បន្ទាប់ពីបញ្ចប់ពីធីខួបកំណើតហើយជំនោររាត្រីក៏ចូលខ្លួនមកដល់ ឆេមីន ក៏នាំ កូនទាំងពីរទៅងូតទឹកដើម្បីត្រៀម
ចូលគេងព្រោះពួកគេត្រូវតែគេងឲ្យបានទៀងទាត់តាម
ទម្លាប់ក្មេង។ពេលដែលពួកគេលង់លក់អស់ហើយនាងក៏ចុះមកខាងក្រោមនៅបន្ទប់ទទួលភ្ញៀវដោយមាន ជីមីន យូរ៉ាន់ ជូមី នឹង ជុងហ្គុក នៅអង្គុយរង់ចាំលើសាឡុង។
"ឯងកើតអីឬអត់ ឆេ?"
យូរ៉ាន់ ដែលតាមសង្កេតមើលដំណើរ ឆេមីន តាំងពីនាង
ដើរចុះមកដោយឬកពារល្ហិតល្ហៃ ទឹកមុខក៏ស្រងូតស្រងាត់
ឃើញហើយត្រូវតែសួរដេញដោលដោយមិនបារម្ភមិនបាន
ឆេមីន ក៏ប្រឹងញញឹមធ្វើជារឹងមាំតាមដែលអាចធ្វើទៅបាន
"យើងមិនកើតអីទេ គ្រាន់តែអស់កម្លាំងតិចតួច"
ថាហើយក៏ចូលទៅអង្គុយលើសាឡុងក្បែរ ជូមី ហើយក៏
ទាញនាងមកអោបផ្ដល់ភាពកក់ក្ដៅ
"យ៉ាងម៉េចដែរនៅសាលាថ្ងៃនេះ?"
នាងតូចនៅស្ងៀមព្រមឲ្យអ្នកជាម្ដាយអោបថើបតាមចិត្ត
ហើយក៏តបឡើង
"ថ្ងៃនេះអ្នកគ្រូឲ្យកូនធ្វើលំហាត់ កូនធ្វើបានទាំងអស់ណា
ម៉ាក់"
"ពិតមែនហ៎?"
នាងតូចងក់ក្បាលញាប់ស្អេកទាំងរីករាយ
"ច៎ាស ហើយពូមីន ក៏នាំកូនទៅញុាំការ៉េមទៀតផង"
ឮដូច្នោះ ឆេមីន ក៏ងាកទៅមើល ជីមីន។គេក៏ពើងទ្រូង
ដោយមានកិតិ្តយស ឃើញហើយគួរឱ្យជ្រេញជាខ្លាំង។
តែគិតទៅ ជីមីន នឹង យូរ៉ាន់ ពិតជាមានគុណមកលើនាង
នឹងកូនខ្លាំងណាស់។ពួកគេឲ្យផ្ទះនាងស្នាក់នៅហើយថែម
ទាំងជួយមើលក្មេងដោយមិនរអ៊ូ។ជារៀងរាល់ព្រឹក ជីមីន
មានមុខងារជាអ្នកបើកឡានជូន ជូមី ទៅសាលារៀនជា
មួយ ឆេមីន។ចំណែក យូរ៉ាន់ ក៏ឆ្លៀតទៅមើលហាង 2,3
YOU ARE READING
ភរិយាសម្អប់
RomanceThis novel has been completed✓ អាពាហ៍ពិពាហ៍ដែលកើតឡើងដោយសារតែការទទួលខុសត្រូវ មិនបានផ្ដើមចេញពីក្ដីស្រឡាញ់សូម្បីតែបន្តិច តើទៅថ្ងៃមុខនឹងទៅជាយ៉ាងណា?