Episode 15

2.1K 89 0
                                    

"អបអសាទរ! អ្នកនាងក្លាយជាអ្នកម៉ាក់គេហើយ"

ឆេមីន     គ្រាន់តែឮបែបនេះភ្លាមនាងភាំងអស់ស្មារតី

គិតអ្វីលែងត្រូវ មាត់នាងញ័រទទ្រើកដូចកូនទាធ្លាក់ទឹក

នាងសួរបញ្ជាក់គ្រូពេទ្យម្ដងទៀតទាំងរដាក់រដុប

     "លោកគ្រូពេទ្យ លោកពិនិត្យច្បាស់ហើយឬ?"

     "បាទ គឺច្បាស់ហើយ នេះក្រដាសពិនិត្យផ្ទៃពោះ"

គាត់ហុចមកឲ្យនាង         នាងលូកដៃទទួលទាំងញ័រ

ទទ្រើក    នាងបើកក្រដាសនោះមើលមួយៗមិនឲ្យខ្វះ

ចន្លោះត្រង់ណា នាងលើកដៃម្ខាងខ្ទប់មាត់ ទឹកភ្នែក

ក៏ស្រាប់តែហូរមកនៅពេលបានអានវា

      "មួយសប្តាហ៍! ហឹុកៗ ខ្ញុំមានកូន ហឹុកៗ"

នាងកាន់យំខ្លាំងនៅពេលដែលបានឃើញរូបដុំសាច់

តូចមួយដែលកំពុងសម្ងំនៅក្នុងពោះនាង។

អ្វីដែលនាងបានគិតទុកក៏បានកើតឡើងមិនមែននាង

មិនចង់មានកូនទេ     តែនាងខ្លាចថានាងមិនអាចការ

ពារគេបាន សូម្បីតែខ្លួនឯងក៏នាងការពារមិនបានផង

មួយទៀតនាងខ្លាចថាបើសិនជា ថេយ៉ុងគេដឹងថានាង

កំពុងពរពោះសាច់របស់គេ តើគេអាចទទួលយកបាន

ទេ      បើរាល់ថ្ងៃនេះនាងប្រៀបដូចជាអ្នកបំរើរបស់គេ 

មានឈ្មោះជាភរិយាពេញច្បាប់    តែនាងមិនបាននៅ

ក្នុងចិត្តនឹងក្រសែភ្នែកគេសូម្បីតែបន្ទិច ។ហើយបើ

សិនជា ហានី ដឹង ហើយគេមកធ្វើបាបនាងនឹងកូន

ក្នុងផ្ទៃកាន់តែខ្លាំងទៀត តើឲ្យនាងធ្វើយ៉ាងណា?

ជម្រើសល្អបំផុតគឺមានតែលាក់បាំងគ្រប់គ្នាពីរឿងនេះ

នាងតូចចាប់ដៃគ្រូពេទ្យទាំងយំ

     "លោកគ្រូពេទ្យ ហឹុកៗៗ លោកអាចជួយលាក់

     រឿងនេះសម្ងាត់បានទេ?រឿងនេះដឹងតែពីរនាក់

     យើងបានទេ?"

ភរិយាសម្អប់Where stories live. Discover now