Episode 42

2.1K 84 0
                                    

បន្ទាប់ពីរៀបរាប់ចប់ទឹកថ្លាក៏បានហូរចេញមកពីកែវភ្នែក

ជុងហ្គុកដែលញញឹមពោរពេញដោយការឈឺចាប់អួល

ណែនពេញដើមទ្រូងរាប់ឆ្នាំ។គេតែងតែបន្ទោសខ្លួនឯង

គ្រប់ពេលឲ្យតែគិតដល់កូនស្រី គេជាឪពុកដែលគ្មានបាន

ការម្នាក់ សូម្បីតែកូនស្រីក៏មិនអាចរកឃើញ មិនដឹងថា

ពេលនាងស្លាប់ឬក៏រស់។គ្រាន់តែគិតដល់រឿងនេះ បេះដូង

អ្នកជាឪពុកឈឺចាប់ឥតគណនា ច្រើនឆ្នាំហើយដែលគេ

នៅតែរកនាងមិនទាន់ឃើញ អ្វីដែលដែលសំខាន់គេនៅ

មិនទាន់បានឃើញមុខនាងតូចផង ក៏ត្រូវម្ដាយកំណាច

ពង្រាត់ចេញទៅឆ្ងាយបាត់។

អ្នកស្រីគីមកាលបើឃើញកូនកំពុងតែសោកសៅក៏ព្យា

យាមបង្វែសាច់រឿង

"នេះយប់ជ្រៅហើយ ពួកកូនឆាប់ទៅគេងទៅណា

ម៉ាក់ទៅមុនហើយ"

"បាទម៉ាក់"

ថេយ៉ុងនឹងជុងហ្គុកនិយាយព្រមគ្នា អ្នកស្រីគីមងក់ក្បាល

ហើយក៏ងើបចាកចេញទៅ។

ពេលគាត់ចេញទៅបាត់ថេយ៉ុងក៏រំកិលមកអង្គុយទល់មុខអ្នកជាប្អូនដោយឬកពារអឹមអៀន ធ្វើឲ្យជុងហ្គុកលួចសើច

នឹងឬកពាររបស់គេ

"បងកើតអី?"

គេមិនសូញសាញច្រើនក៏ប្រញាប់សួរត្រង់ៗដោយមិនចាំ

យូរ។ដំបូងថេយ៉ុងហាក់រាងអេះអុញមិនហ៊ាននិយាយទេ

តែដោយសារគេត្រូវការជំនួយជាខ្លាំងទើបដាច់ចិត្តនិយាយ

"គឺ....បងចង់ត្រូវរូវនឹងឆេមីនវិញ តែមុននេះបងបាន

ជួបនាងមើលទៅនាងដូចជាស្អប់បងខ្លាំងណាស់បង

មិនដឹងត្រូវធ្វើយ៉ាង ម៉េចទេ?"

បានស្ដាប់រឿងរ៉ាវបងប្រុសហើយជុងហ្គុកក៏សើចឡើងធ្វើឲ្យថេយ៉ុងធ្វើមុខក្រញ៉ូវព្រោះកំពុងតែគិតថាជុងហ្គុកសើច

ភរិយាសម្អប់Where stories live. Discover now