episode 1

2K 111 0
                                    

  Kim NamJoon បុរសមានអំណាចប្រចាំ Seoul ជំនាន់ទី ១ នាយកាន់កាប់ក្រុមហ៊ុន ផលិតកាប៉ាល់ដ៏ធំមួយដែលជាទីគ្រោះថ្នាក់បំផុតព្រោះវាធ្វើដំណើរលើផ្លូវទឹក។

កាប៉ាល់ត្រូវផលិតទ្បើងជាង ៣០ គ្រឿងដោយ ប្រើរយ:ពេល ២ ឆ្នាំជាងពេលនេះគេកំពុងតែដាក់ សម្ភោធនៅទីកណ្តាលសមុទ្រធំមួយនៅ ណាក់សាន (Naksan) ដែលស្ថិតក្នុងស្រុក YangYang នៅប្រទេសកូរ៉េខាងត្បូង។ ណាក់សានជាប់ឈ្មោះជាសមុទ្រដែលស្អាតជាងគេខ្លួនណាក់សានជាប់ឈ្មោះលេខ ៣ នៅទីនោះពិត ជាមនុស្សទៅលេងច្រើនណាស់។

កាប៉ាល់នេះផលិតទ្បើងដើម្បីឲ្យគេជួលជិះនៅលើផ្ទៃទឹកសម្រាប់ថ្ងៃវិស្សមកាលរឺក៌ជួលជាគ្រួសារមានគ្រប់ប្រភេទទាំងអស់។

ពេលយប់ឈានមកដល់ភ្ញៀវទាំងអស់ជាប់ផ្តើម
ទ្បើងលើកាប៉ាល់ព្រោះអ្នកខ្លះទើបតែធ្វើដំណើរមកពី Seoul កាប៉ាល់ដែលធំជាងគេឈ្មោះ Spirit Ship ដែលធ្វើដោយ NamJoon ផ្ទាល់។ កាប៉ាល់នេះអាចផ្ទុកមនុស្សបានទៅ ២៦៨០ នាក់ និងមានបន្ទប់សរុប ១០៦២ បន្ទប់។ កាប៉ាល់នេះ មានប្រវែងជារួម ២៩២.៥ ម៉ែត្រ , ប្រវែងខ្សែទឹក មាន ២៦៣.៦ ម៉ែត្រនិងប្រវែងកាត់កែងមាន ២៦០.៦ ម៉ែត្រ។ (ប្រវែងកាត់កែងគឺជាប្រវែងនៃកប៉ាល់នៅតាម
បណ្តោយខ្សែផ្ទុកនៅរដូវក្តៅពីផ្ទៃខាងមុខនៃដើមឬសមាជិកកាត់កែងទៅក្រោយបន្ទាប់ពីផ្ទៃរបស់ sternpost ឬសមាជិកកាត់កែង។)

Note: បើខុសកន្លែងឲ្យអេតមីនសុំទោសទុកជា មុនព្រោះអេតមីនមើលតាម Google ។

កាប៉ាល់ចាប់ផ្តើមចេញដំណើរម្តងបន្តិចៗនៅលើ
ទឹក។ ភ្ញៀវដែលចូលរួចបែកជើងគ្នាដោយអ្នកខ្លះ ឈរនៅក្រោយកាប៉ាល់អ្នកខ្លះទៀតឈរនៅមុខ
កាប៉ាល់។

Beltin «ចៅហ្វាយមិនចុះទៅមើលភ្ញៀវទេ ហ្អេស?» នាយឈរពីក្រោយសួរទៅ NamJoom ដែលឈរដាក់ដៃនៅបង្កាន់ដៃកាប៉ាល់។

NamJoon «បន្តិចទៀតយើងទៅហើយឯងទៅ មើលភ្ញៀវមុនទៅ!» នាយបង្ហុយផ្សេងបារីទៅលើ ផ្ទៃអាកាសនៅលើកាប៉ាល់គេបង្អស់ជាកន្លែងរបស់គេគ្មានអ្នកណាហ៊ានទ្បើងមកទ្បើយ។

Beltin «ចៅហ្វាយឲ្យពួកវាមកយាមទេទាន??» គេចង់សម្តៅទៅលើកូនចៅព្រោះគេមិនទុកចិត្តឲ្យចៅហ្វាយនៅលើនេះតែម្នាក់ឯងទ្បើយខ្លាចមាន
សត្រូវលបមកធ្វើបាប NamJoon ។

NamJoon «មិនបាច់ទេយើងចេះការពារខ្លួន ហើយ!»

Beltin «បាទ» លឺចៅហ្វាយនិយាយបែបនេះ មាននាមជាកូនចៅក៌មិនមានសិទ្ធិតបត។

NamJoon ឈរមើលទៅទឹកលលកដែលកំពុង តែបោកបក់នៅលើផ្ទៃទឹកគួបផ្សំជាមួយនិងពេលនេះពេលយប់ទៀតធ្វើឲ្យខ្យល់ចុះត្រជាក់។ នាយ ឈរមើលមួយសន្ទុះមុននិងសម្រេចចិត្តចូលទៅ ក្នុងបន្ទប់ដើម្បីសម្អាតខ្លួនរៀបចំខោអាវ។

ងាកមកមើលនៅខាងក្រោមកាប៉ាល់នេះវិញភ្ញៀវ ខ្លះឈរកាន់ wine លើកមកផឹកអ្នកឯទៀតក៌ដើរ មើលតាមកាប៉ាល់ចង់ពិនិត្យថាវាស្អាតគួរឲ្យជួលរឺ អត់បន្ទាប់ពីមើលហើយទើបដឹងថាកាប៉ាល់អស់នេះល្អគ្មានទាស់សូម្បីបន្តិចព្រោះវាស្អាតនិងល្អ
ហួស។

Alek «ឯងរៀបចំហើយរឺនៅ» បុរសម្នាក់ក្នុង ចំណោមភ្ញៀវជិត ១០០០ នាក់ជាងកំពុងតែឈរ នៅដាច់ដោយទ្បែកពីគេហើយដៃយកមកប៉ះ
ត្រចៀកចុចទៅនិយាយជាមួយកូនចៅ។

Maco «ត្រៀមរួចហើយចៅហ្វាយ Kim NamJoon វាកំពុងតែរៀបដើរចុះទៅក្រោម!» កូនចៅនិយាយមកគេព្រោះកូនចៅរបស់គេកំពុងតែជិះនៅលើទូរតូចមួយពីចម្ងាយ។

Alek «ឆាប់បាញ់វាទៅ!»

Maco «បាទ!» គេដកដៃចេញពីកាសមុននិង តម្រង់កាំភ្លើងដែលមានប្រវែងវែងទៅរក NamJoon ។

ភាវ...ព្រូស

ខ្លួន NamJoon ធ្លាក់ចូលទៅទឹកសមុទ្របាន យ៉ាងងាយហើយវាគ្មានបង្ករជាសម្លេងអ្វីគួរឲ្យភ្ញាក់ផ្អើលទ្បើយព្រោះកាំភ្លើងនេះគ្មានសម្លេងទេ។

ខ្លួនធ្ងន់ដូចជាថ្មធ្លាក់ចូលទៅកណ្តាលសមុទ្រ NamJoon ខំប្រឹងហែលទ្បើងទៅលើតែក៌មិន អាចកាំភ្លើងនេះដូចជាមានថ្នាំអ្វីម្យ៉ាងអញ្ចឹងធ្វើឲ្យស្ពឹកអស់មួយតួខ្លួនភ្នែកចាប់ផ្តើមទូទន់មុននិង
សន្លប់បាត់មាត់ឈឹង។

Alek «ហុឹស ល្អណាស់!» គេសើចញញឹមចុង មាត់បើគេមិនស្លាប់ក៌បាត់ការចងចាំដែលព្រោះ
កាំភ្លើងនេះមានថ្នាំបាត់បង់កាតចងចាំនៅពីក្នុង
ពេលនេះគេនិងលែងមានគូរប្រជែងតទៅទៀត។

[ Proud ណាស់អាពងត! ]

To Be Continue 🥀

_MIN 🦋

ស្រទន់មន្តស្នេហ៍ 🍂 (Ended)Место, где живут истории. Откройте их для себя