កូនចៅទាំងប៉ុន្មានដែលតាមរក NamJoon ក៏ ត្រូវហៅមកវិញទាំងអស់។ នៅក្នុងទ្បានធំមួយ NamJoon អង្គុយបាំងខាងក្រោយដែលមាននាមជាចៅហ្វាយហើយក៏មានកូនចៅពីរអ្នកអង្គុយជិត ផងដែល។
"អាទ្បូបង Beltin"
"យ៉ាងមិចហើយពួកឯងរកឃើញចៅហ្វាយទេ??" Beltin
"ពេលនេះខ្ញុំរកឃើញគាត់ហើយប៉ុន្តែមើលទៅចៅហ្វយមិនដូចមុននោះទេ!!"
"ឯងបោកយើងមែនទេ??" Beltin
"អត់នោះទេខ្ញុំនិយាយពិតមែនគាត់មិនចាំខ្ញុំទ្បើយ!"
"នាំចៅហ្វាយមក Seoul មក!" Beltin
"បាទ!"
@Jin's Scene
Jin «Joon ទៅធ្វើអីយូរម្លេះ??» បើតាមគេគិតទៅវាចូល ១ ម៉ោងហើយតែនៅទ្បើយមិនទាន់ ឃើញរាងក្រាស់មកទៀត?
Jin «ចំមែនហើយលក់ត្រីអស់ទៀតហើយ!» បើចាំទៀតក៏មិនបានដែលគេមានតែទៅរករាងក្រាស់នៅកន្លែងញ៊ាំអីដោយខ្លួនឯង។
Jin «មីងមានឃើញបុរសមាឌឌាំងមកហូបបបរនៅទីនេះទេគេពាក់អាវពណ៌ទឹកសមុទ្រស្រាល!»
«អូ៎ គេចេញទៅបាត់យូរហើយអ្នកកំលោះ!»
Jin «អញ្ចឹងខ្ញុំអរគុណច្រើនហើយ!! ហឹម នេះ Joon ទៅណាហាស៎??» គេពេបមាត់នេះចេញពីកន្លែងហូបបបរយូរហើយតែតើគេនៅឯណា?? មិនឃើញសូម្បីតែស្រមោល!
Jin «Joon លោកនៅឯណា??» គេស្រែកប្រកូប្រកាសពេញផ្សារមិនខ្លាចខ្មាស់គេទ្បើយបេះដូងគេ កំពុងតែលោតដុកដាក់ៗឈឺពើតផ្សារដោយមិនដឹងមូលហេតុវាដូចជាគេច្របាច់យ៉ាងអញ្ចឹងហេតុអ្វីវាឈឺយ៉ាងនេះ??
Jin «លោកកុំលេងសើចជាមួយខ្ញុំណា Joon ចេញមក អ្ហឹកៗ!» គេយំខ្សឹបខ្សាវទាល់តម្រិះហើយរកដល់ពេញផ្សារហើយនៅមិនឃើញទៀត។
Jin «តិចគេទៅផ្ទះទៅ?? SeokJin ឯងមិនត្រូវយំទេគេច្បាស់ជានៅផ្ទះ!!» មាឌតូចទន្ទេញពាក្យនេះប្រាប់ខ្លួនមុននិងសម្រួលអារម្មណ៍ហើយដើរទៅផ្ទះញាប់ជើងស្លេរ។
«ហុឹកហុឹក!!» គេមិនយល់ៗថាហេតុអ្វីបានជាគេត្រូវយំពេលដែលតាមផ្លូវទៅផ្ទះបែបនេះ?? រាងក្រាស់មានរឿងអ្វីទៅ?? គេហាក់ដូចជាឈឺ ចម្លែកដល់ប្រាប់មិនត្រូវ។
@ផ្ទះ
Jin «Joon ខ្ញុំមកវិញហើយលោកនៅឯណា??» គេដើរមកស្រែកពេញផ្ទះរក Joon ។
Hyunie «បងប្រុសបងកើតថី?? បង Joon ក្រែងទៅផ្សារជាមួយបងតាំងពីព្រឹក??» ប្អូនប្រុសពៅស្រែកសួរបងចេះដើរមកស្រែករក Joon ទៅកើត។
Ms.Kim «មែនហើយ!»
Jin «ពិតមែនហ្អេស?? អ្ហឹកៗ!» គេសួរខ្លួនឯង ទាំងមិនចង់ជឿ?? មាឌតូចដួលទៅលើដីព្រូស ទ្រហូរយំខ្លាំងៗ។
Ms.Kim «Jinie កូនកើតអី?» អ្នកម្តាយឃើញបែបនេះរត់មកមើលកូនយ៉ាងលឿន។
Jin «ម៉ែ អ្ហឹកៗ Joon បាត់ខ្លួនហើយ!» គេទ្រហ៊ោរយំមុខម្តាយចាប់ដើមដៃគាត់ទាំងញញីញញ័រ។.
Ms.Kim «កូនយល់ច្រទ្បំទេដឹងក្រែងល៎គេទៅដើរលេងនៅទីណាហើយមិនទាន់ទេហី!! ដើររក គេសិនទៅកូន!»
Jin «តែខ្ញុំដើររកគេពេញផ្សារហើយមិនឃើញទេ អ្ហឹកៗ ខ្ញុំបារម្ភពីគេណាស់ម៉ែ អ្ហឹកៗ!»
Ms.Kim «Jinie សម្រួលអារម្មណ៍ស្តាប់ម៉ែ! កូនត្រូវដើររកគេសិនលឺទេ?? ដើររកគេ!! Hyunie កូនក៏ជួយរកបង Joon ដូចគ្នា!» អ្នកណាមិនភ័យលោក Joon គេមិនសូវជាស្គាល់ភូមិស្រាស្តទីនេះច្បាស់ផង!
Hyunie «បាទ ម៉ែ!» គេនិយាយហើយក៏ដើរចេញទៅរកបាត់គេមិនភ័យខ្លាចថាត្រូវវង្វេងទេព្រោះគេកើតនៅទីនេះតាំងពីតូច។
Ms.Kim «កូនទៅរកគេទៅម៉ែចាំតូប!»
Jin «បាទ ម៉ែ!» គេជូតទឹកភ្នែកយ៉ាងស្អាតមុននិងដើរទ្បើងទៅរក Joon សំណព្វគេ។
[ មានសង្ឈឹមប៉ុន្មានភាគរយ?? ]
To Be Continue 🥀
_MIN 🦋
![](https://img.wattpad.com/cover/262382835-288-k837305.jpg)