គ្រូពេទ្យត្រូវបានចូលទៅពិនិត្យ NamJoon នៅ ក្នុងបន្ទប់គាត់ទ្បើងប្រដាប់ស្ទង់មកវ៉ាស់នៅលើខ្លួនគេព្រមទាំងបូមឈាមចេញមក។
Beltin «ចៅហ្វាយខ្ញុំយ៉ាងមិចហើយគ្រូពេទ្យ?»
Doctor «ខ្ញុំដូចជារាងស្រពិចស្រពិលក្នុងរឿងនេះតែរាងកាយរបស់គាត់នៅរឹងមាំធម្មតាខ្ញុំនិងយកឈាមនេះទៅពិនិត្យមើលហើយនិងផ្តល់ព័ត៌មានឲ្យលោកតាមក្រោយ!»
Beltin «បាទ!»
Doctor «អស់កិច្ចការខ្ញុំសូមទៅវិញសិនហើយ!»
Beltin «គួរឯងជូនដំណើរគ្រូពេទ្យ!»
@៧:០០
Yoongi បានទទួលពី Beltin ថាគេរកប្អូនខ្លួនឃើញហើយនាយក៏រហ័សមកយ៉ាងលឿន។
NamJoon «ហឺយ លែងយើងពួកឯងជាអ្នកណាលែង!» សម្លេងស្រែកក្រល៎ធំនៅលើបន្ទប់ជា សម្លេងរបស់ NamJoon ពេលនេះគេត្រូវកូនចៅ ២-៣ ចាប់គេជាប់។
Beltin «ចៅហ្វាយនេះជាផ្ទះរបស់ចៅហ្វាយ ណា!»NamJoon «មិនដឹងៗយើងគ្មានផ្ទះនៅទីនេះទេ Jinie ជួយយើងផង!» គេស្រែកផងរើបម្រាស់ផងពេលនេះ Jinie របស់គេនៅឯណា? មកជួយគេ ផងមនុស្សកំពុងតែចាប់គេហើយ។
Beltin «Jinie ជាអ្នកណាចៅហ្វាយ??»
NamJoon «ជាសង្សាររបស់យើង!»
Beltin «សង្សារ??» គេជ្រួញចិញ្ចើមចូលគ្នា សង្សារ?
NamJoon «ដោះលែងយើងទៅយើងគ្មានអីឲ្យឯងទេកុំចាប់យើង!» គេទទូចអង្វរកសុំឲ្យគេដោះ លែងខ្លួនពេលនេះមិនដឹងថា Jinie យ៉ាងមិចទៅ ហើយទេ។
Beltin «ខ្ញុំមិនសោះលែងចៅហ្វាយឲ្យទៅទៀត ទេ! ចៅហ្វាយ
ឲ្យខ្ញុំកាន់កាប់ការងារនេះយូរហើយណាចៅហ្វាយគួរតែមកមើលម្តង!»NamJoon «ការងារស្អីយើងគ្មានទេ!»
Beltin «ចៅហ្វាយចាំថាខ្ញុំឈ្មោះអ្វីទេ??»
NamJoon «អត់ទេ!!»
Beltin «ហើយចៅហ្វាយឈ្មោះអ្វី??»
NamJoon «យើងឈ្មោះ Joon!!» ច្បាស់ហើយគេកាន់តែច្បាស់ថែមទៀតថាម្នាក់នេះជាចៅហ្វាយគ្រាន់តែគេបាត់បងមួយផ្នែកនៃការចងចាំប៉ុណ្ណោះ។
Beltin «ចៅហ្វាយឈ្មោះ NamJoon!»
ក្រាក...
Yoongi «មានរឿងអី??»
Beltin «អ្នកប្រុសធំ!»
Yoongi «NamJoon បងនឹកឯងណាស់!» គេញញឹមរត់ទៅឱបប្អូនយ៉ាងណែន។ NamJoon មុឺងមាំងៗដៃក៏មិនហ៊ានលើកឱបតបតទៅគេវិញ។
Beltin «ចៅហ្វាយមិនចងចាំអ្វីនោះទេអ្នកប្រុស ធំ!»
Yoongi «ពិតមែនហ្អឹស??»
Beltin «បាទ!!»
Yoongi «ឯងស្គាល់យើងទេ??» គេធ្វើតេស្ត ដោយប្រឈមមុខជាមួយ NamJoon ហើយសួរ សំណួរខ្លះៗ។ NamJoon បានត្រឹមគ្រវីក្បាល។
Beltin «សូម្បីតែឈ្មោះគាត់ផ្ទាល់ក៏គាត់មិនចាំដែរគាត់ចាំតែចុងកន្ទុយប៉ុណ្ណោះ!»
Yoongi «ឯងហៅពេទ្យមកពិនិត្យរឺនៅ??»
Beltin «ស្អែកចេញលទ្ធិផលហើយទាន»
Yoongi «អឹម!!»
NamJoon «ពួកឯងចាប់យើងមកធ្វើអី??»
Yoongi «នេះជាផ្ទះយើងណា NamJoon ហើយបងជាបងប្រុសរបស់ឯងឈ្មោះ Yoongi !»
NamJoon «ទេ!!»
Yoongi «ឯងឃើញរូបនោះទេ??» គេបង្វិលខ្លួន NamJoon មួយជុំមុននិងលើកដៃចង្អុលទៅរូបដែលតាំងលើក្បាលដំណេក។
NamJoon «ជារូបរបស់ខ្ញុំហ្អេស??»
Yoongi «មែនហើយជាឯង!! ឯងគឺ Kim NamJoon !» គេ
សង្គត់សម្តីត្រង់ឈ្មោះរបស់ NamJoon ធ្វើឲ្យ NamJoon ព្រឺត សម្បុលខ្ញាក។@កោះ
ម៉ោង ៩ យប់ហើយមនុស្សម្នាកំពុងតែគេងលក់ស្រួលខុសអីតែ Kim SeokJin ម្នាក់នេះគេដើរៗដួលភឹសទៅលើផ្ទៃទឹកសមុទ្រនាពេលយប់វាត្រជាក់ដល់ឲ្យគេរងារៗជាប៉ុនពេក។
នេះបើគិតទៅរយ:ពេលមួយថ្ងៃពេញហើយដែលគេតាមរក Joon តែមិនឃើញសោះគេអស់កម្លាំងក្នុងខ្លួនរលីងពេលនេះ Joon ទៅនៅឯណា? បានបាយហូបរឺនៅ? ងូតទឹករឺនៅ?? បានអ្នកណា មើលថែទៅបើ Joon គេមិនសូវជាដឹងប៉ុន្មានផង!
Jin «Joon ខ្ញុំនឹកលោក!» គេទម្លាក់ខ្លួនទៅលើខ្សាច់សម្លឹងមើលទៅព្រះច័ន្ទដែលកំពុងតែចាំពន្លឺមកលើផែនដី! រយ:មួយថ្ងៃនេះបើគិតវាមិន ២៤ ម៉ោងទេតែគេនឹកបុរសម្នាក់នោះចង់ឆ្កួតហើយ។
[ នឹកបងណាស់ :) ]
To Be Continue 🥀
_MIN 🦋