Hoseok ពិបាកនិងជ្រើសណាស់មិត្តក៏មិត្តការងារក៏ការងារ ណាមួយគេបានសន្យាជាមួយ Taehyung ទៀតផង។
Hoseok «តែគេបានប្តឹងយើងរួចហើយនេះជា ក្រដាសបទបណ្តឹងយើងមិនអាចធ្វើបែបនេះបានទេ Yoongi!»
Yoongi «យើងលុតជង្គុងមុខឯងចុះ!» អ្នកកំលោះទន់ជើងដួលខ្ពុកនៅនិងមុខ Hoseok នាយក៏បើកភ្នែកធំៗ។
NamJoon «បងប្រុសធ្វើស្អី? ឆាប់ងើបទៅខ្ញុំ សុខចិត្តចូលគុកក៏បាន!» គេមិនចង់ឲ្យបងប្រុស យកកិត្តិយសយកបោះចោលដោយសារតែគេទេ។
Yoongi «ស្ងាត់ទៅ NamJoon!»
Hoseok «ងើបទ្បើងទៅអា Yoon!» គេពិបាក ភ្នែកណាស់មិនសមណា Yoongi គេលះបង់ជូន ប្អូនចោរម្សៀតរបស់គេដល់ថ្នាក់ហ្នឹងទេហើយអា ហ្នឹងវានៅសម្តីលូយទៀត!
Yoongi «យើងមិនងើបដរាបណាឯងមិនលើក លែងទោសឲ្យប្អូនយើង!» ដាច់ខាតគឺគេមិនងើប ទ្បើងដូចដែលគេនិយាយអញ្ចឹងគេគ្មានថ្ងៃឲ្យ NamJoon ទៅនៅក្នុងគុកទេបើឯងគេនិងចូល ទៅនៅជំនួស។
ទឹកចិត្តបងប្រុស។
Hoseok «បាទ យើងលើកលែងឲ្យ!» គេពិត ភ្នែកនឹកគិតមួយសន្ទះមុននិងផ្តល់ចម្លើយ។
Yoongi «ពិតមែនអ្ហេស៎?» នាយបញ្ចេញស្នាម ញញឹមឃើញទេការតស៊ូគង់បានសម្រេច! NamJoon កាលបើលឺបែបនេះគេក៏សប្បាយ ចិត្តជាមួយដែលព្រោះគេមិនបានទៅសុីបាយ
ក្រហម។Hoseok «តែមានលក្ខខណ្ឌ» របស់នីមួយៗបើ ចង់បានវាមិនមែនបានមកដោយងាយវាច្បាស់ជាមានលក្ខខណ្ឌជាមិនបាននេះគេហៅថាការដោះដូរ។
Yoongi «អ្វីទៅ?»
Hoseok «ឃុំខ្លួនប្អូនឯងក្នុងផ្ទះកន្លះខែហាមឲ្យ ចេញទៅណាជាដាច់ឲ្យគេដេកគិតពិចារណាកំហុសរបស់គេទៅហើយបើមានលើកទៅយើងមិនធានាថាដូចជាពេលនេះទេ!» វាមានតែវិធីមួយនេះ ប៉ុណ្ណោះបើជាប់គុកក៏វាយូរព្រោះគេជឿថា Yoongi មិនឲ្យប្អូនគេជាប់ទេអញ្ចឹងមានតែអនុវត្តវិធីមួយនេះ។
Yoongi «បានគ្មានបញ្ហាទេ!» គេនិងធ្វើតាម ហើយគេជាអ្នកនៅមើល NamJoon ដោយខ្លួន ឯង។
Hoseok «អញ្ចឹងនាំគេចេញទៅបាត់ហើយសែត ឆាប់ចាក់សោរវិញទៅ!» ខ្នោះនេះគេមិនទាន់ដោះ នៅទ្បើយទេ។
