episode 41

390 35 0
                                    

តុប តុប...សម្លេងសម្រឹបជើងដើរចូលមកក្នុងវិមាន ដែលមានការតែងលំអរយ៉ាងត្រជាក់ភ្នែក NamJoon បែរទៅមើលដោយអារម្មណ៍ភ្ញាក់ ផ្អើល។

NamJoon «នេះវាយ៉ាងមិច?»

ឌឹប Jungkook អត់ទ្រាំមិនបានគេរត់ទៅដាល់ NamJoon មួយដៃរហូតដល់ទ្រេតខ្លួនគេខឹង ណាស់ទ្បើងញ័រសាច់អស់ហើយមិនដែលដឹងថា NamJoon គេហ៊ានហើយឃោឃៅដល់ថ្នាក់នេះ ទេគឺសឹងមិនជឿនិងភ្នែក។

Taehyung «Jung មិនបាច់វាយគាត់ទេ!»

Jungkook «ឯងមានចិត្តជាមនុស្សទេអា Joon គេជាស្អី? សត្វខ្លះក៏វាចេះស្រទ្បាញ់ថ្នាក់ថ្នមមនុស្ស ដែលឯងមិនបានប្រហែលឆ្កែផងអា Joon!!»

NamJoon «ល្មមៗបានហើយអា Kook!»

Jungkook «រៀនទទួលស្គាល់ការពិតខ្លះទៅ
ប្រយ័ត្នងាប់ទៅគ្មានអ្នកណាទៅជាន់សពវឺយ!»

Taehyung «អូនថាយើងទៅវិញទៅ!» គេទៅ ចាប់ដៃ Jungkook មក។

NamJoon «បើឯងទៅក៏ទុកវានៅជាមួយយើង ទៅ!» គេស្រែកកាលបើ Jungkook នឹង Taehyung នាំ Jin ទៅដែល។

@មុននេះបន្តិច

Beltin ក្រោយពីបានទទួលបញ្ជាពីចៅហ្វាយ ហើយគេក៏បានដើរចេញមកក្រៅហើយក៏ចាក់សោរទ្វារ។

ផឹប...មួយដំបងវាយចំកញ្ចឹងកជាស្នាដៃរបស់
លោកប៉ូលិសដៃឯង Jung Hoseok ព្រោះអីគេ ជាអ្មកស្គាល់គ្នាជាមួយ Taehyung ហើយគេមក ទីនេះព្រោះជាសំណើររបស់ Taehyung តែ ប៉ុណ្ណោះ!  Beltin ដួលខ្ពោកទៅលើដៃ។

Hoseok «ឆាប់ចូលទៅៗ!»

Taehyung «បាទ បងប្រុស» គេរត់ចូលទៅក្នុង យ៉ាងលឿនដោយហេតុដែលគេដឹងថា Jin នៅទី នេះព្រោះជាការសង្ស័យតែប៉ុណ្ណោះដោយសារអីពេលមកមុនដំបូងមិនឃើញ NamJoon ជារៀង រាល់ដង NamJoon គេតែងតែអង្គុយផឹកកាហ្វេរឺ កាសែតអីបែបនេះបើមិនអញ្ចឹងក៏នៅលើបន្ទប់តែនេះមិននៅក្នុងផ្ទះហើយ Beltin គេដើរមកហៅ NamJoon នៅក្រៅវិមានទៀត។

ចូលមកដល់ខាងក្នុងបន្ទប់ដាក់អីវ៉ាន់ Taehyung
ក៏ត្រូវលើកដៃមកខ្ទប់ច្រមុះដោយសារតែក្លិនស្អុយបន្ទប់នេះមិនមែនតូចទេ។

«អ្ហឹកៗ» សម្លេងយំអណ្តឺតអណ្តកបន្លឺទ្បើងត្រហឹង ពេញបន្ទប់ធ្វើឲ្យ Taehyung បង្កើនដំណើរកាន់ តែលឿន។

ស្រទន់មន្តស្នេហ៍ 🍂 (Ended)Donde viven las historias. Descúbrelo ahora