@ថ្ងៃថ្មី
ព្រះអាទិត្យរះពីទិសខាងកើតបញ្ចេញរះស្មើសម្រាប់ថ្ងៃថ្មី NamJoon ភ្ញាក់ពីគេងតាំងពីព្រឹកប្រលឹមនាយងើបទ្បើងតែងខ្លួន យ៉ាងស្រស់សង្ហារ ព្រោះគេត្រូវទៅធ្វើសន្និសីទកាសែតជាមួយ Yoongi ។
Beltin «ចៅហ្វាយ!» គេឱនគោរព NamJoon ពេលនេះចៅហ្វាយគេវិលដូចដើមវិញហើយគេសប្បាយចិត្តណាស់។
NamJoon «អឹម!»
Sorn «អ្នកប្រុសនេះកាហ្វេ!» ស្រីបម្រើកាន់ពែងកាហ្វេមកដាក់លើតុឲ្យអ្នកប្រុសខ្លួន។
NamJoon «ឯងរៀបចំឯកសាររឿងដែលត្រូវនិយាយអស់ហើយ មែនទេ??»
Beltin «បាទ ចៅហ្វាយ!»
Yoongi «ប្អូនយើងថ្ងៃនេះស្រស់សង្ហារដល់ហើយ!» គេដើរមកអង្គុយជិត NamJoon ។
NamJoon «ធម្មតានោះទេបងប្រុស!»
Yoongi «ត្រៀមខ្លួនហើយរឺនៅ??»
NamJoon «រួចហើយខ្ញុំមិនឲ្យឆ្កែលបខាំវារស់បានសុខស្រួលទេ!» គេក្តាប់ដៃភ្នែកសម្លឹងទៅឆ្ងាយដល់ថ្នាក់ស្មានចិត្តគេមិនត្រូវសោះ។
@Kim's Group
ជាន់ខាងក្រោមគេពេលនេះសម្បូរទៅដោយអ្នកកាសែតឈរជាន់គ្នាព្រោះសុខៗស្រាប់តែលេចដំណឹងលោក Kim ចេញមកទាំងដែលបាត់ដំណឹងសូន្យសុងអស់រយ:ពេលជាយូរខែ។
NamJoon ពាក់វ៉ែនតាខ្មៅនៅនិងភ្នែកនាយនាំដំណើរមាំមួនដើរចូលច្រទ្បោះឈ្មោះទៅកាន់កន្លែងអង្គុយ។
NamJoon «សួស្តីអ្នកទាំងអស់គ្នាខ្ញុំ Kim NamJoon»
«លោក Kim ទើបតែមកពីណាដែលទៅចាស៎??»
«លោក Kim មានបញ្ហាអ្វីមែនទេបាត់ដំណឹងអស់ជិតរាប់ខែឥទ្បូវក៏ចេញមកភ្លាមៗបែបនេះ??»
«រឺមួយក៏មានអ្នកសម្លាប់មែនទេ??»
«មែនហើយៗតើអ្នកណាទៅ??»
សំណួររាប់រយសំណួរបុកទៅសួរ NamJoon ដើម្បីសើុបរកព័ត៌មាន។
Beltin «អ្នកទាំងអស់គ្នាមានសណ្តាប់ធ្នាប់ខ្លះ បានទេ??» លឺសម្តីដូចជាចង់ប្រមាថជីវិតចៅហ្វាយខ្លួនគេខឹងភ្លាម។
NamJoon «បានហើយ Beltin!! អ្នកទាំងអស់គ្នាចង់ដឹងណាស់មែនទេ?? តាមពិតទៅខ្ញុំមិនទៅ ណានោះទេគ្រាន់មានអ្វីអស្ចារ្យនិងបង្ហាញអ្នកទាំង អស់គ្នានៅពេលឆាប់ៗនេះ! ហើយមួយអាទៀត រឿងអ្នកចេះដឹងរឿងគេនេះកែបានក៏កែខ្លះទៅជួនកាលខ្លះវាអាចស្លាប់ដោយសារមាត់ក៏បានដែល! ហើយមួយទៀតហេតុអ្វីអ្នកទាំងអស់គ្នាដឹងថាមានអ្នកតាមសម្លាប់ខ្ញុំ??» សំណួរនេះឲ្យអ្នកកាសែតកែមើលមុខគ្នាកាន់ព្រោះមិនដឹងឆ្លើយថាយ៉ាងមិច។