បន្ទាប់ពីយកអ្នកប៉ងមកកម្ទេចកាប៉ាល់ខ្លួនហើយ NamJoon ក៏បានបញ្ជា Beltin ឲ្យយកកូនចៅទីដាក់យាមផងដែល ព្រោះគេថាប្រាកដជាមានអ្នកបញ្ជាមកសម្លាប់បំបិទមាត់ជាមិនខានរួចនាយក៏ឲ្យ Beltin ទៅសើុបមើលបណ្តើរៗ។
@ការិយាល័យ
តុក តុក..
NamJoon «ចូលមក»
ក្រាក...
Beltin «ចៅហ្វាយសើុបបានតម្រុយខ្លះៗ ហើយ!»
NamJoon «ប្រាប់យើងមកអ្នកណាបញ្ជា?»
Beltin «ចៅហ្វាយគួរតែដឹងខ្លះៗហើយថាតាំងពី ចៅហ្វាយបង្កើតការងារមកគ្មានអ្នកណាឈ្នានីស ចៅហ្វាយក្រៅពីវាទេ!»
NamJoon «Alek Allison ?» បើគិតៗទៅគេ អាចនិងដឹងមុន Beltin ទៅទៀតគេគ្រាន់តែឲ្យ Beltin ទៅសើុបឲ្យបានច្បាស់ប៉ុណ្ណោះ។
Beltin «បាទ ពិតមែនហើយ!»
NamJoon «យើងហត់ជាមួយវាណាស់» ទោះជាសត្រូវជាមួយគ្នារាប់ឆ្នាំមែនតែគេក៏ចេះមានអារម្មណ៍ថាហត់នឿយដែលនេះចង់ធ្វើសង្រ្គាមជា មួយគេដល់ពេលណាទៀតបើលើកណាក៏មិនដែលឈ្នះផងហ្នឹង? អស់លុយជួលគេឥតប្រយោជន៍?
Beltin «ចៅហ្វាយមិនគិតវាយបកវាទៅវិញទេ?»
NamJoon «ឯងដឹងមកពីណា?» គេសួរពីរឿង ផ្សេង។
Beltin «មុននេះខ្ញុំបានឆែកកាមេរ៉ាមើលក៏ឃើញ ទ្បានខ្មៅមួយទំនងជារបស់គ្នាអា Alek និងហើយ ចៅហ្វាយ! កូនចៅវាបានទម្លាក់អាក្មេងនោះមកបើ តាមមើលស្នាដៃអាក្មេងដែលវាបញ្ជាមកនៅស្ទើរណាស់!!
NalJoon «ឃើញទេតែប៉ុណ្ណឹងក៏ដឹងហើយថាអា Alek វាភ្លើប៉ុណ្ណារកសុីដើរផ្លូវមានសត្រូវមានអីយូរ មកហើយវានៅបញ្ជាពួកគ្មានស្នាដៃមកឲ្យកំចាត់ យើង!» គេគ្រវីក្បាលដោយការហួសចិត្ត។
«យើងមិនចូលចិត្តធ្វើជាឆ្កែលបខាំទេឯងចាំតែ មើលទៅយើងមិនឲ្យវារួចខ្លួនទ្បើយ» NamJoon បន្តប្រយោគហើយក៏ ញញឹម។
Beltin «ចៅហ្វាយចង់បានន័យថាយ៉ាងមិច?» គេចងចិញ្ចើមទាំងមិនយល់គេស្អប់ចៅហ្វាយណាស់ចូលចិត្តធ្វើអីឲ្យគេល្វីងខួរជានិច្ច។
@Jin's Sense
បន្ទាប់ពីរត់គេចពីការមើលងាយរបស់ហើយ Jin មិនបានត្រទ្បប់ទៅផ្ទះទេគេបែរជាមកអង្គុយនៅ ឆ្នេរសមុទ្រសម្លឹងមើលថ្ងៃលិចតែម្នាក់ឯងយ៉ាង កណ្តោចកណ្តែង។
Jin «កើតមកត្រូវគេមើលងាយប៉ុន្មានដងទៅ? ខ្ញុំហត់និងរត់គេចណាស់» មាឌតូចសម្លឹងមើលទៅ ព្រះអាទិត្យដែលបញ្ចេញពន្លឺពណ៌ទឹកក្រូចគេសួរ ទៅព្រះអាទិត្យពេលខ្លះគេចង់ដូចជាព្រះអាទិត្យណាស់ដែលចាំតែរះទោះជាកណ្តោចកណ្តែងក៏គ្មានអ្នកមើលងាយមានតែគេត្រូវការ ស្រទ្បាញ់នឹង ចូលចិត្តហើយតែងតែផ្តល់អ្វីៗទៅឲ្យមនុស្សត្រូវការព្រោះបើព្រះអាទិត្យមិនបញ្ចេញពន្លឺទេមនុស្សគ្រប់គ្នាក៏មិនងើបពីដំណេក។
តាំងពីតូចដល់ធំគេមិនដែលប្រឈមនិងបញ្ហាមួយណាឲ្យដល់ទីបញ្ចប់ទ្បើយជីវិតគេមានតែពាក្យថាខ្លាចនិងបរាជ័យគេមិនមានភាពក្លាហានក្នុងការជំនះឥទ្បូវក៏ឃើញស្រាប់ហើយដោយសារតែគ្មានភាពក្លាហានទើបគេបាត់បង់ស្នេហាមួយទទេ។
«Jinie» សម្លេងក្រល៎ធំស្រែកពីចម្ងាយដាស់ អារម្មណ៍របស់មាឌតូចឲ្យបែរទៅក្រោយខ្នងយ៉ាងលឿនសម្លេងនេះដូចជាប្រហែលៗ។
Jin បើកភ្នែករលីងរលោងភ្លាមៗពេលឃើញអ្នក ដែលហៅគេ!! គេជា Kim NamJoon ? ពិតមែនរឺ? ព្រះអើយ!!
NamJoon ឈរពីចំងាយញញឹមទ្បើងទៅកាន់ Jin ពន្លឺព្រះអាទិត្យចាំងមកគេវាធ្វើឲ្យគេរឹតតែ ស្អាតនិងស្រស់ស្រាយ។
Jin «Joonie អ្ហឹក» មាឌតូចស្ទះងើបទ្បើង។
NamJoon ឈរពីចម្ងាយលើកដៃលាត្រដាងបញ្ជាក់ឲ្យ Jin រត់មករកគេៗនិងឱបឲ្យណែនដៃគេមិនឲ្យមាឌតូចឯការទៀតទេ។
Jin «អ្ហឹក» មិនបង្អង់យូរមាឌតូចក៏រត់ទៅរកយ៉ាង លឿន។
ព្រូស...អ្វីគ្រប់យ៉ាងគ្រាន់តែជាការស្រមើស្រមៃខ្លួន Jin មួយទាំងមូលទៅដួលទៅលើខ្សាច់តាមពិតគេឱបខ្យល់ប៉ុណ្ណោះ។
«អ្ហឹកៗ ខ្ញុំនឹកលោក» គេផ្គាប់មុខនៅនិងខ្សាច់ស្រែកយំខ្លាំងៗខ្លួនញាក់ញ័រគេនឹក NamJoon ណាស់ពេលណាគេភ្លេចប្រុសឃោឃៅម្នាក់នោះ?
[ នឹក។ :) ]
To Be Continue 🥀