episode 70

462 33 0
                                    

  ចិនបិទទូរស័ព្ទហើយ NamJoon នាយបានធ្វើ ដំណើរចេញពីក្រុមហ៊ុនសម្តៅមកផ្ទះត្រកូលគីមតែ ម្តង។

ងុឺត....អ្នកយានក៏បានបើករបងផ្ទះព្រោះគិតថាជា
មិត្តរបស់អ្នកណាម្នាក់ហើយ។

NamJoon នាយដើរចូលមកក្នុងផ្ទះក៏ឃើញ អ្នកស្រី Hyerim Ms.Kim នឹង Hyunie តែបែរ មិនឃើញ Jin ទៅវិញ។

NamJoon «ជំរាបសួរបាទ» នាយឱនគោរព ចាស់ទុំតាមទម្លាប់។

Hyunie «បង Joonie» មនុស្សកំពុងតែពិបាក ចិត្តគ្រាន់តែឃើញ NamJoon គេក៏សប្បាយចិត្ត ភ្លាមតែម្តង។

NamJoon «Hyunie រកបងមែនទេ?» នាយ ដាក់ដៃអង្អែលក្បាលគេតិចៗ។

Hyunie «បាទ»

NamJoon «រកបងមានការអី?»

Hyunie «បង Joonie យើងទៅនិយាយខាង ក្រៅវិញណា»

NamJoon «អញ្ចឹងក៏បាន» គេលើកចិញ្ចើម បន្តិចគ្រាន់តែនិយាយគ្នាសោះក៏ត្រូវចេញទៅក្រៅ ដែលនេះតូចប៉ុណ្ណឹងសោះមានរឿងអាថ៌កំបាំង ហើយអ្ហេស?

Ms.Kim «កូននេះសុទ្ធតែនិយាយនៅក្រៅទៀត ហិហិ» គាត់សើចហួសចិត្ត។

.....

@ខាងក្រៅ

NamJoon «ឥទ្បូវនិយាយបានឬនៅ?»

Hyunie «ស្អែកខ្ញុំទៅស្រុកវិញហើយណាបង Joonie ខ្ញុំអត់ចង់ទៅវិញទេខ្ញុំចង់នៅជាមួយ បង!» អាល្អិតពេបមាត់យកដៃខ្លីៗមកឱប NamJoon ។

NamJoon «ពិតមែនឬ? លឿនម្លេះ?»

Hyunie «បាទ ពិតមែនខ្ញុំមិនបាននិយាយកុហក ទេទើបខ្ញុំឲ្យបងប្រុសខលទៅបង»

NamJoon «ហើយបងប្រុសនៅឯណា??»

Hyunie «បងប្រុសនៅក្នុងសួន»

NamJoon «ឥទ្បូវបញ្ចេះណា Hyunie កុំរក រឿងបងប្រុសអី Hyunie ទៅស្រុកទៅហើយស្តាប់ សម្តីបងប្រុសផងចាំបងទៅលេងណា» គេនិយាយ ណែនាំប្រដែលប្រដៅយ៉ាងពិរោះ។

Hyunie «បងប្រុសនិយាយពិតមែនណា៎?»

NamJoon «ប្រាកដហើយបងមិនកុហកទេ»

Hyunie «បងសិនជាបងប្រុសកុហកខ្ញុំនិងស្អប់ បងប្រុសជាមិនខាន!»

NamJoon «ឥទ្បូវចូលទៅក្នុងផ្ទះសិនទៅបងរក Jin បន្តិចណា»

Hyunie «បាទ» ក្មេងឲ្យតែនិយាយសម្តីផ្អែមដឹង តែស្តាប់បង្គាប់ហើយ។ 

ស្រទន់មន្តស្នេហ៍ 🍂 (Ended)Nơi câu chuyện tồn tại. Hãy khám phá bây giờ