តាមពិតទៅ NamJoon គេមិនបានរវល់អីនោះ ទេតែគេមកជួបបងប្រុសទៅវិញទេគេបានធ្វើដំណើរពីផ្ទះត្រកូល Jeon មកវិមានរបស់ខ្លួន។
NamJoon នាយដើរចូលមកក្នុងផ្ទះក៏ឃើញថា បងប្រុសកំពុងតែអង្គុយលេងនៅខាងក្រោមជាមួយនិងសង្សារបណ្តូលចិត្ត។
NamJoon «បងប្រុស?» នាយដាក់ខ្លួនមក អង្គុយនៅលើសាទ្បុង។
Yoongi «ហឹម ឯងមានការអី??»
NamJoon «ខ្ញុំមានរឿងចង់និយាយ!»
Yoongi «មានរឿងស្អីក៏ប្រាប់បងតាប៉ែម្លេះ??»
NamJoon «គឺខ្ញុំនិង Jin នោះ!» គេមិនហ៊ាននិយាយចំៗព្រោះខ្លាចបងបង្អាប់។
Yoongi «Jin និងយ៉ាងមិចឯងរំលោភកូនគេ ឬ?»
Jimin «ហើយបងមាត់ឆៅម្លេះ?» គេបែរមក សម្លក់សង្សារ។
Yoongi «ក៏បាននិយាយការពិត» គេញញឹម ដាក់សង្សារតិចៗ។
NamJoon «ក៏រំលោភមែនហ្នឹងហើយ!»
Yoongi «ហឺយ» គេបិះធ្លាក់ពីលើសាំទ្បុងពេល លឺប្អូននិយាយបែបនេះគេស្តាប់ច្រទ្បំមែនទេ?
NamJoon «ហើយវាថីបងឯង??» គេចង ចញ្ចើមដាក់បងប្រុសភ្លាមអាប្រាប់ការពិតទៅមកធ្វើឯងភ្ញាក់ផ្អើកសម្បើមណាស់ធ្វើមើលមិនដែលរំលោភ Jimin ??
ទ្បើងសឹកហ៎ពូ Joon អើយ -,-
Yoongi «យើងស្តាប់ច្រទ្បំមែនទេ?» គេយកដៃ មករុកត្រចៀកខ្លួនឯងនេះភ្ញាក់ផ្អើកមែនណាមិន មែនលេងសើចទេអ្នកណាដែលឈ្លោះគ្នាជាមួយទៅរករឿងគេចង់ងាប់ហើយសុខៗបងប្រាប់ថារំលោភកូនគេបើម៉ែគេមករករឿងមិនងាប់ទេ?
NamJoon Be Like: កុំភ័យអាបងម៉ែគេ Ok ហើយ ^^
ផូស...
Jimin «ល្មមឈប់ធ្វើឆ្កួតនាង» គ្រឺតពេកមាឌតូច ក៏លើកដៃមកវាយក្បាលគេផូសជំនួស NamJoon ។
Yoongi «អា Joon មិចបានហែងទៅធ្វើ អញ្ចឹង?» គេស្រែកថាឲ្យប្អូនសុទ្ធតែប្រាប់គេថាស្អប់ មិនងាយស្តាយក្រោយឥទ្បូវមកចាប់កូនគេរំលោភឆ្លៀតមកប្រាប់ទៀត??
NamJoon «មិនដឹងដែល!!»
Yoongi «ឯងចង់មើលតែម៉ែគេរករឿងយើងមិន ជួយទេ!» គេលើកដៃចង្អុលប្អូនធ្វើស្អីមិនចេះគិត សោះហើយ។
NamJoon «តែខ្ញុំប្រាប់ម្តាយគេហើយៗ» គេ សម្លក់មុខបងប្រុសទាំងមិនខ្លាច។
Yoongi «ស្អីហែងហ៊ានដល់ម្លឹង?» គេបន្តសម្តី សួរទាំងមិនចង់ជឿប្អូនគេក្លាហានណាស់ន៎?
NamJoon «មានទៅអន់អីបងត្រូវតែចូលដណ្តឹង គេឲ្យខ្ញុំ!» មើលនិយាយចុះនេះបង្ខំបងខ្លួនមែនទេ? អស្ចារ្យយ៉ាងណាស់។
Yoongi «ចូលដណ្តឹងធ្វើអីបើឯងស្អប់គេសឹង ស្លាប់ឲ្យលុយសងជំនឿចិត្តទៅ» គេនិយាយហើយ ក៏បែរមុខទៅម្ខាងតាមពិតទៅចង់សាកចិត្តប្អូនតើគេមិនមែនមិនស្គាល់ពីចរិតប្អូនឯណា NamJoon គេមិនចូលចិត្តទៅពាក់ព័ន្ធជាមួយអ្នកណាដោយងាយទេ។
NamJoon «អ្នកណាថា?» លឺបងនិយាយបែប នេះគេតវ៉ាភ្លាម។
Yoongi «ឯងនិងហើយក្រែងថាឯងមិនស្រទ្បាញ់ គេវាគ្មានអីគួរឲ្យទាក់ទាញ គួរឲ្យខ្ពើមរអើមនោះ?» គេសួរឌឺដងទៅប្អូនមកធ្វើឯងភ្លេច។
NamJoon «ពីពេលណាភ្លេចបាត់ហើយ??» គេ ធ្វើជាចាំបាននិយាយរួចដូចជាមនុស្សបាត់ការចងចាំ។
បុិនសម្តែងណាស់អញ -,-
Yoongi «ហឹម ជ្រេញណាស់!!» គេពេបជ្រាយ ដាក់ប្អូនស្រទ្បាញ់គេណាស់តែមាត់រឹង។
NamJoon «មិនដឹងទេបងត្រូវតែចូលដណ្តឹងឲ្យ ខ្ញុំមិនអញ្ចឹងទេក្លឹបបងខ្ទេចជាមិនខាន!» គេសម្លក់ បងដូចជាដាក់កំហិត។
Yoongi «ឯងគម្រាមយើងហ៎អាប្អូនចង្រៃ» គេចង់តែលើកជើងធាក់ NamJoon ឲ្យថ្លោះ ចង្កេះទេ។
NamJoon «មិនគម្រាមទេតែធ្វើមែនសាកល៎ មើលទៅដឹងគ្នាហើយ!» គេធ្វើមុខមាំដាក់បញ្ជាក់ ថាគេធ្វើមែនមិនមែននិយាយតែមាត់ទេ។
Yoongi «អញហឺយបានប្អូនមួយចម្រុងចម្រើន ណាស់!» លើលោកនេះមានអ្នកណាដូចប្អូនគេ ទៀតមិនដណ្តឹងប្រពន្ធឲ្យសុទ្ធតែគម្រាមថាដុតក្លឹបបងចោល??
NamJoon «ឥទ្បូវសម្រេចថាចូលដណ្តឹងឲ្យ ណា?» គេសួរបញ្ជាក់ព្រមទាំងញញឹម។
Yoongi «អឺ» មានតែយល់ព្រមនិងឯងគេមិនឲ្យ ក្លឹបគេខ្ទេចទេ។
NamJoon «ខ្ញុំទៅបន្ទប់ហើយ ហិហិ» គេដើរ ទៅបន្ទប់ទាំងសប្បាយរីករាយ។
[ អឺ ល្មមសប្បាយហី -,- ]
To Be Continue 🥀