episode 24

408 39 0
                                    

  សម្លេងយំអណ្តឺតអណ្តកលឺពេញបន្ទប់នាពេលកណ្តាលអាធាត្រយប់ស្ងាត់មេឃចុះកាន់តែត្រជាក់គួបផ្សំជាមួយនិងការបើកម៉ាសុីនត្រជាក់ទៀតធ្វើឲ្យមាឌតូចរងារទ្វេដង។ ក្បាលគេគ្រវីពេញលើខ្នើយ ទឹកភ្នែកហូរមកតាមកន្ទុយភ្នែកឥតដាច់។

Jin «អ្ហឹកៗ អត់ទេ Joon កុំទៅអី!» មាឌតូច ស្រែកដង្ហើយហៅឈ្មោះដែលខ្លួនស្រទ្បាញ់ពេលនេះគេកំពុងតែដើរចេញពីខ្លួនហើយ។

«Joon កុំទៅអីអ្ហឹកៗ ខ្ញុំស្រទ្បាញ់ Joon កុំទៅ អី!» មាឌតូចស្ទុះទ្បើងមកអង្គុយដូចជាគេជះទឹក មួយចានដែកដាក់។

«អ្ហឹកៗ!» មាឌតូចត្រហូរយំខ្លាំងៗគេមិនមែនជាការសប្តិ ទ្បើយពេលនេះ Joon ក៏ទៅចោលគេមែនគេមិនចាំខ្លួនទ្បើយសូម្បីតែឈ្មោះ។

Jin «ហេតុអីទៅ??» គេងាយក្បាលមើលពិដាន ពណ៌សទឹកភ្នែកក៏ចេះតែជ្រាបមានក្នុងទ្រូងចុកឆួលចុងច្រមុះប្រែជាក្រហមរងាល។ Jin ដាក់ ក្បាលគេងនៅលើខ្នើយគេក៏នៅតែយំគេគេងមិនលក់ទ្បើយព្រោះអារម្មណ៍នឹកតែប្រុសម្នាក់នោះ។

@ព្រឹកទ្បើង

  ពេញមួយយប់ទល់ភ្លឺ Jin គេងមិនលក់សោះ ភ្នែកគេក្រហមហើមស្ពុល។

តុក តុក...

Taehyung «បងប្រុស!» គេប៉ុនឲ្យតែភ្លឺទេព្រោះ គេបារម្ភពី Jin ណាស់ខ្លាចគេគេងមិនលក់ខ្លាចគេ យំនឹកនាដល់ NamJoon ។

Jin «មានការអី Tae?» មាឌតូចសម្រួល អារម្មណ៍ឆ្លើយទៅ Taehyung តែស្តាប់សម្លេង នេះ Taehyung ក៏ដឹងបាត់ហើយថា Jin យំ។

Taehyung «ខ្ញុំអាចចូលបានទេ?»

Jin «ចូលមកបងមិនបានចាក់គន្លឹះទ្វារទេ!»

ក្រាក...Jin លើកដៃមកជូតទឹកភ្នែកយ៉ាងលឿនស្ទើរមិនទាន់ព្រោះ Taehyung ចូលមកលឿន ពេក។

Taehyung «បងយំមែនទេ?»

Jin «អត់ទេ!» គេញញឹមតិចៗតែក្រសែភ្នែកមួយនេះគេកំពុងតែកុហកច្បាស់ណាស់។

Taehyung «បងកុំកុហលខ្ញុំអីខ្ញុំដឹងច្បាស់ណាស់ បងទៅស្តាយធ្វើអីបើគេមិនចាំបងផង!»

Jin «ខ្ញុំមិនជឿថាគេមិនចាំបងទ្បើយគេគ្រាន់តែ មានរឿងអ្វីម្យ៉ាងដែលបងមិនដឹងប៉ុណ្ណោះ!» នាយជឿជាក់ថា NamJoon មិនភ្លេចនាយគេគ្រាន់តែកើតរឿងអ្វីមួយដែលមិនអាចប្រាប់ខ្លួនបានប៉ុណ្ណោះ។

ស្រទន់មន្តស្នេហ៍ 🍂 (Ended)Où les histoires vivent. Découvrez maintenant