Taehyung បានជូន Jin មកផ្សារទំនើបដ៏ធំជាងគេបង្អស់។ Jin សម្លឹងមើលទៅផ្សារទំនើបដែលភ្លឺចិញ្ចែងចិញ្ចាចដោយសារតែពន្លឺអំពូលចាំងពីលើ។
ផ្សារទំនើបនេះផ្សារណាស់ធ្លាប់តែឃើញតាមទូរទស្សន៍ឥទ្បូវក៏ជួបផ្ទាល់ហើយ។
Jin «ធំណាស់!» គេមើលទៅទំហំនៃផ្សារទំនើបវាធំខ្លាំណាស់។
Taehyung «តោះ ចូលក្នុងតែម្តងទៅ!»
Jin «តោះ!» ពួកគេទងពីរក៏ដើរចូលទៅខាងក្នុងមាឌតូចបែរឆ្វេងបែរស្តាំសម្លឹងមើលនេះមើលនោះឥតឈប់ឈរ។
Taehyung «បងចង់បានអីខ្លះ??»
Jin «បងមានគ្រប់អស់ហើយ!» គេសើចតិចៗព្រោះថាមកទិញអីបែរជាមានគ្រប់សព្វទៅវិញ។
Taehyung «បងកំប្លែងមែន!!»
Jin «ក៏បងមិនត្រូវទិញអីផងហ្នឹង»
Taehyung «ទៅទិញខោអាវទៅអញ្ចឹង មោះ» គេនាំមាឌតូចទៅខាងមើលខោអាវនៅខាងជិតៗនេះតែក៏ថ្លៃណាស់ដែល។
Jin «Wow ស្អាតៗណាស់» គេសម្លឹងមើលទៅខោអាវនៅក្នុងហាងគឺស្អាតទាំងអស់គ្មានមួយណាដែលមើលមិនចូលភ្នែកទេ។
Taehyung «បងរើសមើលទៅស្រឡាញ់មួយណា»
Jin «បងមិនដឹងទេបើស្អាតទាំងអស់!»
Taehyung «អូនជួយខ្ចប់អាវ 10 មកយកអាស្អាតជាងគេ Size ប៉ុនគាត់!» នាយចង្អុលទៅ Jin ។
«ចាស់ សូមចាំមួយភ្លេត!» នាងញញឹមមុនឱនទៅរៀបចំខោអាវឲ្យ។
Jin «ហេតុអ្វីយកអាវច្រើនម្លេះ?»
Taehyung «ក៏តាមមើលទៅបងនៅទីនេះយូរដែលនិងណា!»
Jin «ប្រហែលជាមែនហើយ!»
«នេះចាស៎អាវដែលលោកឲ្យខ្ចប់!» នាងហុចថង់អាវឲ្យគេ។
Taehyung «អស់ប៉ុន្មាន??»
«1500$ ចាស៎!»
Jin «ហាស៎ 1500$? ខ្ញុំមិនយកទេនេះយកវិញ ទៅ!» គេចាប់កញ្ឆក់ថង់អាវពីដៃ Taehyung បន្ទាប់ពីលឺតម្លៃមើលព្រះចង់ធ្លាក់ថ្លើមអាវប៉ុណ្ណឹងតម្លៃរាប់ពាន់??
Taehyung «មិនបាច់ទេនេះលុយ!! តោះ!» គេហុចលុយឲ្យអ្នក លក់យ៉ាងលឿនហើយចាប់អូស Jin ចេញមក។