Taehyung សម្លឹងមើលទៅក្រសែភ្នែករបស់ Jin មើលទៅគេដូចជាខូចចិត្តខ្លាំងណាស់គេក៏ដូចគ្នាខូចចិត្តដែលមិនអាចជួយអ្វីគេបានទាល់តែសោះ។
Taehyung «បងប្រុសខ្ញុំសុំទោស អ្ហឹកៗ!» គេស្ទុះទៅឱប Jin ទន្ទេញពាក្យសុំទោសជាប់ មាត់។
Jin «ឯងមិនខុសទេ Tae កុំបន្ទោសខ្លួនឯង!»
Taehyung «សុំទោសដែលខ្ញុំជួយអ្វីបងមិនបាន អ្ហឹកៗ ខ្ញុំសុំទោស»
Jin «អត់ទេកុំបន្ទោសខ្លួនឯង Tae !!»
Jungkook «ហុឹស!» រាងក្រាស់ដកដង្ហើមធំ កាលបើឃើញអ្នកទាំងពីរយំសុំទោសគ្នាទៅវិញទៅមកបែបនេះ Jungkook បានដើរចូលមកក្នុងផ្ទះវិញ។
Semi «យ៉ាងមិចហើយកូនហើយឯណា Tae?»
Jungkook «Tae នៅជាមួយបងគេម៉ាក់កូនសុំទៅមានការបន្តិចណាចាំកូនមកទទួលវិញ!»
Hyerim «ទៅយូរទេកូនអាងមកញុាំបាយជុំគ្នា?»
Jungkook «មិបយូរនោះទេម៉ាក់កូនទៅសិនហើយ»
«ចាស៎» Jungkook បានដើរចេញមកក្រៅមុននិងបើកទ្បានចេញទៅ។
@Kim's Group
ដំណើរស្វាហាប់ដើរចូលទៅក្នុងក្រុមហ៊ុនផលិតកាប៉ាល់របស់ NamJoon នោះគឺ Jungkook ។
Beltin «លោក Jeon ?»
Jungkook «ចៅហ្វាយឯងនៅឯណា?»
Beltin «គាត់នៅមើលគេផលិតកាប៉ាល់ Aw ទៅណាលឿនម្លេះ?» គេលើកចិញ្ចើមភ្លាមព្រោះនិយាយមិនទាន់ចប់ផង Jungkook ដើរទៅបាត់។
@កន្លែងផលិតកាប៉ាល់
NamJoon «ធ្វើការថ្នមៗប្រយ័ត្នឆែក» គេស្រែកប្រាប់កូនចៅគេដែលលើកដែកទៅសាងសងបន្តនៅលើកាប៉ាល់។
«បាទ អ្នកប្រុស»
Jungkook «អា Joon !!» នាយស្រែកពីចម្ងាយហៅមិត្តលឺខ្ទរចេញដល់ឲ្យបុគ្គលិកនៅទីនោះបែរមកមើលគេគ្រប់គ្នា។
NamJoon «វាស្អីឯង??» គេដើរមករកមិត្តដោយ ចងចិញ្ចើម។
Jungkook «យើងមានរឿងនិយាយជាមួយ ឯង!»
NamJoon «ទៅ Office យើងទៅ!» គេចងចិញ្ចើមមុននិង ដើរទៅ។
@Office
ក្រាក...NamJoon ក៏ដើរចូលទៅអង្គុយនៅកន្លែងរបស់ខ្លួន Jungkook ក៏អង្គុយទល់មុខ។