មួយអាទិត្យដំបូងដែល NamJoon ដឹងខ្លួនវិញគេដូចជាមនុស្សថ្មីមួយដែលទើបនិងចាប់កំណើតអាចថាដូចជាកូនង៉ែតក៏បានតែថាកូនង៉ែតពេល កើតមកចេះតែយំហើយស្រែកនិងបើកភ្នែកមិនបានឯ NamJoon ចេះសើចចេះនិយាយមើលឃើញបានធម្មតាតែមិនចងចាំអ្វីទ្បើយ។
NamJoon ពិបាកនិងចុះសម្រុងជាមួយ Yoongi ត្រង់ថាគេមិនដឹងថាខ្លួនឯងជាអ្នក? ឈ្មោះអ្វី? មកពីណា? ហេតុអ្វីបានគេនៅក្នុងមន្ទីពេទ្យនេះ? គ្រប់យ៉ាងគឺគេវល់ៗវាបែកចែងមិនត្រូវហើយនេះគេជាប្អូនរបស់ Yoongi ពិតមែនរឺក៏អត់ផង!!
Yoongi តែងតែធ្វើលំហាត់ប្រាណនិងនិយាយប្រាប់រឿងរបស់ NamJoon ប្រាប់ទៅ NamJoon ជារើយៗគេនិងខំប្រឹងទោះ NamJoon មិនទាន់ចងចាំ 100% ក៏ដោយ។
Yoongi «ចាំបបរឲ្យបានច្រើនទៅណា!» គេកាន់ស្លាបព្រាមកបញ្ចុកប្អូន NamJoon នៅព្យាបាល ក្នុងមន្ទីពេទ្យនៅទ្បើយទេ។
NamJoon «ដូរញុាំអ្វីផ្សេងមិនបានទេរឺបងប្រុស?» រាងក្រាស់ចាប់ផ្តើមហៅ Yoongi ថាបងប្រុសតាំងពី Yoongi ប្រាប់គេនិងបង្ហាញរូបភាពឲ្យគេឃើញ។
រាល់ថ្ងៃគេពិតជាធុញទ្រាន់ណាស់ដែលឲ្យញ៊ាំបបររាល់ថ្ងៃបែបនេះវាត្រលាន់ពិតមែនសឹងតែចង់ក្អួតម្តងៗ។
Yoongi «មិនបានទេឯងឈឺណាពេទ្យមិន អនុញ្ញាតទ្បើយ!»
NamJoon «ហឹម អញ្ចឹងក៏បាន!» គេពេបមាត់ហើយក៏ទទួលយកវាទាំងចិត្តមិនចង់។
Yoongi «អាទិត្យក្រោយយើងបានចេញពីមន្ទីរពេទ្យហើយណា!»
NamJoon «ពិតមែនរឺ??»
Yoongi «អឹម! បងនិងនាំឯងទៅធ្វើលំហាត់ប្រាណហើយរំលឹកវិជ្ជាគុណចាស់សើរទ្បើងវិញ!»
NamJoon «អ្វីទៅ??» គេលើកចិញ្ចើមសួរ។
Yoongi «ឯងគង់តែដឹងទេ!»
មួយថ្ងៃទៅមួយថ្ងៃវាពិតជាលឿនខ្លាំងណាស់រហូតដល់គ្រប់មួយអាទិត្យ NamJoon បានចេញពី មន្ទីរពេទ្យហើយថ្ងៃនេះគឺជាថ្ងៃដែលគេទន្ទឹងរង់ចាំ។
NamJoon «នេះជាការងារខ្ញុំមែនទេ??» គេចង្អុលគ្រឿងចក្រដែលបុគ្គលិកកំពុងតែវាយដុំផូងផាំងៗនៅរោងផលិតកាប៉ាល់។
Yoongi «ពិតមែនហើយ! កាលពីតូចណាឯង ស្រទ្បាញ់ទ្បាន ម៉ូតូ កាប៉ាល់ណាស់ឯងខំប្រឹងរៀន ណាស់ដឹងទេដល់ផលិតបានរោងចក្រផលិតកាប៉ាល់មួយឯណោះ» ចំណោមបងប្អូនគេទាំងពីរ នាក់គឺចរិតខុសទាំងទាំងស្រុង! NamJoon ជាមនុស្សឈ្លាសវៃ ចូលចិត្តរៀនសូត្រនិងអានសៀវភៅគេវិញស្អប់រឿងទាំងអស់នោះណាស់តែពេលធំទ្បើងគេក៏ទទួលបានជោគជ័យដែរ។
NamJoon «Wow ខ្ញុំខំប្រឹងដល់ថ្នាក់នេះរឺ?»
Yoongi «ហិហិ!»
NamJoon «នេះបងប្រុសថានាំខ្ញុំមករំលឹកវិជ្ជាគុណហ្អេស??»
Yoongi «ឯងចង់ដឹងខ្លាំងមែនទេ??»
NamJoon «បាទ!»
Yoongi «មោះ!» គេនាំផ្លូវ NamJoon ។
@Jin's Scene
អាចថាប៉ុន្មានថ្ងៃនេះគេធ្វើចិត្តបានជាងមុន! Jin ចេញមករកត្រីម្នាក់ៗឯងគេមិនយល់ថាហេតុអ្វីគេឯកការបែបនេះទេទាំងដែលពីមុនគ្មាន Joon គេធ្វើបានសោះ។
HeeChul «ហ្អេស កំសត់ម្ល៉េះ??» គេដើរមកជិត Jin ដែលកំពុងតែចាប់ត្រីទាំងអារម្មណ៍មិននៅខ្លួន ។
Jin «យើងគ្មានស្អីទៅកំសត់ទេ!»
HeeChul «Aww មើលមុខឯងក៏ដឹងតែហ្អេសអាមុខស្រស់នោះទៅណាបាត់ហើយ??» គេបែរមុខបែរក្រោយរកមើល Joon ។
Jin «គេទៅណាក៏មិនពាក់ព័ន្ធជាមួយឯងដែរ!»
HeeChul «វាទៅចោលឯងហើយមែនទេ? ហាហា គួរឲ្យអាណិតណាស់!» គេសើចចំអកឲ្យមាឌតូច។
កាលបើលឺ HeeChul និយាយបែបនេះបណ្តាលឲ្យប៉ះពាល់អារម្មណ៍ Jin ជាខ្លាំង! មាឌតូចក៏លើកកញ្រ្ចែងដើរចេញទៅយ៉ាងលឿន។
HeeChul «នេះយើងនិយាយការពិតពេកឯងទទួលយកមិន បាន??» គេដើរតាមពីក្រោយ។
Jin «បើឯងយកពេលចេះដឹងរឿងគេទៅជួយម៉ែ ឯងលក់ត្រីប្រហែលជាល្អជាង!» គេបែបមកថាឲ្យចំៗព្រោះថា HeeChul គេជាក្មេងពាលពាមិនដែលជួយធ្វើអីម្តាយឳពុកទ្បើយ។
HeeChul «ហុឹស ខ្លាំងសិនចុះឯង!» ដៃយកមកអង្អែកពុកចង្ការថ្ងៃណាមួយគេនិងធ្វើបាប Jin ឲ្យ ទាល់តែបាន។
[ ពេលបងទៅបាត់គេមើលងាយអូនណាស់។ ]
To Be Continue 🥀
_MIN 🦋