episode 64

444 32 1
                                    

@បន្ទប់ទឹក

NamJoon ដាក់ Jin ចូលទៅក្នុងអាងទឹកមុន និងបើកទឹកដាក់ក្តៅឧណ្ឌៗដាក់ឲ្យគេ។ រាងក្រាស់ ដោះកន្សែងខ្លួនឯងនៅនិងមុខរបស់ Jin ហើយ ដើរចូលទៅក្នុងអាងជាមួយគេធ្វើមិនដឹង។

Jin គេអង្គុតស្ងៀតព្រើមធ្វើអីមិនត្រូវមុខគេទ្បើង ក្រហមពេលដែលឃើញកូនប្រុសរបស់ NamJoon នៅចំពោះមុខបែបនេះ។

NamJoon «ឯងគិតដល់ណាហើយ?»

Jin «ទេ...មិនបានសូម្បីតែបន្តិច» គេរហ័សតវ៉ា ព្រមទាំងព្រិចភ្នែកញាប់ៗ។

NamJoon «ឲ្យតែប្រាកដ» គេខ្ជិលសួរដេញ ដោលច្រើនក៏បញ្ចប់ចង្វល់ត្រឹមនិង។

រាងក្រាស់ឈូងអីទៅអាចសាប៊ូមកចាក់ពីលើខ្លួន
របស់មាឌតូចសឹមដុសខ្លួនឲ្យគេថ្នមៗឯមាឌតូច ឯណោះរឹងខ្លួនឆ្កើតតែម្តង។

ទម្រាំតែងូតទឹកគេចង់គាំងស្លាប់ NamJoon ប៉ះ ពាល់រាងការគេគ្រប់កន្លែងអស់ហើយ ហិហិ ចង់ តែតប់ឲ្យបែកមុខទេ

បន្ទាប់ពីងូតទឹកហើយអស់មាឌតូចអង្គុយនៅលើ
ពូកស្ងៀមឈឹងមិននិយាយច្រើនដូចមុន NamJoon យកអាវរបស់ខ្លួនទៅឲ្យគេពាក់ព្រោះ អីអាវមាឌតូចប្រលាក់អស់ហើយ។

Jin «ខ្ញុំចង់ទៅផ្ទះ» គេនិយាយម៉ាត់ៗគ្មានក្បាល គ្មានកន្ទុយអីសោះ។

NamJoon «ចាំយើងជូនទៅឯងកុំភ័យយើងមិន ចាប់ឯងទុកទេ» រាងក្រាស់ទាញក្រាស់សិតសក់ មកសិតសឹមទាញទឹកអប់មកបាញ់ឆិតៗធ្វើដូច ខ្លួនឯងជាប្រុសស្អាត។

Jin «អញ្ចឹងក៏ជូនទៅឥទ្បូវនិងទៅម៉ែប្រាកដជា បារម្ភស្លាប់មិនខានទេ»

NamJoon «ដើរតាមពីក្រោយយើងមក» រាងក្រាស់ដើរចេញទៅមុន។

Jin ក៏ដើរតាមពីក្រោយហើយក៏ឆ្លៀតយកអាវខ្លួន មកផងដែលគេមិនអាចទុកនៅទីនេះបានទេ។

ចុះមកដល់ខាងក្រោមតាមធម្មតារាងក្រាស់បណ្តើរមាឌតូចទៅកន្លែងផ្ញើរទ្បានហើយក៏បើកចេញទៅតែម្តង។

NamJoon «ឯងឃ្លានរឺនៅ?» បន្ទាប់ពីស្ងាត់អស់ មួយសន្ទុះគេក៏សួរទៅ Jin ព្រោះអីឃើញហាង បាយមួយដែលខ្លួនធ្លាប់ចូល។

Jin «ខ្ញុំមិនឃ្លានទេ»

NamJoon «តែយើងឃ្លានចូលទៅញុាំអីសិន ទៅ» រាងក្រាស់គេមិនចាំបាច់ចាំចម្លើយពីមាឌតូច ទេគ្រាន់តែបើកទ្បានមកដល់មុខគេក៏បត់ចូលតែម្តង។

Jin «តែខ្ញុំប្រញាប់!» គេបែរមកមើលមុខ NamJoon ទាំងការមិនពេញចិត្ត។

NamJoon «ស្គាល់ផ្លូវក៏បើកទ្បានទៅខ្លួនឯង ទៅ» រាងក្រាស់និយាយតាមធម្មតាហើយក៏រយ៊ែរ ទ្បានដើម្បីរកកន្លែងចត។

Jin «ខ្ញុំស្អប់លោកណាស់» គេខាំមាត់យកដៃមក ឱបទ្រូង។

NamJoon «មកចុះមករឺក៏ឯងចង់ដេកនៅលើ នេះ?» គេបើកទ្វារទ្បានសួរគេនេះចុះមកក្រោមយូរ ហើយតែមាឌតូចបែរជាអង្គុយនៅក្នុងទ្បាននេះវិញ។

Jin «ចុះហើយ» គេទាញទ្វារទ្បានបើកមុននិង ដើរចូលទៅ។

«ត្រូវការអ្វីដែលចាស៎?» បុគ្គលិកសួរទៅ NamJoon ។

NamJoon «យកម្ហូបល្បីប្រចាំហាងពីបីមុខមក»

«ចាស៎ សូមចាំមួយភ្លេត» នាងក៏ញញឹមមុននិង ដើរចេញទៅ។

NamJoon «ឯងកើតអី?» គេបែរមកសួរ Jin ពេលដែលគេអង្គុយចងចិញ្ចើម។

Jin «លោកកើតអីឲ្យប្រាកដ?» គេមិនយល់សោះ គេឆ្ងល់មួយថ្ងៃគេចង់ដឹងថា NamJoon កើតអ្វី? ឬក៏គេមានហ្គេមថ្មីមួយទៀតហើយ?

NamJoon «យើងកើតអី? យើងក៏ធម្មតានិង ឯង» គេញាក់ស្មា។

Jin «លោកប្លែកណាស់លោកចូលមកជិតខ្ញុំដើម្បី អី? លោកចង់លេងស្អីទៀតហើយ Kim NamJoon ខ្ញុំមិនយល់ទេលោកគិតថាខ្ញុំជាអី?» មាឌតូចសួរគេព្រមទាំងចងចិញ្វើមចូលគ្នាគេមានអារម្មណ៍ថាហត់ណាស់គេមិនបានជ្រួលជ្រើមពេលដែល NamJoon បានជិតគេនិងប៉ះពាល់រាង កាយគេនោះទេ! 

NamJoon «ឯងគិតថាយើងអាក្រក់ណាស់មែន ទេ?» គេយកដៃមកឱបទ្រូងសួរទៅមាឌតូច។

Jin «លោកលើសពីពាក្យថាអាក្រក់ទៅទៀត» គេនិយាយពាក្យនេះតិចៗតែសង្គត់ធ្ងន់វាធ្វើឲ្យរាងក្រាស់មិនចូលចិត្តជាខ្លាំង។

NamJoon «បើឯងគិតអញ្ចឹងហើយមិនបាច់ឲ្យ យើងបកស្រាយទេ» គេខ្ជិលនិយាយច្រើនណាស់ បើមាឌតូចឃើញតែអំពើអាក្រក់របស់គេហើយទោះជាបកស្រាយក៏មិនអាច។

ឲ្យគេជឿលោកយ៉ាងមិចយ៉ាងមិចទៅ Kim NamJoon លោកធ្វើបាបគេមិនតិច។ :)

Jin «បញ្ឈប់វាត្រឹមនិងទៅខ្ញុំហតនិងដើរតាម លោកណាស់»

NamJoon «វាគ្មានថ្ងៃបញ្ចប់ងាយៗទេបើយើង ចង់លេងហើយ»

[ ហ្គេម? ]

To Be Continue 🥀

ស្រទន់មន្តស្នេហ៍ 🍂 (Ended)Donde viven las historias. Descúbrelo ahora