episode 23

411 41 1
                                    

  មាឌតូចទម្លាក់ដៃចុះមកក្រោមយឺតជើងឈាន ថយទៅក្រោយពីរបីជំហានគេសម្លឹងមើលមុខរបស់ NamJoon ក្រែងនេះជា Joon របស់គេហេតុអ្វី គេមិនស្គាល់ខ្លួន?? គេកំពុងតែលេងសើចត្រូវទេ? គេមិនមែនមិនចាំខ្លួនទេ!

Jin «Joon លោកលេងសើចជាមួយខ្ញុំមែនទេ? ហាហា ហីយ៉ាកុំធ្វើបែបនេះអីដឹងទេថាខ្ញុំភ័យ!» គេបន្លំធ្វើជាសើចយកដៃមកវាយលើ NamJoon តិចៗ។

NamJoon «ឯងឆ្កួតមែនទេ? យើងមិនបាន លេងសើចទេយើងមិនស្គាល់ឯងពិតមែនឯងជា អ្នកណា?» គេស្រែកដោយសម្លេងគ្រួលគ្រាតជាទី បំផុតព្រោះគិតថា Jin ជាមនុស្សជាមិនខាន។

Jin «Joon មិចនិងអាចខ្ញុំជា Kim SeokJin ខ្ញុំជាមនុស្សដែលលោកថាស្រទ្បាញ់នោះអី? អ្ហឹកៗ ខ្ញុំភ្លេចខ្ញុំមែនទេ?» គេពេបមាត់យំគេមិនដែលលឺ Joon និយាយនិងស្រែកបែបនេះដាក់គេពីមុនមក ទេគេភ័យខ្លាចណាស់គេផ្លាស់ប្តូរសឹងទាំងអស់ទៅ ហើយ។

Beltin «Jin អ្ហេស??» គេសួរមកខ្លួនឯងតិចៗរឺ ជាមនុស្សម្នាក់នេះដែលជួយចៅហ្វាហរបស់គេ? គេចាំបានថាពេលដែលចាប់ NamJoon មក ដំបូង NamJoon តែងតែស្រែកដង្ហើយហៅឈ្មោះមួយនេះ!

NamJoon «យើងមិនដែលស្រទ្បាញ់អ្នកណាទេ ឯងឆ្កួតហើយយើងនិងហ្អេសទៅស្រទ្បាញ់មនុស្ស សម្រែៗដូចជាឯង? ដេកសប្តីហើយ!» នាយសម្លឹង មើល Jin ពីលើចុះក្រោមដោយការមើលងាយ មើលថោកមកពីណាមិនដឹងតែងខ្លួនថាជាមនុស្ស ដែលគេស្រទ្បាញ់??

Jin «Joon ហេតុអ្វីក៏លោកនិយាយបែបនេះ? អ្ហឹកៗ នេះជាចិញ្ចៀនដែលលោកពាក់ឲ្យខ្ញុំលោក ចាំបានទេ? អ្ហឹកៗ» គេយកចិញ្ចៀមផ្កាស្មៅដែល NamJoon ធ្វើឲ្យគេពាក់នៅសមុទ្របៃតងនោះគេ ចាំមិនភ្លេចទ្បើយគេនៅថែរក្សាទុកវាបានយ៉ាងល្អ ទោះជាវាក្រៀមក្រោះក៏ដោយ។

NamJoon «ឯងដូចជាហួសហេតុពេកហើយ ចង់បានលុយមែនទេ?? ប្រាប់មកយើងឲ្យហើយ ចេញឲ្យឆ្ងាយពីជីវិត!» គេលូកដៃមកកាបូបដាក់ លុយរបស់ខ្លួនចេញមកសួរទៅមាឌតូចមនុស្សបែប នេះច្បាស់ជាត្រូវការលុយណាស់ហើយ។

Jin «ខ្ញុំមិនត្រូវការលុយខ្ញុំត្រូវការ Joon របស់ខ្ញុំ មកវិញ អ្ហឹកៗ ហេតុអ្វីបានជាលោកមិនចង់ខ្ញុំ? យើងជាសង្សារនិងគ្នាណា Joon!» គេចាប់អង្រួន កអាវ NamJoon ធ្វើឲ្យអាវតម្លៃថ្លៃទួលទីអស់។

ស្រទន់មន្តស្នេហ៍ 🍂 (Ended)Where stories live. Discover now