episode 29

416 40 0
                                    

  មកដល់យប់ម៉ោង ៧ យប់ហើយនៅមិនឃើញ Jungkook មកសោះតែក៏មិនថ្វីដែលគេអាចនៅ វិមាននេះមានទោះជាឈឺចិត្តបន្តិចក៏ដោយ។ 

NamJoon «ធ្វើម្ហូបហើយរឺនៅ??» នាយដើរមកផ្ទះបាយបន្ទាប់ពីស្រងំនៅលើបន្ទប់អស់ជាច្រើនម៉ោងនាយក៏មិនភ្លេចបែរទៅមើលមាឌតូចដែលអង្គុយគៀននេះផងដែល។

នាយសម្លឹងមើលមុខស្រងូតស្រងាត់ដែលបង្កប់
ដោយទុក្ខសោករឿងពិបាកចិត្តជាច្រើន! គេអង្គុយភ្លឹកៗអារម្មណ៍ហាក់មិននៅខ្លួន។

Sorn «ហើយៗចាស៎ចៅហ្វាយ!»

NamJoon «រៀបមក!»

Sorn «ចាស៎!»

NamJoon «ឯងដែល Kim SeokJin!» នាយបែរមកហៅឈ្មោះមាឌតូចយ៉ាងច្បាស់ៗសឹងដើរទៅអង្គុយនៅកៅអី។

«លោកច្បាស់ចាស៎!!!» ស្រីដែលនាយបានមកកាលពីប៉ុន្មានម៉ោងមុនបានដើរចុះមកពីលើបន្ទប់មានតែរោបស្តើងក្រហមមួយមើលទៅនាងគ្មានការអៀនខ្មាស់អីសោះ។

NamJoon «អូនឃ្លានបាយទេ??» នាយញញឹមស្រស់ៗដាក់នាងហើយកន្ទុយភ្នែកគេសម្លឹងមើលទៅ Jin ពីចម្ងាយ។

«ចាស៎ អូនឃ្លានហើយ!» ឃើញគេយកចិត្តទុកដាក់ជាមួយនាងៗក៏បានចិត្តភ្លាមៗ។

NamJoon «ឯងឈរមើលដល់ណាមិនដួសបាយមកមិនឃ្លានស្រីយើងឃ្លានទេ??» នាយ ស្រែកឲ្យ Jin មួយទំហឹង។ 

Jin «ដឹងហើយ!» នាយនិយាយម៉ាត់ៗទៅវិញ ដោយមិនខ្លាចរអាចិត្ត។

NamJoon «ឯងនិយាយជាមួយអ្នកណា??» នាយស្អប់ៗបំផុតអ្នកដែលនិយាយមិនដឹងក្បាលកន្ទុយមិនគោរពគេនិយាយមកដាច់ៗគេស្អប់ខ្លាំងណាស់។ 

Jin «ខ្ញុំនិយាយជាមួយលោកហ្នឹងហើយ!»

NamJoon «យើងជាចៅហ្វាយឯងនិយាយស្អីឲ្យចេះគោរពយើងផងបើមិនចង់ជីវិតឯងពេលនេះនៅលើដៃយើង!!» នាយប្រើក្រសែភ្នែកឆ្មាដាក់តែជាឆ្មាព្រៀបបានទៅនិងខ្លាយល់ដែលទេ? ក្រសែភ្នែកនេះវាមុតស្រួចឃោឃៅគួរឲ្យខ្លាច។

«គ្មានមាយាទ!» ស្រីស្នេហ៍របស់ NamJoon បន្តថែមពីក្រោយនាយសម្លឹងមើលទៅ Jin ដោយក្រសែភ្នែកពេកជ្រាយមើលងាយជាទីបំផុត។

Jin «បើខ្ញុំនិយាយខុសឲ្យខ្ញុំសុំទោសផង!» គេដៀលមិនគ្រប់នៅឲ្យស្រីស្នេហ៍គេដៀលបន្ថែមទៀតរឺ? តែមិនអីទេបើគេខុសហើយឲ្យគេសុំទោសផងចុះ។

ស្រទន់មន្តស្នេហ៍ 🍂 (Ended)Où les histoires vivent. Découvrez maintenant