ក្រោយពីធ្វើម្ហូបអីហើយគឺថ្ងៃរាងជ្រេលល្មមគេក៏ដើរទៅកន្លែងដាំបន្លែដោយមាន Joon ដើរតាមពីក្រោយ។
Joon «ឆ្ងាយណាស់!! ហើយក្តៅទៀត!» បើគិតជាគីទ្បូដីប្រហែលជា ១ គីទ្បូហើយនៅដើរ មិនទាន់ដល់ទៀត។
Jin «រអ៊ួច្រើនអញ្ចឹងដើរទៅផ្ទះវិញទៅ!»
Joon «ហូ មិនទៅទេ!!» គេអូសសម្លេងទៅផ្ទះបានអ្នកណាលេងជាមួយ??
Jin «បើអញ្ចឹងឈប់រអ៊ួ!»
Joon «តែវាឆ្ងាយពិតមែន Joon ក្តៅចង់ឆេះខ្លួន ហើយ!» អួយ ចេះនិយាយហៅឈ្មោះខ្លួនឯងទៀត?? គ្រឺតណាស់លោក!
Jin «ដល់ឥទ្បូវហើយតើ!»
@ រោងដាំបន្លែ
រោងដាំបន្លែនេះពិតជាធំណាស់មានបន្លែច្រើនប្រភេទទៀតផង។
Jin យករបស់របបដូចជាបាយដែលខ្ចប់មកនិងទឹកហើយរបស់របបផ្សេងទៀតដាក់នៅលើគ្រែម្ខាងទុកសម្រាប់អង្គុយនោះ។
Joon «អានេះគេហៅអីគេ??»
Jin «ត្រសក់!»
Joon «ហើយនេះ??»
Jin «ខ្លឹម!»
Joon «ហើយនេះទៀត??»
Jin «បានឈប់សួរចាំទៅផ្ទះចាំសួរទៀត!» លេងសួរម៉ាកៗនេះអីអ្នកណាឆ្លើយអស់ទៅលោក? បើនៅឆ្លើយច្បាស់ណាស់តើគេសួរមិនគេអស់រឿងទេ!
Joon «Aw Joon ចង់ដឹងតើ??»
Jin «នោះទៅអង្គុយលើគ្រែទៅខ្ញុំអ្នកដាំបន្លែ ទៅ!» គេយកគ្រាប់ពូជចេញពីក្នុងកាបូប។
Joon «ឲ្យជួយទេ??»
Jin «ជួយនៅឲ្យស្ងៀមទៅគឺបានហើយ!» ជួយស្អី បើបន្លែមិនចេះក្តិចផងទម្រាំឲ្យដាំទៀតបែបជួរត្រសក់នៅជួរដំទ្បូងហើយ។
Joon «ឆឹស ចិត្តអាក្រក់ណាស់!» គេដើរទៅ អង្គុយលើគ្រែបាត់បែបខឹង។
Jin គ្រវីក្បាលមុននិងចង់ចបកាប់ទៅកាតដីហើយគេក៏គ្រាប់ពូជ
នៅក្នុងនោះថ្នមៗឲ្យត្រង់ជួរសឹមយកដៃទៅកាយដីមកលប់បំបាត់វា។Joon «អួយ!!» អង្គុយសុខៗក៌លឺសម្លេងស្រែកអួយក៏ដឹងថាអ្នកណាបាត់ហើយ។
Jin «កើតអី??» គេស្រែកសួរពីចម្ងាយ។
Joon «Jin-Ssi អីមិនដឹងទេចូលភ្នែក Joon ក្រហាយណាស់ ហិហិ!» គេពេបមាត់យំដូចកូនក្មេងនៅលើគ្រែ Jin ត្រង់ដោះស្រោមដៃទុករត់មក មើលយ៉ាងលឿន។