@ល្ងាច
រយ:ពេលមួយល្ងាចនេះគិតទៅ NamJoon គេមិនបានយកពេលទៅគិតរវីរវល់ជាមួយនឹង Jin នោះទេព្រោះអីវាគ្មានហេតុការណ៍ណាដែលចាំសោះ។
ក្រាក...ទ្វារបន្ទប់របស់ NamJoon ត្រូវបានបើកគេអើតមើលទ្វារយ៉ាងលឿនព្រោះអីបងប្រុសចាក់សោរជាប់តែម្តង។
Beltin «ចៅហ្វាយ?»
NamJoon «Beltin?»
Beltin «មកពីខ្ញុំគិតថាចៅហ្វាយអផ្សុកនិងណា បានខ្ញុំមកសួរសុខទុក្ខចៅហ្វាយ!»
NamJoon «យើងមានរឿងសួរឯង»
Beltin «អ្វីទៅចៅហ្វាយ?»
NamJoon «រឿងទាក់ទងនិង Jin ស្អីនោះ!»
Beltin «ហាស៎?» គេបន្តដោយការភ្ញាក់ផ្អើលចៅ ហ្វាយគេចៅដឹងពីរឿង Jin ? គេស្តាប់ច្រទ្បំ?
NamJoon «ហាស៎ ហួយ ស្អីឯងមកពីយើងចង់ ដឹងថាហេតុអ្វីបានជាគេថាយើងនឹងវានោះស្គាល់គ្នាយល់ទេ?»
Beltin «ចង់ដឹងមែនហីចៅហ្វាយ?»
NamJoon «អឺ!»
Beltin «គឺកាលពី ១ ឆ្នាំមុននេះចៅហ្វាយបាន ប្រារព្ធវិធីសម្ពោធកាប៉ាល់នៅខេត្តមួយណាហើយចៅហ្វាយត្រូវមានតែលបបាញ់ចៅហ្វាយបាត់ខ្លួនដល់ទៅ ៤ ខែជាងឯណោះតែខ្ញុំក៏រកចៅហ្វាយ ឃើញវិញតែចៅហ្វាយបាត់ការចងចាំបាត់ទៅហើយចៅហ្វាយតែងតែស្រែក "យកយើងទៅឲ្យ Jin វិញ , យើងចង់ជួប Jin , Jin ច្បាស់ជាបារម្ភពី យើងហើយ" រហូត! ចៅហ្វាយធំក៏បានយក ចៅហ្វាយទៅមន្ទីរពេទ្យចៅហ្វាយមានឈាមកកក្នុងខួរក្បាលចៅហ្វាយធំប្រាប់ថាធ្វើយ៉ាងមិចក៏បានឲ្យតែចៅហ្វាយវិលមកសភាពដើមវិញគាត់ក៏ធ្វើការហ្នឹងហើយចៅហ្វាយក៏បាត់បង់ការចងចាំសារថ្មីដោយមិនស្គាល់អ្នកណាទាំងអស់ក្រៅពីខ្ញុំ ចៅហ្វាយធំ នឹងលោក Jeon!» Beltin ចាប់ផ្តើមរៀបរាប់ ប្រាប់ NamJoon ពីដំណើរដើមទងថាវាយ៉ាង មិចអីយ៉ាងមិច។
វាអាចមែនទេ?? ការចងចាំរបស់គេចាប់ផ្តើមលោត ទ្បើងពេញខួរក្បាលហើយជាពិសេសគឺរូបរបស់ Jin ស្នាមញញឹមដែលបញ្ជាក់ពីសេចក្តីសុខភាព រីករាយជាពិសេសគឺកែវភ្នែកដ៏ស្រទន់អញ្ចឹងទេតើបានជាគេស្អប់ណាស់ឲ្យតែ Jin ប្រើក្រសែភ្នែក បែបនេះដាក់គេម្តងៗ។