episode 44

392 33 0
                                    

@ផ្ទះ

Jungkook បានជូន Taehyung នឹង Jin រហូតមកដល់ផ្ទះគេចង់ស្ទះទ្រូងស្លាប់នៅលើទ្បានលឺតែសម្លេងយំ។

Taehyung «អូនអរគុណបងណាស់ហើយក៏ សុំទោសដែលអូនយល់ខុសលើបង!» គេមាន អារម្មណ៍ថារអៀសខ្លួនពេលនឹកឃើញរឿងកាលពីប៉ុន្មានថ្ងៃមុនមកពីគេឆេវឆាវពេក។

Jungkook «ហឹម មិនអីទេ! អូននាំគាត់ចូលផ្ទះ ទៅ!» គេញញឹមសើរៗយកដៃមកញីក្បាលមាឌ តូច។

Taehyung «អូនទៅហើយ បាយ! តោះ បងប្រុស» គេដើរទៅកាន់ដៃអ្នកដែលឈរគ្មាន ប្រលឹងនោះ។

___

Taehyung ជួយគ្រា Jin រហូតមកដល់ក្នុងផ្ទះ
វាពិតណាស់ដែលឃើញសភាពមាឌតូច Jin នៅ ពេលនេះគេមិនហ៊ានស្រមៃពេលដែលម៉ាក់គេឃើញទ្បើយ។

Hyerim «មកវិញហើយមែនទេកូនរក Jin ឃើញរឺនៅ?» នាងដើរមកតាមពីក្រោយពី Taehyung ដើរភ្នែកកំពុងតែមើលសម្លៀកបំពាក់ របស់ខ្លួនមុននេះគាត់នៅសួនឯណោះគ្រាន់តែគឺ សម្លេងទ្បានក៏មកភ្លាម។

Taehyung «ម៉ាក់!» គេបែរក្រោយមកសម្លឹងមុខ ម្តាយ។

Hyerim «Jin??» នេះជា SeokJin របស់ គាត់មែនទេ? គេទៅត្រូវអ្វីមក? រាងចំណាស់ដើរ ញាប់ជើងទៅរក Jin មុននិងលើកដៃជ្រាវជ្រួញ មកស្ទាប់ប៉ះមើលមុខរបស់គេ។

Hyerim «នេះក្មួយទៅត្រូវនិងអីមក?» គាត់សួរ ដោយក្តីបារម្ភមុខធ្លាប់តែសរលោងភ្លឺស្អាងឥទ្បូវមានទាំងស្នាមជាំនៅបែកបបូរមាត់ទៀត។

Taehyung «គឺគេយកគាត់ទៅធ្វើបាប»

Hyerim «ហាស៎ ហើយអ្នកណាប្តឹងប៉ូលិស ហើយរឺនៅកូន?»

Taehyung «ប្តឹងហើយៗម៉ាក់ប៉ូលិសក៏ចាប់គេ ទៅដែល!»

Hyerim «ក្មួយមានរឿងអ្វីជាមួយគេមែនទេបាន ជាគេធ្វើបាបក្មួយដល់ថ្នាក់នេះ?» ដឹងស្រាប់ហើយ ថាមនុស្សចាស់ចូលចិត្តប៉ុណ្ណាអញ្ចឹងហើយគាត់ត្រូវ តែជីកឫសជីកគល់គាត់ដឹងថា Jin ស្លូតគេមិនសូវ រករឿងអ្នកណាមុនទេតែនេះវានៅហ្នឹងមុខគាត់ក្រែងល៎នៅក្រោយខ្នងគាត់គេមានចរិតផ្សេងយ៉ាងមិចគាត់មិនដឹង។

Jin «អត់មានអីនោះទេអ្នកមីង!» គេមិនឆ្លើយ ត្រឹមតែប្តឹងថាមិនអី។

ស្រទន់មន្តស្នេហ៍ 🍂 (Ended)Onde histórias criam vida. Descubra agora