Ms.Kim អង្គុយមិនសុខដើរទៅវិញទៅមកដៃកាន់ទូរស័ព្ទចិត្តមួយចង់ខលទៅចិត្តមួយទៀតមិនចង់ព្រោះខ្លាចគេភ្លេចគាត់បាត់ហើយតែទោះជាយ៉ាងណាក៏ត្រូវជួយកូនសិនដែល។
Ms.Kim «ខលទៅចុះវាមិនអីទេ!!» ដៃគាត់ក៏ចុចលេខនោះមុននិងបញ្ចូន។
...
«អាទ្បូ Hyerim និយាយ??» Hyerim
«អាទ្បូ Hyerim នេះខ្ញុំ Seohyun ណា??» Ms.Kim បន្តិចពេលដឹងថាគាត់ខលទៅត្រូវមនុស្សគាត់ស្មានតែមិត្តដូរលេខហើយទេតើ។
«Seohyun ហ៎?? នេះឯងទើបខលមកយើងមែន ទេ??» Hyerim
«អឺ គឺយើងសុំទោសព្រោះរវល់មិនសូវជាមានពេលសោះ!!» Ms.Kim
«ឯងមានការអ្វីមែនទេ??» Hyerim
«Hyerim យើងអាចពឹងឯងរឿងមួយបានទេ?? សង្ឈឹមថាវាមិនមែនជាបញ្ហាសម្រាប់ឯងចុះណា!» Ms.Kim និយាយទាំងខ្លាច ចិត្ត។
«រឿងអី?? យើងជួយឯងបានជានិច្ចហើយឯងជាមិត្តរបស់យើងណា Seohyun!» Hyerim
«គឺកូនយើងគេចង់ទៅទីក្រុងណាតែយើងគ្មានសាច់ញាតិនៅទីក្រុងទេមានតែឯងមួយប៉ុណ្ណោះយើងចង់ផ្ញើកូនយើងនៅឯងផង!» Ms.Kim
«ជា Jin មែនទេ??» Hyerim
«អឹម ពិតមែនហើយគេទៅរកបងប្រុសគេណាផ្ញើនៅជាមួយឯងមួយរយ:បានទេ?? Jin គេមិនមែនជាក្មេងពាលលាអ្វីនោះទេគេជាក្មេងស្តាប់បង្គាប់ណាស់!» កូនគាត់ៗចិញ្ចឹមដោយដៃខ្លួនឯងផ្ទាល់ទើបគាត់ហ៊ាននិយាយដូច្នេះ។
«អឹម បានៗមិនអីទេមិនមែនយើងមិនធ្លាប់ឃើញ Jin ឯណាហើយគេមកថ្ងៃណាដែល?» Hyerim
«ប្រហែលជាថ្ងៃស្អែករឺខានស្អែកក៏មិនដឹងចាំយើងឲ្យលេខគេទៅឯង!» Ms.Kim
«អឺ យើងនិងមើលកូនឯងឲ្យបានល្អណា!» Hyerim
«អរគុណឯងច្រើនណាស់ Heyrim!» Ms.Kim
«មិនអីទេយើងជាមិត្តនិងគ្នាត្រូវតែពឹងបានហើយ! ឥទ្បូវបានសិនហើយយើងរវល់បន្តិចចាំគេមកឲ្យគេខលមកយើងចុះ!» Hyerim
«ចាស៎!!» Ms.Kim ញញឹមពេលគេចុចបិទពេលនេះក៏អាចសម្រេចបំណងលើកទីមួយរបស់កូនហើយ។
......Jin អង្គុយនៅលើគ្រែទាំងចិត្តស្ងប់ព្រោះចង់ទៅ ជួប Joon តែវាគ្មាននរណាម្នាក់ស្គាល់ទ្បើយ។