មាឌតូចដើរចេញមកក្រៅជាមួយ Sorn ដល់ក្រោយផ្ទះវាដូចជាសួនផ្កាមួយយ៉ាងអញ្ចឹងតែទីធ្លាធំណាស់ធ្វើម្នាក់ឯងវាប្រើពេលមួយពាក់កណ្តាលថ្ងៃឯណោះចុះទម្រាំនៅខាងមុខទៀត??
Sorn «នេះណានាយត្រូវតែកាត់ស្លឹកឈើចាស់ៗ ចេញពីដើមនេះទាំងអស់ហើយក៏ត្រូវកាត់ស្មៅនេះចោលទាំងអស់ធ្វើយ៉ាងមិចឲ្យស្មើគ្នាហើយត្រូវស្រោចទឹកវាទាំងអស់ចេះប្រើម៉ាសុីនេះទេ?» នាង យកម៉ាសុីនកាត់ស្មៅអាខ្នាតធំមកឲ្យគេ។
Jin «ចេះ!» គេក៏ចេះព្រោះអីគេក៏ធ្លាប់ធ្វើកាតសុី
ឈ្មួលកាត់ស្មៅដែល។Sorn «អញ្ចឹងធ្វើវាឲ្យលឿនៗទៅអាងទៅធ្វើការ ផ្សេងទៀត!» នាងហុចឲ្យគេក៏ដើរចូលក្នុងបាត់តាមពិតទៅក៏ចង់ជួយតែមិនចង់ល្មើសច្បាប់បញ្ជារបស់ចៅហ្វាយទ្បើយ ព្រោះអាចនាំទុក្ខដល់នាង។
Jin ចាប់ផ្តើមចាប់យកកន្រ្តៃដែកទុកនៅគៀន ម៉ាសុីនមកកាន់នាយដើរទៅកាន់ស្លឹកឈើចាស់ចោលពីមួយដើមទៅមួយដើមមើលទៅមិនមែនតិចដើមទ្បើយវាច្រើនដល់ចង់ ២០ ៣០ ដើមឯណោះ។ ទម្រាំតែកាត់ហើយដៃគេក្រំឈាមបាត់ ទៅហើយព្រោះដៃកន្រ្តៃធំបុកប៉ះទង្គិចជាមួយកូនដៃគេ។
Jin «សឺត ឈឺម្លេះ!» នាយតូចក្រលាស់ដៃខ្លួន ឯងតិចៗហើយយកមកបៀមវាក្តៅហ៊ូតែម្តង។
Jin ចាប់ផ្តើមយកស្លឹកឈើទៅទុកនៅមួយដុំសិន សឹមបើកម៉ាសុីនដើរកាត់ស្មៅទាំងអស់។
ព្រះអាទិត្យចំកណ្តាលមេឃវាចាប់ផ្តើមបញ្ចេញពន្លឺមកកាន់តែខ្លាំងទៅៗចង់ឆេះស្បែកមនុស្សអស់ញើសហូរចេញពីខ្លួនរបស់ Jin មិនចេះអស់នាយ ជូតអីផងបើបំពង់កវិញស្ងួតហួតហែង
ដូចនៅកណ្តាលសមុទ្រខ្សាច់ទឹកមាត់គេលេបចង់អស់ពី
ខ្លួនហើយ។Jin «ហត់ណាស់!» ២ ម៉ោងរយ:ពេល ២ ម៉ោងដែលគេធ្វើការហាលថ្ងៃសូម្បីតែទឹកមួយដំណក់ក៏មិនបានចូលពោះ។
បានប្រហែលជាមួយម៉ោងទៀតការងារក៏ហើយ
សព្វគ្រប់អស់ Jin រហ័សរត់ចូលមកក្នុងវិមានវិញយ៉ាងលឿន។Jin «បងខ្ញុំសុំទឹកមួយកែវ!»
Sorn «នេះ!» Jin ទទួលមកយ៉ាងលឿនលើកទឹកក្អឹកៗ។