episode 51

446 35 0
                                    

  សឹងតែមិនគួរឲ្យជឿថាវាជាការពិត ! គេអូសរូបមួយថ្ងៃហើយឃើញតែរូបគេជាមួយហ្នឹងមាឌតូចតែម្នាក់គត់អញ្ចឹងបានន័យថាគេធ្លាប់ស្គាល់គ្នាជាមួយ Jin មែនហើយមានទំនាក់ទំនងជិតដិតទៀតផង !

NamJoon «រឿងគ្រប់យ៉ាងវាចប់ហើយ» គេ ទម្លាក់ទូរស័ព្ទចោលប្រាប់ថារឿងគ្រប់យ៉ាងកន្លង ផុតទៅហើយគេមិនអាចបង្វិលពេលវេលាឲ្យ
ត្រទ្បប់ក្រោយបានទេ។ 

គេត្រូវតែប្រកាន់ជំហរជាមួយខ្លួនឯងក្រែងគេថា
ម៉ាត់ណាម៉ាត់ហ្នឹងមិនស្តាយក្រោយនូវអ្វីដែលខ្លួនបានធ្វើនោះ? អញ្ចឹងគេត្រូវតែធ្វើឲ្យបានដូចមាត់។

រុីងៗ!!

"អាទ្បូ?" NamJoon

"អាទ្បូចៅហ្វាយ?" Beltin

"ឯងមានការអី?" NamJoon

"បម្បិញមិញមានអ្នកមកបំផ្ទុះកាប៉ាល់យើងតែក៏ចាប់បានទាន់តើចៅហ្វាយចង់ឲ្យខ្ញុំធ្វើយ៉ាងមិច?" Beltin

"ប្រហើនមែន! យកវាទៅចងនៅក្រោយក្រុមហ៊ុន ទៅបន្តិចទៀតយើងទៅដល់ហើយ" NamJoon ក្តៅដូចជាបាយពុះអញ្ចឹងគេម៉ួម៉ៅខ្លាំងណាស់នេះចំកាប៉ាល់គេដែលកំពុងតែផលិតទៀតអាម្នាក់ហ្នឹងស្លាប់មិនខានទេ!

@ក្រុមហ៊ុន

  NamJoon ដើរចូលក្រុមហ៊ុនសារជាថ្មីបន្ទាប់ពី បាត់ខ្លួនអស់មួយខែបុគ្គលិកទាំងប៉ុន្មានឱនគោរពគេគ្រប់គ្នាតែមុខគេវិញមាំឲ្យចេស៎មិនបានរំជួលអីទេ។

Beltin «ចៅហ្វាយ?»

NamJoon «ទៅ!» គេនិយាយតែមួយម៉ាត់ក៏ដើរ ទៅមុខបន្ត។

គេដើរតហូតដល់ដើមឈរដ៏ធំមួយឃើញថាអាម្នាក់នោះត្រូវគេចាប់ដៃចងខ្សែប្រយួរទៅខាងលើ។ 

NamJoon «ឯងអ្ហេស៎ជាអ្នកមកបំផ្ទុះកាប៉ាល់ របស់យើង?» នាយឱបដៃសួរគេ។

«បើដឹងហើយសួរធ្វើស្អីទៀត?»

ដឹប...ឌឺមែនទេ? កូនចៅរបស់ NamJoon មិន ខ្វះទេគេឈរតម្រៀបជួរគ្នាចាំវាយតែម្តង។

NamJoon «អ្នកណាជាអ្នកបញ្ជាឯងមក?»

«យើងមិនដឹង!»

NamJoon «មិនដឹង?» គេងួកក្បាលជាមុន ហើយក៏...

ដឹបៗ...ពីរដៃផ្ទួនៗគ្នាចេញពីដៃរបស់ NamJoon គេស្អប់ណាស់ហេតុអ្វីក៏ចូលចិត្តផ្គើនម្លេះ?

ស្រទន់មន្តស្នេហ៍ 🍂 (Ended)Donde viven las historias. Descúbrelo ahora