ទម្រាំតែងូតទឹកតែងខ្លួនអីហើយអស់គឺម៉ោង ១១ ថ្ងៃត្រង់បាត់នៅចាំញ៊ាំបាយទៀតពេលបានចេញដំណើរគឺម៉ោង ១២ ល្មមនខំញុឲ្យលឿនបំផត្រូវហើយណា?
Beltin គេបានជូន NamJoon នឹង Yoongi ទៅដោយផ្ទាល់ព្រោះអីគេស្គាល់ផ្លូវច្បាស់ជាង ចៅហ្វាយទាំងពីរសូម្បីតែផ្លូវវាងក៏គេស្គាល់ដែរ។
Yoongi «អា Tin ចូលទៅយក Jimin សិន ទៅ»
Beltin «បាទ អ្នកប្រុសធំ»
NamJoon «នេះឲ្យ Jimin ទៅដែលមែនទេ?»
Yoongi «អឺ យើងឪគេម៉ែ» ធម្មតាទៅដណ្តឹងគេ បើមានឪពុកតែងតែមានម៉ែហើយមានអីប្លែកមែនទេ??
NamJoon «បុិនណាស់បងនេះ» សម្តីនេះធ្វើឲ្យ គេអ្នកជាប្អូនហួសចិត្តជាខ្លាំងពេលខ្លះបងគេកំប្លែងដែលតើគ្រាន់តែកំប្លែងស្ងួត។
Beltin ឈៀងចូលទៅយក Jimin តាមបញ្ជា ហើយក៏ធ្វើដំណើរទៅតទៀតដោយជិះតាមផ្លូវកាត់ព្រោះមិនស្ទះវាងាយដល់។
@ប៊ូសាន
ទ្បាន Ford ២០២១ ចូលមកដល់ទឹកដីខេត្តប៊ូសាននៅម៉ោង ៦ ល្ងាចនេះគិតថាលឿនបំផុតហើយនៅជិះចូលទៅតាមស្រុកទៀតទម្រាំតែដល់ស្រុកគឺម៉ោង ៧:៣០ នាទីត្រឹម។
NamJoon «ដល់ឬនៅ??»
Beltin «នោះហើយជាផ្ទះរបស់គេបាទ» គេចង្អុលទៅផ្ទះដែលនៅជាប់មាត់ចង្អុលមានភ្លើងភ្លឺចិញ្ចាច។
NamJoon «នេះធំផង??»
Yoongi «មិនធំទើបចម្លែកនេះយើងឲ្យលុយមក សង់ផ្ទះនេះមិនតិចទេ» នាយលូកមាត់បើអាចគេ ទារលុយថ្លៃសង់ផ្ទះពី NamJoon វិញតែម្តង។
NamJoon «និយាយមែនអ្ហេស៎?»
Beltin «ពិតណាបាទ»
NamJoon «អញ្ចឹងក៏ឆាប់ជិះទៅៗ» បើមែនចាំ យូរធ្វើអីជិះទៅតែម្តងទៅ? កន្លែងចតទ្បាននៅផ្ទះ នេះគឺនៅខាងមុខផ្លូវតែម្តងព្រោះគេបានសាងសង់ ឲ្យផ្ទះបែរមករកមាត់សមុទ្រអញ្ចឹងទើបឃើញទេសភាពច្បាស់ត្រជាក់ភ្នែក។
Hyunie «ម៉ែមានលឺសម្លេងអីទេ?» គេសួរទៅ ល្ងាចមានអារម្មណ៍ថាមានទ្បានមួយមកចតនៅផ្ទះគេ។
Ms.Kim «សម្លេងទ្បាននិងណាកូន» នេះ NamJoon មកដល់ហើយរឺក៏យ៉ាងមិចនេះ?? ជាធម្មតាគ្មានអ្នកណាមកចតទ្បាននៅផ្ទះគាត់ទេ។