episode 25

451 40 1
                                    

  មាឌតូចដើរចូលវិមានដោយការភ័យខ្លាចព្រោះ គ្រាន់តែជាន់ឥដ្ឋការ៉ូគឺត្រជាល់ស្រេបដូចជាទឹកកកយ៉ាងអញ្ចឹង។

NamJoon «អ្នកណាគេមក??» រាងស្រស់សង្ហារ អង្គុយលើសាទ្បុងលើកកាហ្វេមកផឹក។

Beltin «ជាមនុស្សដែលសុំជួបចៅហ្វាយម្សិល មិញ!» NamJoon បែរមកខ្វាច់ Jin ក៏ត្រូវឱន មុខចុះយ៉ាង។

ផាំង!! កែវកាហ្វេប៉ះទង្គេចជាមួយនិងតុផាំងនាយ ងើបចេញសម្លឹងមើលទៅអ្នកឱនមុខចុះ។

NamJoon «ឯងមកទីនេះចង់បានស្អី??» សម្តី រឹងកំព្រឹសចាក់ទៅសួរមាឌតូចដល់គេព្រឺតរោគ។

Jin «គឺ...ខ្ញុំចង់រក Joon!!»

NamJoon «យើងប្រាប់ហើយថាយើងមិនដែល ស្គាល់ហេតុអ្វីឯងមកពាក់ព័ន្ធជាមួយមុខឯងក៏ក្រាស់ម្លេះ?? យើងស្អប់មុខឯងណាស់!» នាយ ក្រាស់ស្រែកដោយការក្រោធខឹង។

Jin «គឺ...Joon អាចផ្តល់ពេលវេលាឲ្យខ្ញុំសិន បានទេ!!» មាឌតូចនិយាយទាំងអួលដើមក។

NamJoon «កុំមកហៅយើងបែបនេះឯងគ្មាន សិទ្ធិ!» ក្រៅពីអ្នកដែលគេស្និតជាមួយគឺគ្មានសិទ្ធិទាំងអស់។

Jin «ទុកពេលឲ្យខ្ញុំបន្តិចទៅណាខ្ញុំចង់ជួប Jo.. លោកពិតមែន!!» មាឌតូចហារស្តីដោយញញី ញញ័រហៅឈ្មោះគេហើយក៏ក្រលាស់ទៅជាហៅ លោកវិញយ៉ាងលឿនព្រោះខ្លាចគេខឹង។

NamJoon «តែយើងមិនចង់ជួបមុខឯងយើង ស្អប់មុខឯងស្អប់មុខភ្លើៗមុខស្មឿកៗបែបនេះ ចេញពីមុខយើងទៅ!»

Jin «លោកផ្តល់ពេលវេលាឲ្យខ្ញុំសិនទៅ អ្ហឹកៗ ខ្ញុំសុំអង្វរ!» មាឌតូចដួលជើងលុតជង្គុងមុខគេ។

Beltin «ចៅហ្វាយផ្តល់ពេលវេលាឲ្យគេសិន ទៅ!»

NamJoon «ឯងកុំចេះមិនមែនរឿងឯងទេ!» គ្រាន់តែលឺ Beltin លូកមាត់ភ្លាមគេបែរមកថាឲ្យ ភ្លេត។

Beltin «ខ្ញុំគិតថាខ្ញុំក៏មិនចង់ចេះដឹងរឿង ចៅហ្វាយដែលតែរឿងនេះវាចាំបាច់វាឯងនិងធ្វើឲ្យ ចៅហ្វាយស្តាយក្រោយបើមិនទទួលស្គាល់គេ!» នាយសម្លឹងមើលមុខចៅហ្វាយហើយក៏ប្រកែកតវ៉ាព្រោះគេចង់ឲ្យចៅហ្វាយបើកចិត្តទទួលស្គាល់គេសិន Jin សិនទៅជាគេមិនទាន់ដឹងថា Jin ជាអ្នកណាពិតប្រាកដក៏ពិតមែនតែគេជឿថា Jin ជាមនុស្សល្អ។

NamJoon «ឯងចង់នៅជាមួយយើងណាស់មែន ទេ?» គេបែរមកមើលមុខ Jin សួរដោយសំណួរ រាបស្មើនាយនាំដំណើរមួយៗដើរទៅរកគេយកចុងម្រាមដៃចាប់ភើយចង្ការគេទ្បើង។

Jin «អឹម» គេងួកក្បាលតិចៗទាំងភ័យខ្លាច។

NamJoon «ល្អយើងអនុញ្ញាតតែ!!» នាយ សង្គត់ត្រង់ពាក្យតែយ៉ាងខ្លាំងធ្វើឲ្យ Jin ធ្លាក់ស្នាម ញញឹមភ្លាម។

Jin «តែអីទៅ?»

NamJoon «ឯងត្រូវធ្វើគ្រប់យ៉ាងតាមអ្វីដែល យើងបញ្ជាហាមជំទាស់មិនដូចនោះឯងត្រូវចេញពី ជីវិតយើងភ្លាមហាមមករញ៉េរញ៉ៃទៀតយ៉ាងមិចដែល?» មានតែជម្រើសមួយនេះប៉ុណ្ណោះដែល អាចឲ្យ Jin ចេញពីគេបានឆាប់រហ័សចាំមើលគេ និងធ្វើបាបរហូតដល់គេទ្រាំលែងបាន។

Jin «បាន!» គេងពួកក្បាលព្រោះជឿលើសកម្មភាពរបស់ខ្លួនឯងកន្លងមកគេរែងទឹក ជីកដី ពុះអូសលីឈើបានគ្រាន់តែប៉ុណ្ណឹងមិនមែនជា បញ្ហាទេគេនិងធ្វើឲ្យ NamJoon ខ្លាចជារបស់គេ ជាលើកទីពីរ។

NamJoon «ល្អណាស់ឆាប់ទៅធ្វើការនៅក្នុង ផ្ទះនេះឲ្យអស់ទៅ Sorn ប្រាប់គេផងការងារទាំង ប៉ុន្មានមិនថាស្រោចផ្កា កាត់ស្លឹកឈើ លាងចាន បោសផ្ទះ ជូតផ្ទះ បោកកម្រាលពូកឲ្យគេធ្វើទាំង អស់ទៅ!» Jin បើកភ្នែកធំៗនេះគេធ្វើទាំងអស់?

Beltin «នេះចៅហ្វាយធ្វើបាបគេពេកទេដឹង?»

NamJoon «ឯងធ្វើបានរឺអត់??» នាយកែមក មើលមុខ Jin សួរបែបឌឺដង។

Jin «បាន!» ពីមុនគេធ្វើលើសនេះផងគ្រាន់តែរឿងប៉ុណ្ណឹងវាមិនលំបាកទេ។

NamJoon «ឯងឃើញទេម្ចាស់សមីខ្លួនគេមិនថាអីផងឯងឈឺឆ្អើលម្លេះ??»

Beltin «ហឹម!!» គេដកដង្ហើមធំ NamJoon យ៉ាប់ណាស់។

NamJoon «Sorn ឆាប់នាំគេទៅៗ!»

Sorn «ចាស៎ អ្នកប្រុស! មាន នាយ!» Jin នៅអង្គុយមីងមាំងៗ។

NamJoon «ឯងឆាប់ទៅៗចាំដល់ណា?» គេស្រែក។

Jin «ទៅហើយ!» គេរហ័សងើបដើរទៅយ៉ាងលឿន។

NamJoon «ឯងទ្រាំបានប៉ុន្មានទឹក?» នាយញញឹមចុងមាត់ នាយជឿថាគេទ្រាំមិនបានយូរទេត្រឹមមួយខែយូរពេកហើយ។

[ យើងនិងធ្វើបាបឯង។ ]

To Be Continue 🥀

ស្រទន់មន្តស្នេហ៍ 🍂 (Ended)حيث تعيش القصص. اكتشف الآن