episode 59

391 34 0
                                    

  បន្ទាប់ពីនិយាយអីចប់អស់ហើយ Jin នាយក៏ បានដើរចេញមកក្រៅវិញដើម្បីលក់អាហាររហូតដល់ល្ងាចទើបចាប់ផ្តើមរើសអីវ៉ាន់ចូលមកក្នុងផ្ទះ។

Ms.Kim «លក់ដាច់ទេកូន?»

Jin «ដាច់តើម៉ែដូចតែរាល់ដងនិងឯង»

Ms.Kim «ហើយកាលណាកូនគិតពីរឿងគូរជីវិត អីនិងគេហាស៎កូន?? អាយុមិនតិចទេណា៎» ឆ្នាំនេះ Jin ចូលពាក់កណ្តាល ៥០ ក្រាស់ហើយនៅមិន ទាន់មានស្នេហាស្នេហឺតអ្វីសោះសូម្បីតែសង្សារក៏គ្មានដែលយ៉ាប់ណាស់មិនដឹងថែរក្សាវាឲ្យអ្នកណាទេ!!

Jin «មិនបានទេម៉ែ!! ខ្ញុំនៅធ្វើការងាររកលុយ សិន» ឃើញរឺអត់មួយថ្ងៃៗគិតតែពីរឿងការងារៗ លុយៗមិនគិតខ្វល់អ្វីសោះយ៉ាប់ហើយពេលនេះមិនដឹងមានចៅស្នងដំណែងរឺអត់ទេ!

Ms.Kim «កូនអើយកូន!!»

Jin «ម៉ែតែថាមិនដល់ប៉ុន្មានថ្ងៃទៀតការរបស់ Taehyung ហើយណាម៉ាក់គេប្រាប់ឲ្យពួកយើង ទៅស្អែកនេះម៉ែគិតយ៉ាងមិច??» 

Ms.Kim «ម៉ែដូចជាមិនចង់សោះកូន»

Jin «នេះការក្មួយមួយទាំងមូលណាម៉ែហើយ ម៉ាក់របស់គេប្រាប់ថានឹកម៉ែទៀត»

Ms.Kim «ហឹម ទៅក៏ទៅដែលកុំឲ្យដល់ថ្ងៃការ កូនគេមិនមកវិញ»

Jin «ម៉ែហ៎» មិនដឹងជាគាត់កើតអ្វីទេស្អប់ណាស់ ចូលចិត្តតែនិយាយរឿងរៀបការហូត។ 

  ថ្ងៃស្អែកក៏បានឈានចូលមកដល់អ្នកបើកទ្បាន របស់ Taehyung ក៏បានមកយក Jin នឹង Ms.Kim ព្រមទាំង Hyunie ទៀតផង។

ការធ្វើដំណើរពីស្រុកមកដល់ទីក្រុងចំណាយពេលរាងយូរសឹងតែពាក់កណ្តាលថ្ងៃឯណោះទើបមកដល់។ 

ទ្បានបានបត់ចូលផ្ទះវីទ្បាសមថ្នមៗរបស់ផ្ទះត្រកូល Kim នេះឯង។

«ដល់ហើយបាទសូមអញ្ជើញ» អ្នកបើកទ្បានក៏ ដើរមកបើកទ្វារទ្បានឲ្យភ្ញៀវ។

Jin «អរគុណពូ»

Ms.Kim «ផ្ទះគេធំគ្រាន់បើតើ»

Hyerim «Seohyun នឹកឯងណាស់» គាត់ ចេញមកក្រៅផ្ទះចំពេលមិត្តចុះមកល្មមគាត់ក៏រត់ទៅឱបមិត្តយក។

Ms.Kim «អីយ៊ួយ ដួលស្លាប់ទាំងអស់គ្នាឥទ្បូវ ហើយ» រកទប់ខ្លួនមិនជាប់។

Hyerim «តោះៗ ចូលក្នុងទៅណាយើងធ្វើម្ហូប ទុកទទួលឯងច្រើនណាស់» គាត់អូសដៃមិត្តចូល តែម្តង។

Taehyung «បងប្រុស» នាយតូចស្រែកយក កាលបើឃើញបងប្រុសសំណព្វដើរចូលមក។

Jin «Ah~~ Taehyung»

Taehyung «ខ្ញុំនឹកបងណាស់» គេរត់មកឱប Jin មួយទំហឹងដៃដោយក្តីនឹករលឹក។

Jin «បងក៏នឹកឯងដែលប្អុនសំណព្វ» គេសើច ញឹមៗមុននិងឱបដៃយ៉ាងណែនដៃវិញ។

Hyunie «Aw ចុះខ្ញុំ??» គ្រាន់តែលឺបងប្រុសខ្លួន ហៅអ្នលផ្សេងថាប្អូនសំណព្វគេកើនចិត្តច្រណែនភ្លាមៗក៏សួរទ្បើង។

Jin «នេះ Hyunie ច្រណែនហ៎?» គេបែរមកសួរ ប្អូន។

Hyunie «បាទ» គេឱបដៃបែរមុខចេញធ្វើឲ្យ Jin នឹង Taehyung បែរមកមើលមុខគ្មាហើយ សើច។

[ ចេះច្រណែនណាស់យើងនឹង! ]

To Be Continue 🥀

ស្រទន់មន្តស្នេហ៍ 🍂 (Ended)Место, где живут истории. Откройте их для себя