episode 17

412 41 0
                                    

Jin សម្តៅមកផ្ទះដោយរំភើបចិត្តស្ទើហោះរយ:ពេលប៉ុន្មានខែមកនេះគេរស់នៅលើភាពឯកការ នឹកនាគេតែម្នាក់ឯងចង់ឆ្កួតឥទ្បូវគេរក Joon ឃើញហើយ! គេជឿ 100% ថាម្នាក់នោះជា Joon របស់គេទាំងមុខមាត់ កម្ពស់ ពណ៌សម្បុម ដូចទាំងអស់។

Jin «ម៉ែៗ!»

Ms.Kim «យ៉ាងមិចកូន??» គាត់សម្លឹងមើលទៅកូនមើលទៅគេដូចជាសប្បាយចិត្តនិងរំភើបរឿងអ្វីមួយយ៉ាងអញ្ចឹង។ គាត់ខានឃើញគេបែបនេះយូរហើយ។

Jin «ម៉ែខ្ញុំទទួលបានដំណឹងពី Joon ហើយ!»

Ms.Kim «ពិតមែនហ្អេសកូន?? កូនដឹងមកពី ណា?»

Jin «Joon គេនៅទីក្រុងណាម៉ែខ្ញុំឃើញតាមទូរទស្សន៍គេសង្ហារណាស់!» គេញញឹមដល់ចេញចំហាយក្តៅៗតាមភ្នែក។

Ms.Kim «កូនច្បាស់ហើយមែនទេ?? តិចល៎ច្រទ្បំមនុស្សណាកូនជួនកាលខ្លះគេជាអ្នកផ្សេងក៏ថាបាន!» វាមិនអាចកើតទ្បើងសោះមិនដែលមនុស្សបាត់រាប់ខែសុខៗក៏លេចមុខតាមទូរទស្សន៍?

Jin «អត់ទេខ្ញុំជឿច្បាស់ណាស់ថាគេជា Joon ណាម៉ែខ្ញុំមិនច្រទ្បំ!! ខ្ញុំចង់ទៅរក Joon ម៉ែ!» គេអង្រួនដៃម្តាយ។ 

Ms.Kim «អត់ទេកូនមិនដែលទៅទីកក្រុងទ្បើយកូនទៅបានយ៉ាងមិចបើបងប្អូនមួយគ្មានផង!»

Jin «តែម៉ែ!!» មែនរឿងនេះវាប្រាកដជាលំបាកដែលកូនអ្នកស្រុកស្រែដូចគេទ្បើងទៅទីក្រុងតែណាមួយលឺគេនិយាយាថានៅទីក្រុងសម្បូរដោយគ្រោះថ្នាក់គេក៏ភ័យតែធ្វើយ៉ាងមិចបើគេចង់ជួប Joon ទៅហើយ??

Ms.Kim «Jinie ម៉ែចង់ឲ្យកូនធ្វើអីមួយមានការគិតជាងនេះកុំចេះតែនឹកឃើញព្រូសៗទាំងគ្មានការគិតព្រោះវាធ្វើឲ្យកូនស្តាយ ក្រោយនៅពេលក្រោយ! ម៉ែដឹងថាកូនចង់ជួប Joon តែកូនត្រូវដឹងណាថាទីក្រុងមិនដូចស្រុកស្រែទេ!!» គាត់មកដៃមកដាក់ លើស្មារបស់កូនពោលសុទ្ធតែពាក្យដាស់ទឿនទុក ជាមុនគាត់មិនចង់ឲ្យកូនស្តាយក្រោយទេ។

Jin «តែម៉ែកូនចង់ជួប Joon ណាស់កូននឹកគេ អ្ហឹកៗ!»

Ms.Kim «ហឹម ម៉ែដឹងកូនម៉ែដឹង! ចាំមើលម៉ែរក ទាក់ទងទៅអ្នក ដែលធ្លាប់ស្គាល់ខ្លះណាក្រែងល៎គេនៅចាំម៉ែ!» ទោះយ៉ាងណាក៏មិនដាច់ចិត្តគាត់មិនចង់ឲ្យកូនគាត់មកអង្គុតគ្រាំគ្រានឹកដល់តែ Joon នោះទេ។

Jin «បាទ អរគុណណាស់ម៉ែ!» គេញញឹមទាំងរលីងរលោងហើយក៏កូកដៃទៅឱនអ្នកម្តាយ។

ម៉ែជាមនុស្សល្អជាងគេបំផុតធ្វើគ្រប់យ៉ាងដើម្បីកូន។

@NamJoon's Sense

បន្ទាប់ពីចេញពីកន្លែងសន្និសីទកាសែតមក NamJoon ឲ្យ Beltin ជូនទៅកន្លែងហាត់ Taekwondo ដើម្បីបញ្ចេញកំហឹងខ្លាំង។

ដឹបៗ!! មួយជើងរះលើដុំស្នោរបានដល់ទៅដប់ NamJoon វាយបាវខ្សាច់ដឹបៗដល់រហែកធ្វើ បែបនេះគេក៏បានធូរខ្លះ។

Beltin «នេះទឹកត្រជាក់ទាន!»

NamJoon «ឯងនិយាយពីរឿង Alek Allison ឲ្យយើងស្តាប់បន្តិចទៅមើល!» គេលើកទឹកមកផឹកដាក់ខ្លួនអង្គុយនៅលើកៅអីចាំស្តាប់សម្តី Beltin ។

Beltin «Alek Allison ជាសត្រូវរបស់ ចៅហ្វាយតាំងពីចៅហ្វាយល្បីរន្ទឺមកទាន! វាតែងតែចាំកាច់កុងចៅហ្វាយដល់បញ្ជាមនុស្សឲ្យតាមសម្លាប់ចៅហ្វាយទៀតផងតែវាមិនសូវជាបានសម្រេចប៉ុន្មានទេព្រោះចៅហ្វាយរបស់ខ្ញុំតែងតែឆ្លាតជាងវា! កាលពីមិនបើលោករដ្ឋមន្ត្រីហៅចៅហ្វាយនឹងវាទៅម្តងៗចៅហ្វាយតែងតែបំបាក់វាបានរហូតព្រោះចៅហ្វាយពូកែវហារសព្វជាងវានិងមានច្បាប់ទម្លាប់ល្អជាងវា! រហូតដល់ថ្ងៃមួយភ្លេចខ្លួនមួយពេលវាក៏ លបឆ្មប់បាញ់ចៅហ្វាយបានតែពេលនេះក៏រកចៅហ្វាយឃើញហើយមិនដឹងវាលើសឈាមយ៉ាងមិចទេ!»

NamJoon «វាហ៊ានធ្វើបាបយើងដល់ថ្នាក់នេះហើយយើងមិនឲ្យវាបានសុខទេ!»

Beltin «ចៅហ្វាយធំទើបតែបញ្ចូនកូនចៅឲ្យទៅកំចាត់ទូកវាអស់មួយនោះទេទានមិនដឹងវាធ្វើទន់រឺអត់!!» គេនិយាយយ៉ាងអស់ សំណើច។

NamJoon «យើងនិងបំបាក់ស្លាបវាឲ្យបានចាំមើលចុះ!» គេសន្យាហើយទោះជាគេមិនចាំថាពីមុនមានរឿងអ្វីខ្លះកើតទ្បើងចំពោះគេនិង Alek តែពេលនេះគេត្រូវតែកំចាត់វាចោល។

[ អាក្រក់ម្តងបន្តិច។ ]

To Be Continue 🥀

_MIN 🦋

ស្រទន់មន្តស្នេហ៍ 🍂 (Ended)Donde viven las historias. Descúbrelo ahora