@យប់
យប់កាន់តែជ្រៅមេឃកាន់តែត្រជាក់នៅប្រទេសកូរ៉េព្រោះជាខែរងារ។ Taehyung នឹង Jin បាន មកផ្ទះវិញនៅម៉ោង ៨ យប់ហើយក៏ញ៊ាំបាយទ្បើងទៅគេងតែម្តង។
Taehyung ទ្បើងទៅងូតទឹកពាក់ខោអាវគេងយប់អីមួយស្អាតគេក៏នឹកឃើញរឿងកាលពីយប់មិញដែលនិយាយជាមួយ Jin ។
Taehyung «គួរតែខលទៅសួររឺអត់??» គេកំពុងតែនឹកគិតហើយជ្រួញចិញ្ចើមចូលគ្នាតើគេគួរតែសួររឿងនេះទៅកាន់សង្សាររបស់គេរឺក៏អត់?? ខ្លាចតែសង្សារខ្លួនមិនជឿខ្លួនទៀត។
រុីងៗ...នឹកដើមដង្ហើមដល់បាត់ហើយ Taehyung ដើរទៅយក
ទូរស័ព្ទនៅលើតុមកមើល វាជាលេខរបស់ Jungkook ។«អាទ្បូ Tae អូនចូលគេងរឺនៅ?» សម្តីស្រទន់ផ្អែមចេញពីមាត់របស់ Jeon Jungkook ជាមនុស្សប្រុសតែម្នាក់គត់ដែល Taehyung ស្រទ្បាញ់ស្ទើលេប។
«អូនមិនទាន់ចូលគេងឯណាមុននេះអូនថារកខលទៅបងហើយ!» Taehyung
«កើតអីមែនទេ?» Jungkook
«បងស្គាល់ Kim NamJoon ទេ?» Taehyung
«អា Joon ហ៎?? មិត្តភក្តិបងតើអូនកើតអីបានជាសួរពីវា?» Jungkook
«គឺមានបងប្រុសអូនមួយនាក់គាត់ចង់ជួប NamJoon នោះបងអាចជួយបានទេ?» Taehyung
«ជួយយ៉ាងមិចទៅបងមិនទាន់បានទៅរកវាផងតាំងពីវារកឃើញមកមិនដឹងថាចាំបងរឺអត់ផង!» Jungkook
«Jungkook តែម្តងទេ!!» Taehyung ចាប់ផ្តើមរំអុក។
«Okay ហើយមានអីដោះដូរ?» Jungkook
«ទៅអូនដើរលេងជាមួយបងមួយថ្ងៃយ៉ាងម៉េច?» Taehyung
«អញ្ចឹងក៏បានចាំស្អែកបងទៅជួបវាយ៉ាងម៉េចយ៉ាងម៉ាមកខលទៅប្រាប់អូន!» Jungkook
«ស្រទ្បាញ់បងជាងគេ!» Taehyung
«ក្មេងខូច!» Jungkook
«GoodNighy Jub!» Taehyung
@ព្រឹក
Jungkook នាយងើបនៅម៉ោង ៨ ព្រឹកនាយក៏ឲ្យកូនចៅជូនទៅផ្ទះរបស់ NamJoon តែម្តង។
ទីងៗ
ក្រាក...
Beltin «លោក Jeon??» គេសម្លឹងមើលទៅទ្បានខ្មៅដែលដាក់ស្លាកលេខត្រកូល Jeon ធ្វើឲ្យគេដឹងយ៉ាងច្បាស់ថាជាអ្នកណា។