NamJoon កាន់បាច់ផ្កាដើរទម្រង់ Jin តិចៗ ធ្វើឲ្យ Ms.Kim លេចស្នាមញញឹមតាមដែល។
NamJoon «នេស៎ យើងឲ្យព្រោះយើងមិនដឹង យកទៅធ្វើអីទេ!» នាយរៀបពាក្យនិយាយមក យ៉ាងជឿជាក់សម្រេចមកគេនៅថ្លៃជានិច្ច។
Jin «និយាយជាមួយខ្ញុំអ្ហេស៎?» គេព្រិចភ្នែក ញាប់ៗមានអារម្មណ៍ថាភ័យមនុស្សឈ្លោះគ្នាធ្វើបាបគ្នាសឹងស្លាប់សឹងរស់តែបែរជាឲ្យផ្កាគ្នាទៅវិញ។
NamJoon «ឯងគិតថាយើងនិយាយដាក់អ្នក ណា?» គេរាងតម្បើងសម្លេងបន្តិចនេះ Jin តង ចិត្តបំបាក់មុខគេមែនទេ?
Jin «ខ្ញុំមិនយកទេខ្ញុំក៏មិនដឹងថាយកទៅធ្វើអីដូថ គ្នា!» ត្រឹមផ្កាមួយបាច់សោះវាមានអីទៅអស្ចារ្យម៉ាគេកាន់ផ្កាស្មៅពេញៗដៃរហូតសោះ។
ហុី មិចយាយចឹងលោកមួយផ្កាកុលាបមួយផ្កាស្មៅខុសគ្នាឆ្ងាយណាស់ :'(
NamJoon «ក្រែងឯងចង់បាន?» នេះគេគិតថា Jin ចង់បានណាបានជាគេខំប្រឹងលក់មុខយកផ្កា មកឲ្យឥទ្បូវបែរជាមកនិយាយអញ្ចឹងទៅវិញ។
Jin «ខ្ញុំនិយាយពេលណា??» តាំងពីចូលរោងមក គេដូចជាមិនបាននិយាយរឿងចង់បានផ្កាអីផងគេមកឆ្លើយឆ្លងតែឯងសោះ??
Ms.Kim «Jinie....» គាត់ចាប់ផ្តើមក្រហឹមទ្បើង កាលបើកូននិយាយឌឺដងឲ្យគេមិនឈប់បែបនេះ។
Jin «យកក៏បាន» គេលូកដៃទៅយកផ្កានោះ ចេញពីដៃ NamJoon ព្រោះខ្លាចត្រូវមាត់ម្តាយ។
NamJoon «បើយកតាំងពីយូរវាចប់បាត់ទៅ ហើយ» គេនិយាយខ្សឹបៗមុននិងដើរចេញ។
ហូ...ផ្លាច់ៗ...សម្លេងហូរទះដៃអបអរសាទរដល់ NamJoon ដែលយកផ្កាទៅឲ្យមនុស្សដែលខ្លួន ឯងស្រទ្បាញ់លក្ខណ:ថាឲ្យតែទៅការគេចាប់បាន ផ្កាហើយយកផ្កាទៅឲ្យម្នាក់នុងមានន័យថាយើង ស្រទ្បាញ់គេហើយបើមិនអញ្ចឹងគេក៏ជាមនុស្សពិសេសដែល។
កម្មវិធីចេះតែប្រព្រឹត្តទ្បើងទៅរហូតដល់យប់កាន់ជ្រៅប្រារព្ធវិធីនៅផ្ទះខ្លួនឯងបែបនេះទោះជាធ្វើដល់ ម៉ោងប៉ុន្មានក៏មិនខ្លាចដែល។
បើនិយាយពីកូនកំលោះនិងកូនក្រមុំវិញឲ្យដូច ជ្រូកពុលដើរពង្វក់ភ្ញៀវឲ្យផឹកពរញរោងផឹកផងរាំ ផងសំខាន់ពង្វក់បានទាំង Jin ទៀត។
Jin «ហូ» ភ្លេងក៏ចេះតែវាយទ្បើងឯអ្នករាំក៏មិន ដល់ថយម៉ាមួយឆ្នាំការម្តងដាក់ហ្មងទៅចាំស្អែកចាំគិតទៀត។
Taehyung «ទីងៗតាក់ទីងៗ» គេទាញមេក្រូមក ច្រៀងតែមិនដឹងថាភាសាអីទេអ្នកសរសេរអត់យល់ ដែល។
Jungkook «ឯងមិន...អ្ហឹក...សារ៉េចោលទេ អ្ហេស?» ពេលនេះគេកំពុងតែឈរជល់កែវជាមួយ NamJoon ឯ NamJoon សម្លឹងមើលទៅ Jin
ឥតព្រិចគេរាំក្រលែងសម្បើមណាស់។NamJoon «ឯងគិតថា..អ្ហឹក...យើងនិងតណ្ហា ក្រាស់មែនទេ?» អ្នកទាំងពីរស្រវឹងធ្លាក់ភ្នែកស្មើគ្នា គ្មានអ្មកណាចាញ់អ្នកណាទេមោរ។
Jungkook «យី អានេះទាន់ពេលវេលាល្អដាក់ ទៅ អ្ហឹក ប្រយ័ត្នស្តាយក្រោយប្រាប់ឲ្យហើយ!! Jin ណា៎ប្រុសៗកន្លះភូមិតាមញ៉ែអូន!!» មិនបាច់ឆ្ងល់ ទេថាហេតុអ្វីបានជាដឹងនោះ!
NamJoon «មែន??» គេសួរបញ្ជាក់បើមែនចាំ មើលគេរំលោភយកកូនប្រើតែម្តងបើសម្បួរប្រុសញ៉ែម្លឹងៗនោះ។
Jungkook «អាទ្បប់នេះអាប្រាប់ហើយនៅសួរ បកទៀត!!» មនុស្សកំពុងតែស្រវឹងណាវឺយ និយាយមកឆាប់មួលណាស់។
NamJoon «អឺ...អរគុណប្រាប់ម៉ែគេផង» គេដាក់កែវស្រាលើតុផាំងដើរទ្រេតទ្រូតទៅរក Jin ។
Jin «អ្ហេស៎ ស្អីគេនាំយើងទៅណា?» មនុស្ស កំពុងតែរាំសុខៗស្រាប់តែមានមនុស្សមកចាប់ដៃ
មិនភ័យយ៉ាងមិចទៅលោក។NamJoon «ទៅផ្ទះ!» គេស្រែកមួយទំហឹង ដើម្បីឲ្យ Jin ស្តាប់បាន។
Jin «អ៎ ទៅផ្ទះតោះ» លឺថាទៅផ្ទះមានឯណា ព្រមតែម្តងទៅណាមួយមនុស្សវាស្រវឹងផងតែថា
មិនបាច់ឆ្ងល់ទេថាហេតុអ្វីបានជាគ្មានអ្នកណាមកហៅ Jin នោះដោយសារអីប្អូននិងម៉ែទ្បើងទៅ គេងអស់ហើយ។[ ទៅផ្ទះ។ 😏 ]
To Be Continue 🥀