1

2.4K 102 5
                                    

 

  " អេ៎..ខាងនេះJimin ! " នូនឹម លេីកដៃធ្វេីជាសញ្ញាដល់មិត្តរបស់នាង ដែលបានណាត់គ្នាកាលពីព្រឹកមិញ ។

  " ឯងមកដល់យូហេីយមេនទេ " ជីមីន ងាកឃេីញមិត្តរបស់ខ្លួនកំពុងតែអង្គុយបាញ់ស្នាមញញឹមមកកាន់ខ្លួន ក៏ដេីរមកអង្គុយរួមតុជាមួយនាង ។

  " ទេីបតែមកដល់មិញនេះឯង " 

  " អរ..ឆាប់ហៅអីញាំសិនទៅ យេីងឃ្លានស្ទេីរស្លាប់ហេីយ ឯងហៅមកប្រយ៉ាប់ៗពេក " 
ខ្មីនមកដល់អង្គុយតុភ្លាមក៏រអ៊ូៗដាក់នាងតែម្ដង នេះម៉ោង12.1លូវហេីយ មនុស្សកំពុងតែរៀបនិងញាំបាយ តែនាងក៏ខលហៅមកប្រយ៉ាប់ៗ ដាច់បាយដាច់ទឹកអស់ ។

  " អៅ..អ្នកណាទៅដឹងឯងមិនទាន់ញាំ ..! "


" នាងនេះ !! អេ.បងសុំមីនុយ "  ខ្ជិលប្រកែកគ្នាជាមួយនាងនាំតែខាតពេល ក៏ងាកទៅបកដៃហៅបុគ្កលិកតែម្ដង ។

  " បាទ !! នេះបង !! "

  " បាត..សូមបងរងចាំបន្តិច " បុគ្កលិក បានប្រាប់ទៅជីមីន ដោយសំដីស្រទន់ ក្រោយពីកំលោះតូចបានកម្ម៉ង់នៅអ្វីដែលគេចង់ញាំរួចរាល់

  " អឺ..និយាយចឹងឯងហៅយេីងមក មានការអ្វីដែរ "

  " គឺ គ្នាចង់ឱ្យឯងមកជួយមេីល ហ្នឹងឱ្យពិន្ទុលេីវាបន្តិច " នូនីមនិយាយទាំងដៃចាប់កាបូបរ៉ូតយកក្រដាស់សាមីមួយហុចមកឱ្យមិត្ត ។

  " ស្អីគេ. " ជីមីនលូកដៃទទួលក្រដាស់ ទាំងសួរទៅនាងធ្វេីមុខឆ្ងល់ ។

" ឯងគូវាចេញដោយដៃឯងមេនទេ " នាង ងក់ក្បាលជាចម្លេីយទៅមិត្ត ។

ជីមីន ក៏ងក់ក្បាលតិចៗ ទាំងកែវភ្នែកទាំងគូរបស់គាត់ កំពុងសម្លឹងមេីលរូបលេីក្រដាស់ស យ៉ាងផ្ចឹតផ្ចង់ គេបេីកមេីលពីមួយសម្លឹកទៅមួយសម្លឹក ដោយប្រេីកែវភ្នែកសម្លឹងទៅវា ហាក់ដូចជាពេញចិត្តនៅថ្វីដៃរបស់នាងខ្លាំង ។

  " មិនអន់នោះទេឯង..វាស្អាតជាងដែលឯងយកឱ្យខ្ញុំមេីលពីម្សិលមិញនេះណាស់ ហេីយម៉ូតនេះ ក៏ជាម៉ូតដែលខុសពីគេផងដែរ ធានាណា ទាំងស្អាត បូកផ្សំជាមួយនិងសាច់ក្រណាត់ល្អមួយកម្រឹតទៀត ទីផ្សារឯងប្រកត់ជាដេីរខ្លាំងជាងគេមិនខាននោះទេ.." ជីមីន ឱ្យយោបល់ទៅនាងយ៉ាងល្អឥតខ្ចោះ មិនខុសពីសំដីជីមីននិយាយទេ ម៉ូតនាងគូចេញមកគឺទាន់សម័យល្អណាស់ ។

🍂 លួចស្នេហ៍លោកពូ 🍂 ចប់Where stories live. Discover now