40

202 30 11
                                    

ថេយ៉ុងខឹងឡើងញ័រសាច់អស់ទៅហើយ មិនគួមកជួបរូបភាពអាក្រក់ទាំងព្រឹកបែបនេះទេ ហេតុអីកើតឡើងមកបាន? នាយដើរទាំងកំហឹងទៅចាប់ទាញមីនហូចេញពីពូក ។

« អាចង្រៃ »ឌឹបៗ!! ទប់កំហឹងមិនបានថេយ៉ុងដាល់យកៗលើមុខមីនហូតតាំងមិនទាន់បណ្ដាលឲ្យបែកឈាមពេញមុខ ឯមីនហូបើកភ្នែកទាំងមីងមាំងដេកសុខៗត្រូវគេចាប់ដាល់ៗឡើងស្ពឹកមុខ ។
« ឯងប្រហើនណាស់ ហ៊ានប៉ះមនុស្សរបស់យើង »

« អូយ!សឺត!! »មីនហូគេងននៀលលើឥតអង្អែលមុខដោយការឈឺចាប់ ។

« ជីមីន »មើលទៅមីនហូត្រូវស្នំដែរ ថេយ៉ុងក៏រត់ទៅមើលជីមីនដែលគេងនៅលើពូកមិនដឹងអីវិញ នាយទះថ្ពាល់រាងតូចតិចៗប៉ុន្តែមើលទៅហាក់មិនកម្រើកបន្តិចសោះ ។
« មីននី មីននីអូនដឹងខ្លួនឡើង »មិនថាហៅយ៉ាងណាក៏មិនភ្ញាក់ ។
« តើឯងធ្វើស្អីដាក់ជីមីន? »គេងាកទៅសួរមីនហូ ។

« ក៏ដូចដែលឯងបានឃើញ »

« អាមីនហូ »សំដីគេហាក់ដុតឲ្យកំហឹងថេយ៉ុងកាន់តែឆេះ នាយស្អប់ខ្ពើមជាខ្លាំងនណាមកធ្វើរឿងឆ្កួតឡប់ដាក់មនុស្សជាទីស្រលាញ់គេ មិនអាចគ្រប់គ្រងខ្លួនបានថេយ៉ុងចុះមកធាក់មីនហូមួយជើងឲ្យដេកស្ដូកស្ដឹងតែម្ដងរួចឡើងទៅរកជីមីន ។
« មីននីបងនាំអូនទៅផ្ទះ »នាយរុំភួយបឹតបាំងរាងកាយរាងតូចរួចក៏បីចេញពីបន្ទប់ គិតនាំរាងតូចទៅខុនដូបែបនេះតែម្ដង ស្របពេលនោះក៏ដើរឆ្លងកាត់មុខមីនជីនាងតូចឃើញក៏ស្រែកសួរ ទាំងមាត់ប្រលាក់សុទ្ធតែនំ ។

« ទៅវិញហើយឬលោកពូ!អា៎អាពូ មិចប្រុងនាំម៉ែខ្ញុំទៅសុីក្រលានទៀតហើយមែនទេ?ម៉ាមីមិចក៏អស់ដាក់ប្រុសម៉េះ?កាត់តាមពីណាហា៎ »នាងតូចសួរខណៈឃើញជីមីននៅលើដៃថេយ៉ុង ប៉ុន្តែនាងមិនបាននោះឡើយថាម៉ាមីគេកើតអ្វី ។

« ម៉ាមីក្មួយទៅនៅជាមួយពូហើយ មើលថែប៉ាឯងឲ្យបានល្អផង »និយាយចប់ថេយ៉ុងក៏ដើរចេញបាត់ទៅទុកឲ្យក្មេងតូចមិនដឹងអីអង្គុយញាំនំបន្ត ។

« បានប្រុសក្មេងក៏រត់ចោលប៉ាកូនគេ ហឹក!មីនមីនអត់ល្អ »នៅពេលលឺសំលេងឡានថេយ៉ុងចេញផុតពីផ្ទះនាងក៏បានអង្គុយយំនៅសាឡុងម្នាក់ឯង ។
ទោះយ៉ាងណាក៏មិនអាចឲ្យជីមីននៅជាមួយបន្ត ព្រោះនាងតូចបានដឹងកាពិតអស់ហើយកាលពីយប់មិញមីនមីនមិនមែនជាម្ដាយបង្កើតតែជាលោកពូជាប់សាច់ឈាមរបស់នាងប៉ុណ្ណោះ ចាប់ពីពេលនេះទៅមិនមានជីមីនឲ្យឃើញមុខទៀតទេ ត្រូវធ្វើខ្លួនជាមនុស្សធំរៀនមើលថែខ្លួនឯងឲ្យល្អដូចលោកពូ ។
« កុំភ្លេចអូនណាមីនមីន ហឹក!អូននឹងធ្វើមនុស្សល្អស្ដាប់បង្គាប់លោកប៉ា កំភ្លេចមកលេងអូនផង ហឹក! »នាងតូចអង្គុយរៀបរាប់ម្នាក់ឯងទាំងទឹកភ្នែក ។

🍂 លួចស្នេហ៍លោកពូ 🍂 ចប់Where stories live. Discover now