14

314 44 9
                                    

ជីមីនបានបេីកឡាន មកដល់កន្លែងទុកកូនប្រុសគេចោលអំបិញមិញវិញ ! ធូទ្រូងបន្តិច មកដល់បានឃេីញថេយ៉ុង នាយដេកលេីថ្នាល់ ដោយមិនខ្វល់ថាមានឡានមកកិនកំពឹតសោះ ។ ខឹងដែរដឹងចឹងមិនបកមកយកវិញ មេីលចរិកឃេីញឡានមកហេីយ អត់ព្រមងេីបចេញពីផ្លូវ នៅដេកជំទៀងកណ្ដាលថ្នាល់ ។

" នែ៎..." រាងតូចចុះពីឡាន មកឆ្កិះជេីងថេយ៉ុង ស្លាប់បាត់ដឹងបានជាហៅមិនលឺ ។

" ថេយ៉ុង បេីឯងមិនព្រមក្រោកទៀត យេីងហ្នឹងទៅវិញហេីយ ! "

" ចិត្តមិនដាច់ពីបង អូនខំម៉េះ " មេីលសំដី ចង់តែធាក់ឱ្យបែកមាត់ ។ ជីមីនខឹងក្រេវ ដេីរទៅឡានតែម្ដង ថេយ៉ុងឃេីញថាគេដេីរចូលឡាន រហ័យក្រោករត់តាមក្រោយ ខ្លាចត្រូវដេកហាលថ្នាល់ដល់ស្អែក ។

" មិនខ្លាំងដេកតទៀតទៅ " គ្នាចូលឡានមិនទាន់ស៊ុប សកសៀកឱ្យគេភ្លាម ។

" ភ្លឺ "
ជីមីនខ្ជិលនាំរឿងក៏បេីកឡានចេញតែម្ដង ។

ធ្វេីដំណេីរបានកន្លះម៉ោងជាង ក៏មកដល់ប៊ូសាន ! ជីមីនបេីកទៅសណ្ឋាគារដែលនូនីមបានផ្ញេីរមកឱ្យ ។
ថេយ៉ុងហ្នឹងលោកពូបានលេីកវ៉ាលីរៀងខ្លួនចូលទៅក្នុងសណ្ឋាគារ ទៅបន្ទប់ស្នាក់នៅ ! ពួកគេទាំងពីជិះជណ្ដេីរយន្តទៅជាន់ទីដប់បី ជាបន្ទប់ដែលនូនីមបានកក់រួចជាស្រែច ។

" ឯងមកតាមយេីងធ្វេីស្អី ? " ជីមីនសួរខណៈថេយ៉ុងអូសវ៉ាលីគេ ចង់ចូលទៅបន្ទប់ជាមួយ ។

" បេីមិនតាមពូឱ្យតាមអ្នកណា បេីបុគ្គលិកឱ្យសោទៅពូតែមួយ " គេនិយាយត្រូវ នាយមិនទទួលបានសោឡេីយ គិតថាម៉ាក់អាចជាឱ្យគេគេងជាមួយពីមីន ទេីបកក់បន្ទប់តែបី មួយលោកយាយលោកតា មួយរបស់ម៉ាក់ សល់មួយទៀតមានតែគេហ្នឹងជីមីន ។

" ចុះបុគ្គលិកមាននិយាយឱ្យឯងមកដេកជាមួយយេីងឯណា ! ទៅដេកជាមួយម៉ែឯងទៅកុំមករញ៉េរ៉ញៃជាមួយយេីង "

" ចឹងខលសួរម៉ាក់សិន "

" ខលរកម៉ាក់រឿងអី " ពេលនោះសំលេងនូនីមក៏លឺឡេីង នាងដេីរចេញពីបន្ទប់រំលងជីមីនមួយបន្ទប់ ចៃដន្យលឺសំលេងកូនក៏ចេញមកមេីល ។

" មិចក៏អ្នកទាំងពីយូម្ល៉េះ ខ្ញុំមកដេកឡេីងឆ្អែតពីដងហេីយ "

" មកពីកូនឯង វារឿងច្រេីន ! នែ៎ ទៅវិញអត់មានឱ្យវាជិះជាមួយយេីងទៀតទេ ប្រយ័ត្នអញទំលាក់ចោលតាមផ្លូវ "

" មុខអាក្រក់ហេីយកុំចិត្តអាក្រក់ទៀត កូនយេីងណា ! អឺ មេនហេីយមិញកូនថាខលសួរម៉ាក់ ! សួររឿងអី "

" ម៉ាក់កក់បន្ទប់តែបី ឱ្យកូនគេងនៅណា ? "

" ចៃដន្យបន្ទប់នៅសល់តែបី ! ហេីយគ្រែមួយទៀត មានតែបន្ទប់ជីមីនទេដែលមានគ្រែពី យប់នេះកូនគេងជាមួយពូមីនទៅ "

" មិនបាន " គ្រាន់ថាដេកជាមួយ ជីមីនប្រកែកយ៉ាងលឿន ! នូនីមឡេីងឆ្ងល់តែម្ដង ។

" វាថី ? ស្រែកចង់លានសេនុង " នូនីមសួរ ។

" យេីងជាប្រុសគ្មានសេទេ ! ចឹងដូរបន្ទប់ ឯងដេកបន្ទប់នេះជាមួយកូនឯងទៅ យេីងទៅដេកបន្ទប់ឯងវិញ "

" សុំទោសប្រេន គ្នាសាយនូហេីយ ! សុំទៅតែងខ្លួនបន្តិច អាងចុះទៅរកអីញាំ កូនថេចូលដេកទៅបន្ទប់អស់នឹងម៉ាក់ចេញលុយទេ ដេកទៅកុំខ្វល់កូន " នូនីមនិយាយចប់ក៏ដេីរចូលបន្ទប់ លឿនស្លៀវ ខ្លាចថាជីមីនចាប់ទះ ។
ជីមីនខំស្រែកតវ៉ា ទោះបីយ៉ាងណាក៏គេចមិនផុត ! ចុងក្រោយឱ្យថេយ៉ុងចូលដោយបង្ខំ យាយពីមុខវិញដូចគេយកទៅចងបាំងចោល ។

ចូលក្នុងបន្ទប់ ភ្នែកទាំងគូតាមសម្លក់រាងកាយមាំឡេីងចង់ស្លៀវអស់ហេីយ ! ថេយ៉ុងដឹងថាមានភ្នែកមួយគូតាមឆ្មក់ គេធ្វេីជាមិនដឹង មិនឃេីញ គិតតែរៀបចំខោអាវខ្លួនឯង សម្រាប់ប្ដូរទៅញាំអារហារថ្ងៃត្រង់ ។

" ប្រយ័ត្នជ្រុះភ្នែកខ្វាក់ទាំងក្មេង " ឃេីញថាប្រឹងដៀងពេក ក៏ជានិយាយចោល ។

" ថាឱ្យអាណា " គេនិយាយតិចៗទេ តែយាយពីថាលឺនោះ ! ថេយ៉ុងធ្វេីជាស្លឺ អត់យល់ពីសំដីពូមីន ។

" អញសួរថាឱ្យអាណាខ្វាក់ទាំងក្មេង "

" ថាឱ្យសត្វចាប សត្វព្រាបទេដឹង "

" អាកាថេ ! ប្រាវ "

🍂 លួចស្នេហ៍លោកពូ 🍂 ចប់Where stories live. Discover now