ម៉ោងប្រាំបួនយប់!!
« ឈប់ទីនេះ »
« ឈប់ធ្វើអីមិនទាន់ដល់ផ្ទះអូនឯណា? »ចំជាឆ្កួតម៉ងពូនេះមិនទាន់ដល់ផ្ទះបែជាទាឲ្យឈប់ឡាន តើនណាឈប់តាមសំដី?ខ្លួនតូចៗមុខស្អាតបែបនេះផងដើរយប់ម្នាក់ឯងមានពួកអនាមឹកមកចាប់សុីបាត់តើគិតយ៉ាងមិច? ថេយ៉ុងមិនបានស្ដាប់បញ្ជាជីមីនដែលឲ្យឈប់ឡាន គេនៅតែបន្តបើកទៅមុខ ។
« មិចក៏ឯងល្ងង់ចឹងហាស់ បើសិនជាឯងជូនដល់មុខផ្ទះហើយមីនហូនឹងមីនជីឃើញតើគិតយ៉ាងមិច? »
« យ៉ាងមិច?ក៏ប្រាប់ពួកគេទៅថាអូននឹងបងរួចរាល់ហើយ »
« អាមាត់ឆ្កែ មាត់ឯងសមជាមួយបាតជើងយើងខ្លាំងណាស់ »អ្នកណាថាមិនខឹងបើនិយាយភាសានេះមកមិនគួណាមកជ្រុលជ្រោះជាមួយក្មេងដល់ភ្លេចកូន ហើយបាត់តាំងពីព្រឹករហូតដល់យប់ ទូរស័ព្ទក៏លោតឈ្មោះមីនហូហាសិបមីសុីខល កំពុងតែពិបាកចិត្តដោះសារយ៉ាងណាទៅ តែត្រូវមកថេយ៉ុងថែមថយឲ្យទៀត ។
« ឈប់ឡានត្រង់នេះភ្លាម មិនចឹងយើងហក់ចុះមិនខានទេ »« នេះអូនខ្លាចគេដល់ថ្នាក់នេះឬ? »ថេយ៉ុងសួរទាំងហួសចិត្តខណៈចតឡានទៅម្ខាង ។
« យើងមិនបានខ្លាចគេទេ តែ ឯងពិតជាមិនយល់ពីយើងបន្តិចសោះឬ? »
« បងយល់!បងយល់ពីអូនគ្រប់យ៉ាង »
« បើយល់ហេតុអីឯងមិនស្ដាប់យើង »
« អូខេ!លូវបងឈប់ឡានតាមអូនហើយ អូនដើរទៅមែនទេ? »
« ហុឺម!! »ជីមីនបញ្ចេញសំលេងក្រហឺមដើមករួចបើទ្វាឡានចុះ ថេយ៉ុងមិនអស់ចិត្តក៏ចុះមកតាមក្រោយ ។
« ឈប់មីននី »រាងតូចក៏ឈប់ហើយងាកមកសម្លឹងថេយ៉ុង ខណៈនាយបានដើរមកក្បែររាងតូច ។
« មានអី? »សំនួរមិនទាន់ផុតពីមាត់រាងកាយត្រូវគេទាញទៅអោបជាប់ក្នុងរង្វង់ដៃ ។
« បងស្រលាញ់អូន បងនឹងចាំអូនជានិច្ច »
« ហិ!!ដឹងហើយ »
« កុំភ្លេចទៅរកបងផងណា »នាយក៏ប្រលេងរាងកាយតូចឲ្យមានសេរីភាព ។
« ទៅរកឯងធ្វើអី? »
« អៅមិនទៅលេងបងមិននឹកគេទេឬ? »
YOU ARE READING
🍂 លួចស្នេហ៍លោកពូ 🍂 ចប់
Actionលួចស្រលាញ់គេតែម្នាក់ឯងតាំងពីជួបលើកដំបូង!មិនថាត្រូវគេជេ គេរត់ចោលយ៉ាងក៏មិនដែលមានចិត្តស្អប់គំគួនជាមួយ ។ តើស្នេហាដែលកើតចេញពីម្ខាងវាអាចទៅរួចដែរឬទេ?