19

296 39 15
                                    

រយៈពេលមួយឆ្នាំហើយតាំងពីថ្ងៃនោះមក គ្មាននណាម្នាក់ដឹងពីដំណឹង ដែលជីមីនបានបាត់ទៅ! ថេយ៉ុងកើតទុក្ខយំរាល់ថ្ងៃ ក្នុងបន្ទប់ ត្រឡប់មកពីសាលាវិញ គេឃុំខ្លួនខ្លួនឯងរហូត ។
ភាពច្រលើសបើស សប្បាយរីករាយ ស្នាមញញឹមលើផ្ទៃមុខសរលោង វារសាត់តាមខ្យល់បាត់ជាយូហើយ ។

" ហេតុអ្វី ? ហេតុអ្វីទុកខ្ញុំចោល " សំនួរមួយនេះថេយ៉ុងសួរខ្លួនឯងរាល់ពេល ! នាយសម្លឹងរូបជីមីនក្នុងទូរស័ព្ទដៃ ទាំងក្ដីនឹករលឹកជាពន់ពេក ។
" ហេតុអីទៅជីមីន!តើអ្នកទៅណា ម្ដេចក៏ទុកខ្ញុំចោលដោយបែបនេះ ? ជីមីនធ្វើខ្លួនមិនល្អសោះឡើយដឹងទេ ធ្វើបាបក្មេងម្នាក់នេះឲ្យយំរាល់ថ្ងៃ! ពេញចិត្តណាស់ឬដែលធ្វើឲ្យសភាពខ្ញុំទៅជាយ៉ាងនេះ " ថេយ៉ុង អង្គុយសម្លឹងរូបថតលោកពូមីន និយាយម្នាក់ឯងដោយភាពឈឺចាប់ពេញទ្រូង ។

នូនីមឯណេះ នាងមិនសប្បាយចិត្តសោះ ពីព្រោះកូនប្រុសតែម្នាក់របស់នាង ធ្លាក់ខ្លួនបែបនេះ! នាងបានដឹងរឿងរវៀងថេយ៉ុងនឹងជីមីនគ្រប់យ៉ាងអស់ហើយ! មិនខឹងមិត្តក៏មិនបានហាមឃាត់ក្ដីស្រលាញ់កូនមានចំពោះជីមីនផងដែរ ! មានតែលើកទឹកចិត្តដល់កូនប្រុស ប្រឹងតាមរកជីមីនដូចគ្នា ។

" តើជើងល្អឯងទៅសង្ងំនៅឯណា ! កូនប្រុសយើងវាជិតឆ្កួតដោយសារឯងហើយដឹងទេ " នូនីម មិនខុសពីកូនរបស់នាង ! ទំនេរៗចូលចិត្តនិយាយជាមួយរូបថតជីមីនម្នាក់ឯង ។

នាងអង្គុយមួយសន្ទុះ នឹកគិតទីកន្លែងដែលជីមីនចូលចិត្តទៅ ! ប៉ុន្តែកន្លែងដែលនាងដឹង ក៏បានទៅរករួចហើយដែរ មិនបានឃើញវត្តមានជីមីនសោះឡើយ ។ មិនដឹងមានទីណាដែលជីមីនគួទៅទៀត ! នូនីមបញ្ឈប់ការគិត រួចនាងក៏ឡើងទៅខាងលើមើលថេយ៉ុង ។

តុកៗ!!!

" ថេយ៉ុង ! គឺម៉ាក់ ម៉ាក់ចូលទៅបានទេ " ថេយ៉ុងលឺសំលេងម៉ាក់ពីខាងក្រៅទ្វា ! នាយក៏ដើរទៅបើកទ្វាឲ្យអ្នកម៉ាក់ចូល ។

" អ្នកម៉ាក់ ! " នាយកំលោះបើកទ្វារួចក៏ដើរមកអង្គុយលើពូកវិញ ដោយម្ដាយដើរតាមពីក្រោយ ។

" ម៉ាក់មានទទួលដំណឹងជីមីនដែរទេ ? " ថេយ៉ុងសួរទៅម្ដាយ ពីព្រោះនូនីមគឺជាមិត្តស្នឹតស្នាលនឹងជីមីនជាងគេ ! ដូចជាបងប្អូនបង្កើតយ៉ាងចឹង ។

" ជីមីនបាត់ទៅមួយឆ្នាំហើយ ! អ្វីក៏គេគ្មានបន្សល់ទុក កន្លែងគេធ្លាប់ទៅម៉ាក់បានទៅអស់ដូចគ្នា ប៉ុន្តែនៅតែមិនឃើញស្រម៉ោលជីមីន " នូនីមក៏អស់សង្ឃឹមដូចគ្នា ក្នុងការស្វែងរកជីមីន ! គេចាកចេញដោយគ្មានបន្សល់អ្វីមួយសម្រាប់នាង ។ នាងក៏តែងតែខលទៅសួរអ្នកផ្ទះមិត្តដូចគ្នា តែដឹងស្រាប់ហើយ ម្ដាយកូនពីនាក់នោះមិនចូលចិត្តវត្តមានរបស់ជីមីនឡើយ ! ពេលគេបាត់ទៅគឺមានតែសប្បាយចិត្ត។

" កូននឹកគាត់ណាស់អ្នកម៉ាក់ ! មកពីកូនមិនល្អទើបគាត់មិនចង់ឃើញមុខកូន " សុខៗថេយ៉ុងក៏បន្លឺពាក្យសំដីឡើង ដោយភ្ជាប់ជាមួយទឹកភ្នែក ! ទឹកភ្នែកគេតែងស្រក់ចុះគ្រប់ពេលនឹកដល់មនុស្សជាទីស្រលាញ់ ។

" ថេយ៉ុងរបស់ម៉ាក់ ! កូនកុំពិបាកចិត្តអី បើជាគូនឹងគ្នាគឺមិនព្រាត់គ្នាឡើយ ! ឲ្យតែគេនៅមានជីវិត គង់តែជួបគ្នានោះទេ ជឿម៉ាក់ណាកូន "

" អ្នកម៉ាក់ ! ហឹកៗ " នាយក៏ឆ្មុលខ្លួនទៅអោបម្ដាយ ។

" បើកូនចង់ជួបគេម្ដងទៀត ! កូនត្រូវធ្វើខ្លួនរឹងពឹង កុំបណ្ដោយឲ្យខ្លួនឯងទន់ខ្សោយ ត្រូវខំប្រឹងរៀន មានអនាគតល្អ បើសិនជាជីមីនជួបកូនម្ដងទៀតគេប្រកត់ជាស្ញប់ស្ញែងលើកូនមិនខាន ! ហើយពេលនោះ វាមិនពិបាកឡើយសម្រាប់ការយកជីមីនមកក្នុងរង្វង់ដៃណាកូន " នូនីម បាននិយាយពន្យល់ដល់កូនប្រុស នឹងជួយលើកទឹកចិត្តគេ ឲ្យមានកំលាំងក្នុងការដើរទៅមុខបន្ត ។

" កូនជឿម៉ាក់ ! កូននឹងផ្លាស់ប្ដូរខ្លួនឯង ប្រឹងរៀនចប់ធ្វើការរកលុយ ធ្វើឲ្យខ្លួនឯងក្លាយជាមនុស្សចាស់ទុំ " ក្រោយពីស្ដាប់ការទូមានរបស់ម្ដាយ បានធ្វើឲ្យថេយ៉ុងមានកំលាំងចិត្ត ! គេតាំងចិត្តយ៉ាងម៉ឺងម៉ាត់ដល់ខ្លួនឯង ។

" ចាស់ ! ម៉ាក់នៅក្បែរកូនជានិច្ច "

5ឆ្នាំកន្លងផុតទៅ !!!

" ជីមីនបងត្រឡប់មកវិញហើយ "

" ប៉ាៗមកវិញហើយអាម៉ាក់! "

" ជូមីប៉ាថើបមួយ!សឺត "

បែកគ្នាយូបែកអូនមានប្ដីមានកូនបាត់🫢

🍂 លួចស្នេហ៍លោកពូ 🍂 ចប់Where stories live. Discover now