29

247 39 11
                                    

អ្នកទាំងពីក៏បានញាំបាយជាមួយគ្នាដោយរីករាយ ថេយ៉ុងចេះតែចាប់នេះចាប់នោះឲ្យជីមីនញាំរហូត ខ្លួនឯងវិញស្ទើរញាំតែបាយសទៅហើយ ។

« ហួចឯងចាប់ឲ្យយើងច្រើនយ៉ាងនេះ ឯងចេះសុីតែបាយទេហ៎? »ជីមីនសួរបែបជេខ្លះលេងសើចខ្លះ តែក៏គួរឲ្យជេមែនមើលចាននាយទៅមានតែបន្លែពីដើមនឹងសាច់មួយដុំតូច ។

« ខ្លាចអូនញាំមិនឆ្អែត »

« អាក់!អញចង់ចេញបាយមកវិញយាយមែន កុំហៅយើងអូនមើលតែអាយុស្មើរបានទេកាថេ? »

« អត់!អត់ចង់ សំខាន់បងនាក់ដោតអូន ចឹងត្រូវហៅថាបងថេៗ! បងថេបាទ..អូនមីនចង់ញាំសាច់មាន់នេះ »បានចឹងថេយ៉ុងក៏ញោះពូប្រពន្ធតែម្ដង នាយធ្វើជាញិញ៉ក់អែនអនឲ្យជីមីនមើលហើយយកគំរូតាម ។
« បងថេហា៎..យប់នេះជូនអូនមីនទៅផ្ទះផងណា »

« គីមថេយ៉ុង!! »រាងតូចពិតជាខឹងនឹងគ្រឺតចរិករបស់រាងក្រាស់ខ្លាំងណាស់ គេគ្មានថ្ងៃធ្វើបែបនោះដាច់ខាត ។

« បាទប្រពន្ធសម្លាញ់ »

« ងាប់ហែង »ផាំង!!ទាំងដឹងទាំងលឺហើយថាពេលជីមីនខឹងគឺចរិកអាក្រក់យ៉ាងណា អីលូវឃើញទេឌឺដងដាក់គេមានអីត្រូវសុីមួយចានបាយ ថេយ៉ុងដួលផ្ងារក្រោយឌាំងពេលជីមីនលើកចានបាយរបស់គេទៅដាក់កណ្ដាលមុខថេយ៉ុង ធ្លាក់ពីកៅអីអុកក្ដឹត ។
« យ៉ាងមិចដែរស្រួលខ្លួនទេ? »

« អូយ!!មិចក៏ឆ្នាស់យ៉ាងនេះ អូយបាក់ចង្កេះទេដឹង »ថេយ៉ុងព្យាយាមក្រោកក៏ប៉ុន្តែដូចជាក្រោកមិនរួចសោះ ឃើញដូចច្នេះជីមីនហាក់ជាភ័យណាស់ដែរ ។

« ឈឺលេងឬសម្ដែង? »ចិត្តគេចង់ជួយបន្តិចអត់បន្តិចព្រោះនៅគិតថាថេយ៉ុងអាចធ្វើជាឈឺក៏ថាបាន ព្រោះនាយរប៉ិលរប៉ូចដូចជាស្វានណាគេងាយជឿទៅ ។

« ទាល់តែខ្ញុំដាច់ខ្យល់ទើបលេងសម្ដែងទៀតមើលទៅ អាគ្នាឈឺជិតងាប់ហើយនៅមកសួរទៀត »ថេយ៉ុងហួសចិត្តនឹងប្រពន្ធចាស់គេមែន ចាស់តែរូបពិតៗអត់ចេះបែងចែកសោះម៉ង ។
« ចាំឆ្នាំក្រោយបានមកជួយមែន?ខ្ញុំឈឺខ្លាំងមែនទែនណា »លឺរាងក្រាស់និយាយយ៉ាងនេះ ជីមីនមិនអែអង់ទៀតក៏រត់មកជួយលើកថេយ៉ុង ។

🍂 លួចស្នេហ៍លោកពូ 🍂 ចប់Where stories live. Discover now