43

223 30 10
                                    

ជីមីនបើកឡានចេញឆ្ងាយពីផ្ទះមីនហូបន្តិច ក៏ចតឡានទៅកៀនផ្លូវសង្ងំយំឲ្យធូ ។

« ខ្ញុំសុំទោស!សុំទោសមីនជី មីនមីនមិនល្អធ្វើឲ្យកូនយំ ហឹក ហឹក សុំទោសពិតមែនកុំបន្ទោសមីនមីនណា »រាងតូចអង្គុយយំរៀបរាប់ជាច្រើន គេគ្មានជម្រើសនោះឡើយ សង្ឃឹមថាការចាកចេញមួយនេះនឹងអាចធ្វើឲ្យក្មេងស្រីតូចចេះរឹងមាំ ។
« ហឹក!ពួកយើងប្រកត់ជាជួបគ្នានៅថ្ងៃណាមួយកូនស្រី!ត្រូវតែរឹងមាំ »បានត្រឹមតែនិយាយម្នាក់ឯង ពេលពោលចប់ក៏បន្តបើកឡានទៅខុនដូរវិញ ។

ខុនដូ!!

ចំណាយពេលមិនយូជីមីនក៏ត្រឡប់មកដល់ខុនដូវិញ គេចុះពីឡានមើលសភាពដូចជាគ្មានកំលាំងក្នុងខ្លួនបន្តិច ភ្លាមនោះថេយ៉ុងរត់មកទទួល ។

« ជីមីន!តើមានរឿងអី ហេតុអីបានយំហា៎ »នាយពិតជាមិនសប្បាយចិត្តពេលឃើញសង្សាត្រឡប់មកវិញថ្ពាល់ដាមដោយទឹកភ្នែក គេចូលទៅចាប់ក្ដោបថ្ពាល់សងខាងជូតទឹកភ្នែក ។

« ថេយ៉ុង!ហឹក ហឹក »គ្រាន់តែលឺសំលេងនាយរាងតូចយំកាន់តែខ្លាំងរួចអោបនាយយ៉ាងណែន ។
« ថេយ៉ុង!ហឹក មីនជីនាងឈឺចាប់ ហឹក នាងបានយំ.ថេយ៉ុងអូនអាណិតនាង »

« ជីមីន!មិនអីទេៗ »នាយបានត្រឹមតែអោបលួងលោមប៉ុណ្ណោះរឿងនេះជីមីនជាអ្នកសម្រេចទេ ។

« ហា៎!ហឹក »រាងតូចខ្ទប់មុខនឹងដើមទ្រូងរាងក្រាស់យំស្ទើជោគអាវនាយ ប៉ុន្តែមិនស្ដីទ្រាំឈរឲ្យសង្សាយំឲ្យឆ្អែត មិនមែនមិនដឹងពីការឈឺចាប់រាងតូច គ្រាន់តែមិននិយាយ ដឹងទេថាគេឈឺយើងក៏ឈឺគេសើចយើងក៏សើច ព្រោះពួកគេពេលនេះប្រៀបជាមនុស្សតែមួយទៅហើយ ។

ម៉ោងដប់យប់!!

ជីមីនអង្គុយថ្មឹងលើពូក ពេលនេះគ្មានកំលាំងកំហែង គ្មានអារម្មណ៍ក្នុងខ្លួន មិនចង់ធ្វើអ្វីបន្តិចសោះឡើយ យំក៏យំឡើងខ្សោះខ្លួនផងដែរ ។

« មីននី »ថេយ៉ុងដែលកំពុងរៀបចំខោអាវដាក់វ៉ាលីសម្រាប់ចេញដំណើរទៅកូរ៉េថ្ងៃស្អែក ឃើញសង្សាមិនសប្បាយចិត្តគេក៏មិនសប្បាយផងដែរ នាយឡើងទៅអង្គុយជិតរាងតូច ។
« បើអូនមិនចង់បែកពីមីនជី បងអាចនៅទីនេះកំដរអូន »

🍂 លួចស្នេហ៍លោកពូ 🍂 ចប់Where stories live. Discover now