ស្វីស!!
ក្មេងស្រីតូចម្នាក់កំពុងចុចទូរស័ព្ទលេងលើសាឡុងក្នុងអូសហ្វីសធ្វើការលោកប៉ា នាងល្អឹតប្រើកែវភ្នែកសម្លឹងទៅកញ្ចក់ទូរស័ព្ទដ៏សោកសៅ រាល់មួយនាទីដកដង្ហើមធំម្ដងហាក់ជាស្មុកស្មាញ មានកង្វល់ក្នុងចិត្ត ។
« មីនមីន!អូននឹកខ្លាំងណាស់ ហេតុអីមិនឃើញខលមករកមីនជី ឬមួយភ្លេចអូនបាត់ហើយ »នាងតូចមើលរូបថតខ្លួនជាមួយជីមីនអោបគ្នាយ៉ាងស្អឹត ។
« អូនបានធ្វើតាមអ្វីដែលម៉ាមីនិយាយទាំងអស់ មិនដែលធ្វើខុសមួយពាក្យ ប៉ុន្តែមីនមីនវិញ មីនមីនមិនធ្វើតាមការសន្យាជាមួយអូន មិនដែលឆាត មិនដែលខលមកសួរសុខទុក្ខយ៉ាងមិច មិនដែលសូម្បីតែមួយឃ្លា ហឹក!ឆាប់ភ្លេចអូនម្លេះ? »មីនជីរៀបរាប់យំរហេបរហបដាក់មុខកញ្ចក់ទូរស័ព្ទ មើលទៅជីមីនប្រកត់ជាភ្លេចថាមានក្មេងស្រីម្នាក់តែងតែដេកទន្ទឹងចាំមើលផ្លូវរៀងរាល់ថ្ងៃ នាងក៏យំនឹករលឹករាល់យប់ តែមិនហ៊ានខលទៅរករងចាំឲ្យមនុស្សចាស់ខលមកវិញ ព្រោះខ្លាចរំខានដល់ជីមីន ។
« ហឹក ហឹក!! »នាងតូចយំរហូតទាល់តែគេងលក់នៅលើសាឡុងដៃអោបទូរស័ព្ទជាប់ដើមទ្រូង ។
ថ្ងៃនេះមីនជីមិនបានទៅសាលា គ្រូសម្រកាមួយថ្ងៃទើបមីនហូយកមកកន្លែងធ្វើការជាមួយ ពេលនេះមានការប្រជុំបានឲ្យមីនជីអង្គុយលេងក្នុងអូសហ្វីស ចាប់តាំងពីជីមីនទៅបាត់ឪពុកកូនក៏ពិបាកដែរ តែងតែញាំអារហារនៅខាងក្រៅជាប្រចាំ ការងារអីលូវច្រើនជាងមុនមីនហូមិនសូវបានមើលថែកូនស្រីដិតដល់ ធ្វើឲ្យរាងកាយនាងស្គមស្គាំងជាងមុនផងដែេ របបអារហារមិនសូវមានជីវៈជាតិ ពីនាក់ឪកូនគឺពិបាកខ្លាំងពេលគ្មានជីមីន ។
មួយម៉ោងកន្លងផុតទៅការប្រជុំបានបញ្ចប់ គ្រប់គ្នាបំបែកទៅធ្វើការរៀងៗខ្លួន ចំណែកមីនហូត្រឡប់មកអូសហ្វីសមើលកូនស្រី គិតនាំនាងទៅញាំអីព្រោះផុតអារហារថ្ងៃត្រង់របស់នាងហើយ ។
« មីនជីប៉ាមកវិញហើយ!កូនស្រីឃ្លានឬនៅ? »គ្រាន់តែបើកទ្វាអូសហ្វីសភ្លាមនាយស្រែកសួរកូនស្រី ក៏ប៉ុន្តែគ្មានសំលេងឆ្លើយតបមកវិញ ។ មីនហូដើរចូលកាន់តែជ្រៅប្រទះភ្នែកកូនស្រីគេងលង់លក់លើសាឡុង នាយញញឹមបន្តិចមុនដើរទៅជិតមីនជីយកអាវក្រៅដណ្ដប់ទៅលើនាង ស្រាប់តែឃើញក្នុងដៃកាន់ទូរស័ព្ទជាប់ ។
« លេងទូរស័ព្ទទាល់តែគេងលក់កូនស្រីប៉ា »នាយដកចេញពីដៃនាងតូចមកមើល ឃើញរូបជីមីននឹងមីនជីអារម្មណ៍ចាប់ផ្ដើមមិនសប្បាយចិត្តឡើងភ្លាម ក្រលេកទៅមើលមុខកូនស្រីទឹកភ្នែកដាមជាប់ថ្ពាល់ នាយទាយដឹងប្រកត់ជាយំនឹកលោកពូដែលតែងហៅម៉ាមីតាំងពីចេះនិយាយមក ។
មីនហូកាន់ទូរស័ព្ទមើលបណ្ដើរទៅអង្គុយលើកៅអីបណ្ដើរ ភ្នែកមិនព្រិចចេញពីរូបថតជីមីនបន្តិច មើលទៅហាក់ជាមានចិត្តខឹងនឹងស្អប់ដល់មនុស្សម្នាក់ដែលបំបែកជីមីនពីឪកូនរបស់គេ ។
« អូនចិត្តដាច់យ៉ាងនេះ!សូម្បីតែកូនក្មេងដែលចញ្ចឹមបីបាច់ក៏មិនខលមករកនាង បងនឹងធ្វើឲ្យពួកអូនគ្មានក្ដីសុខឡើយ »កាន់តែមើលរូបជីមីនកំហឹងក្នុងខ្លួនកាន់តែក្ដៅដូចភ្លើង ទូរស័ព្ទកាន់ជាប់ដៃច្របាច់សឹងតែខ្ទិច ។
« លេខាជេស៍មកជួបខ្ញុំនៅអូសហ្វីសបន្តិច »មីនហូចុចទូរស័ព្ទលើតុហៅទៅកាន់លេខាមកជួបជាបន្ទាន់ ។
តុកៗ!មិនដល់ប្រាំនាទីលោកលេខាជេស៍ក៏មកដល់ គេគោះទ្វាបន្ទប់មុនចូលខាងក្នុង ។
« លោកមីនរកខ្ញុំបន្ទាន់មានការងារអ្វីខ្ញុំជួយបាទ »ជេស៍សួរ ។
« ខ្ញុំចង់ឲ្យលោកទៅស្វែងរកទីលំនៅម្នាក់នេះមកឲ្យខ្ញុំ »មីនហូនិយាយទាំងហុចរូបក្នុងទូរស័ព្ទឲ្យជេស៍មើល ។
« កាន់តែលឿនបំផុតគឺល្អ »
« នេះជាលោកថេយ៉ុងចូលហ៊ុនជាមួយក្រុមហ៊ុនយើងទេតើ? »ជេស៍មានការភ្ញាក់ផ្អើលមនុស្សក្នុងរូប ។
« ត្រូវហើយគឺជាគេ »
« តើលោកប្រធានមានបញ្ហាជាមួយគេឬ? »
« វាជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំ លោកធ្វើតែទួននាទីលោកឲ្យល្អទៅបានហើយ »
« បាទ! »
« ឆាប់ចេញទៅវិញចុះ »និយាយការងាររួចរាល់មីនហូបានដេញលេខាត្រឡប់ទៅវិញ ជេស៍ក៏ចាកចេញក្រោយពីទទួលការងាររួច ។
« បើយើងមិនបានអ្នកណាក៏មិនបានដូចគ្នា »ប្រយោជន៍របស់មីនហូគួឲ្យខ្លាចរអា ។
YOU ARE READING
🍂 លួចស្នេហ៍លោកពូ 🍂 ចប់
Actionលួចស្រលាញ់គេតែម្នាក់ឯងតាំងពីជួបលើកដំបូង!មិនថាត្រូវគេជេ គេរត់ចោលយ៉ាងក៏មិនដែលមានចិត្តស្អប់គំគួនជាមួយ ។ តើស្នេហាដែលកើតចេញពីម្ខាងវាអាចទៅរួចដែរឬទេ?