30

280 32 15
                                    

ថេយ៉ុងរុលអណ្ដាតអត់ឆ្អឹងចូលក្នុងក្រអៅមាត់ជីមីន ដណ្ដាតទាំងពីចាប់ផ្ដើមប្រឡែងគ្នាយ៉ាងស្អឹតរមួតដល់ឆ្អែតឆ្អន់ រួចនាយអង្អូសបបូមាត់ស្ដើងដល់កញ្ចឹងករបស់រាងតូចបឺតបន្សល់ស្លាកស្នាមក្រហមដុំៗពីបីកន្លែងន័យកជីមីន ។

« អឺម!! »ជីមីនធ្លាយសំលេងចេញមកយ៉ាងអាមាស់ពេលត្រូវគេថ្នាក់ថ្នមដើមទ្រូង ។
« ថេយ៉ុងប៉ុន្នឹងបានហើយ »ពេលវេលាកំពុងតែអំណោយផលស្រាប់តែត្រូវរាងតូចមកបញ្ឈប់ពាក់កណ្ដាលទី ។

« មិនពេញចិត្តឬ? »ដោយសារតែលឺចឹងនាយក៏ងើបមុខសួរ ។

« អឺគឺ »

« បើជីមីនមិនពេញចិត្តឲ្យខ្ញុំក៏មិនអីនោះដែរ »ថេយ៉ុងដូចជាមិនសប្បាយចិត្តនៅពេលជីមីនបដិសេធ មើលទៅហាក់ជារអើមក៏ក្រោកចេញពីរាងតូច ។
ផឹប!!ឃើញទឹកមុខរាងក្រាស់មិនសូវជាល្អជីមីនក៏ស្ទុះងើបទៅអោបចង្កេះនាយ ។

« មិនមែនចឹងទេ »

« មិនអីទេខ្ញុំមិនខឹងជីមីនឯណា »

« មិនខឹងតែឯងមុខស្អុយធ្វើអី បែមកមើលយើងមក »រាងតូចក៏ទាញនាយឲ្យសម្លឹងមុខគេ ។
ជុប!!រូចជីមីនចង្អើតជើងទៅថើបបូមាត់ថេយ៉ុងមួយខ្សឺត ។
« ពិតជាមិនខឹងមែនហី »

« អឺម!ខ្ញុំមិចដាច់ចិត្តខឹងមីននីទៅហា៎ »នាយនិយាយពិតមែនគេមិនខឹងឡើយហើយក៏គ្មានថ្ងៃខឹងមនុស្សចាស់មួយនេះដាច់ខាត ។
« តោះទៅផ្ទះចាំខ្ញុំជូនទៅ »

« ដេញហ៎? »គ្រាន់តែលឺថាជូនទៅផ្ទះក៏សួរទាំងហួសចិត្ត ។

« មិនបានដេញ »

« មិនបានដេញហេតុអីចង់ឲ្យខ្ញុំឆាប់ទៅវិញ?ឬមួយឯងលួចលាក់អីពីយើង »ជីមីនថយខ្លួនពីថេយ៉ុងបន្តិចហើយចង្អុលមុខនាយសួរដូចនាយជាអ្នកទោស ។

« ទៀតហា៎ បានម៉ារឿងទៀតហើយម៉ែប្រពន្ធ »គេហួសចិត្តជីមីនដែរអត់ចេះអស់រឿងឈ្លោះ ។

« បែបនេះហើយដែលគេថាលួចលាក់អីមិនខាន »

« គ្មានទេ!មិនជឿចឹងនៅទីនេះចុះអូខេ »

« ឯងក៏ដឹងថាយើងនៅមិនបានទេ មីនជីនឹងរកយើង »

« ចឹងតោះទៅផ្ទះ »

🍂 លួចស្នេហ៍លោកពូ 🍂 ចប់Where stories live. Discover now