18

402 46 7
                                    

ថេយ៉ុងគាំង មិនគួរប្រពន្ធចាស់របស់គេ ធ្វើខ្លួនជាកូនក្មេងបែបនេះ ! ដោយសារតែជីមីនយំខ្លាំងពេក នាយក៏ចូលទៅអោបនិយាយលួងលួម ។

" ក៏បានៗ ! ពូកុំយំដូចក្មេងបានទេ ខ្ញុំមិននិយាយទេ ! បាត់យំបាន
នៅ ? "

" កុំប៉ះយើង " បានគេលួងបន្តិច ធ្វើចរិកខ្មីតភ្លាម ! រាងតូចច្រានថេយ៉ុងមិនឲ្យប៉ះប៉ាល់រាងកាយ រួចដើរទៅក្នុងចោលនាយបាត់ ។

" ចាស់ស្អី ក៏ង៉ក់ងរច្រើនជាងក្មេងទៀត ! ដឹងតែកម្មហើយអញ ដែលមានប្រពន្ធចឹង " ក្រោយពីឈររអ៊ូចប់ នាយក៏ដើរទៅតាមពីក្រោយជីមីន ។

ឡើងមកដល់បន្ទប់ ម្នាក់ៗមិននិយាយអ្វីសោះឡើយ ! ក៏សំណាងណាស់ដែលសម្រាប់ជីមីន ដល់បន្ទប់ម៉ាក់លោកយាយលោកតាថេយ៉ុងនៅមិនទាន់ក្រោកចេញពីបន្ទប់នោះទេ ! សូម្បីទូរស័ព្ទក៏ពួកគេមិនបានទាក់ទងមកដែរ ។

" ពូមីន " ថេយ៉ុងឃើញលោកពូអង្គុយថ្មឹងលើពូក មិននិយាយស្ដី ទឹមមុខស្រពោន ! នាយដើរទៅអង្គុយជិត ។

" សុំទោស " សំលេងសុំទោសចេញពីមាត់រាងក្រាស គ្មានក្បាលគ្មានកន្ទុយ ! ជីមីនងាកមុខសម្លឹងនាយ ចង់ដឹងឲ្យច្បាស់ ។

" គឺរឿងយប់មិញ ! ខ្ញុំសុំទោសដែលធ្វើមិនគប្បីលើលោកពូ ! ប៉ុន្តែលោកពូកុំបារម្មណ៍ ខ្ញុំនឹងទទួលខុសត្រូវរឿងនេះ បើសិនលោកពូមិនស្អប់ខ្ពើមខ្ញុំទេ រៀបការជាមួយនឹងខ្ញុំដែរទេ ? " ថេយ៉ុង មានចិត្តគំនិតច្បាស់លាស់ មិនដូចក្មេងដ៏ទៃ ! នាយនិយាយកាពិត ឲ្យតែជីមីនព្រម គេមិនខ្វល់ពីសង្គមមើលមកបែបណា គ្រាន់បានឃើញស្នាមញញឹមមនុស្សគេស្រលាញ់គ្រប់គ្រាន់សម្រាប់នាយ ។

" មិចក៏គំនឹតខ្ចីយ៉ាងនេះ ? ត្រូវហើយក៏ព្រោះឯងនៅក្មេង តែងគិតអ្វីដែលងាយ ! មិនងាយដូចយើងគិតនោះទេថេយ៉ុង ឯងនៅក្មេង យើងជាមនុស្សចាស់ ថែមទាំងជាប្រុសទៀត ! បើសិនឯងជ្រើសផ្លូវដើរមួយនេះ សង្គមនឹងសើចចំអក ដាក់សម្ពាធលើឯង " ជីមីននិយាយក៏ត្រូវ វ័យនៅសិស្សា ខួរក្បាលខ្ចីដូចបណ្ដូលចេក ! បើគេបង្ហាញពីការស្រលាញ់បែបនេះ តើគេហ៊ានប្រឈមមុខទៅខាងក្រៅដែរទេ ? តើសង្គមហ្នឹងដាក់សម្ពាធរូបគេយ៉ាងណា ! គំនិតនៅក្មេង អាចជាអារម្មណ៍មួយឆាវ ជីមីនជាមនុស្សចាស់ទុំ មិនគួរដើរតាមពីក្រោយក្មេង គួរតែនាំផ្លូវឲ្យគេដើរទៅរកចំណុចល្អ នឹងមានអនាគត ។

" ខ្ញុំមិនបានខ្វល់ទេលោកពូ ! ខ្ញុំស្រលាញ់លោកពូ ស្រលាញ់តាំងពីលើកដំបូង ដែលលោកពូមកលេងផ្ទះខ្ញុំ កាលខ្ញុំអាយុដប់ឆ្នាំមកម្ល៉េះ ! ពូដឹងទេតាំងពីជួបពូម្ដងមក ខ្ញុំសុំព្រះ បន់ផ្សងឲ្យជួបពូរាល់ថ្ងៃ "

" ថេយ៉ុង "

" ឲ្យតែលោកពូស្រលាញ់ខ្ញុំ ! ខ្ញុំសន្យាមិនបោះបង់ពូចោលនោះទេ "

" សោកស្ដាយ ! ពូស្រលាញ់ឯង ប៉ុន្តែក្នុងនាមជាក្មួយធម្មតា មិនមានអ្វីលើសពីនេះទេ ! ចំណែករឿងដែលបានកើតឡើង ទុកថាជាសុបិន្តទៅចុះ " សំដីជីមីន បានធ្វើឲ្យថេយ៉ុងអស់សង្ឃឹម នឹងឈឺចាប់ខ្លាំង ! តើគាត់មិនទុកចិត្តក្ដីស្រលាញ់របស់គេឬ ? ទោះបីគេក្មេង ក៏មិនបានស្រលាញ់លេងសើចនោះដែរ ខ្លួនក្មេងតែបេះដូងជាមនុស្សចាស់ ! មានភាពជាទទួលខុសត្រូវខ្ពស់ ។

" សុំទោស " ពាក្យពីម៉ាត់ដែលជីមីនបន្សល់ទុកឲ្យថេយ៉ុង មុនពេលចាកចេញ ។

ជីមីនបានចាកចេញពីថេយ៉ុង ក៏បើកឡានត្រឡប់មកសេអ៊ូលវិញ ។ ថេយ៉ុងស្លុងអារម្មណ៍ មិនបានមកតាមលោកពូជាទីស្រលាញ់ គិតថាគាត់ចេញមកខាងក្រៅធម្មតា ! គ្មានអ្នកណាម្នាក់ដឹងឡើយ ថាជីមីនបានវិលត្រឡប់ទៅវិញ ។
ហើយវាអាចជាលើកចុងក្រោយ ដែលបានលឺសំលេងនឹងផ្ទៃមុខដ៏ផូផង់របស់ជីមីនផងដែរ ! តើអ្នកស្មានមិនដល់មេនទេ ថាការចាកចេញរបស់ជីមីន គឺគ្មានថ្ងៃត្រឡប់ជួបអ្នកម្ដងទៀត ក្នុងជាតិនេះ ។

🍂 លួចស្នេហ៍លោកពូ 🍂 ចប់Where stories live. Discover now