ព្រោះតែលឺសំលេងទ្វាត្រូវបានបើក!ជីមីនក៏បានក្រោកឈរពីសាឡុងបែមុខមករកម្ចាស់សំលេងទ្វាបើកមុននេះ ។
« មីនហូ!ការប្រជុំបញ្ចប់ហើយឬ ? » រាងតូចដើរមករកមីនហូដោយស្នាមញញឹម!ដោយមិនទាន់បានដឹងថានាយមានមនុស្សម្នាក់ឈរនៅខាងក្រៅ ។
« បាទ!មកចាំយូឬនៅ ? » នាយសួរតបទៅវិញ ។
« ក៏យូល្មមដែរ!ដោយសារមិនទាន់ចង់ទៅវិញ ព្រោះយូៗទើបចេញក្រៅម្ដងក៏សម្រែចចិត្តអង្គុយលេងទីនេះសិន មិនថាអីទេមែនទេ » រាងតូចដើរមកដល់និយាយទៅនាយទាំងមិនបាត់ស្នាមញញឹមលើផ្ទៃមុខ ។
« បងមិចដាច់ចិត្តបន្ទោសកូនឆ្មាតូចរបស់បងបានទៅ » មិនត្រឹមតែតបដោយសំលេងទន់នោះទេ មីនហូឆ្លៀតលើកដៃទៅអង្អែលក្បាលជីមីនទៀតផង ។
« អរមែនហើយមីននី!បងណែនាំមនុស្សម្នាក់ឲ្យស្គាល់ » ភ្លាមនោះមីនហូបានថយខ្លួនមកមុខបន្តិច ដើម្បីឲ្យជីមីនបានឃើញមុខមាត់មនុស្សប្រុសម្នាក់ដែលមកជាមួយ ។ ស្នាមញញឹមទាំងប៉ុន្មានលើផ្ទៃមុខរាងតូចបានរសាត់បាត់ភ្លាមៗ ពេលកែវភ្នែកទាំងគូរបស់គេឃើញវត្តមានរបស់បុរស់នោះ ។
សភាពក្នុងបន្ទប់ប្រែជាស្ងាត់ច្រងំក្នុងមួយពព្រិចភ្នែក!
កែវភ្នែកមីនហូរេទៅថេយ៉ុងម្ដងជីមីនម្ដង!នាយសម្លឹងពួកគេទាំងពីឆ្លាស់គ្នាឥតឈប់!ក្នុងចិត្តហាក់មានអារម្មណ៍ចម្លែកកើតឡើង បបូមាត់ដែលញញឹមមុននេះក៏ប្ដូមកជាមុខស្មើរទៅវិញ ។
« មីននី! » មើលទៅខុសប្លែកខ្លាំងពេក!ក៏ព្រោះអ្នកទាំងពីដូចជារូបចម្លាក់ចឹង សម្លឹងមុខគ្នាភ្នែកមិនព្រិច មីនហូក៏ដាច់ចិត្តហៅរាងតូច ឲ្យមកចាប់អារម្មណ៍និងគេវិញ។
« នេះជាលោកថេយ៉ុងម្ចាស់ក្រុមហ៊ុននៅកូរ៉េដែលបងបាននិយាយប្រាប់អូន » រាងតូចទាញភ្នែកខ្លួនឯងឲ្យងាកមកសម្លឹងមីនហូវិញ!មុនពេលញញឹមទៅកាន់ថេយ៉ុងសម្ដែងធ្វើជាមិនស្គាល់ ។« សួស្ដី!លោកថេយ៉ុង » ប្រយោជន៍ដែលរបិះពីបបូមាត់ជីមីន បានធ្វើឲ្យបេះដូងរាងក្រាស់មានស្នាមប្រេះពីមុននោះ វាកាន់តែបន្ថែមស្នាមមួយជំនិតថែមទៀត ។
( ពិតជាមិនចងចាំខ្ញុំក្នុងចិត្តមែនឬ ? តើហេតុអី!ចាំបាច់ធ្វើជាមិនស្គាល់គ្នា ? ) ពាក្យប៉ុន្មានម៉ាត់នេះថេយ៉ុងបានត្រឹមសួរខ្លួនឯងក្នុងចិត្តរបស់គេប៉ុណ្ណោះ!អ្នកណាមិនឈឺពេលមនុស្សដែលយើងស្រលាញ់នឹងខំចាំគេអស់ជាច្រើនឆ្នាំដើម្បីជួបគ្នាម្ដងទៀត ប៉ុន្តែគេបែជាមិនបានចាំរូបយើងក្នុងបេះដូងគេទៅវិញ ។
YOU ARE READING
🍂 លួចស្នេហ៍លោកពូ 🍂 ចប់
Actionលួចស្រលាញ់គេតែម្នាក់ឯងតាំងពីជួបលើកដំបូង!មិនថាត្រូវគេជេ គេរត់ចោលយ៉ាងក៏មិនដែលមានចិត្តស្អប់គំគួនជាមួយ ។ តើស្នេហាដែលកើតចេញពីម្ខាងវាអាចទៅរួចដែរឬទេ?