15

359 44 3
                                    

ជីមីនស្រវ៉ាបានតេឡេទូរទស្សន៍ គប់ទៅលេីថេយ៉ុង សំណាងល្អគេចទាន់ ! តេឡេក៏ផ្លោងទៅតូផ្កាក្បែរបង្អួចបែកខ្ចាយពេញការ៉ូ ។

" មិចក៏ពូកាចម្ល៉េះ ? "
ជីមីនមិនឆ្លេីយតប ! រាងតូចទៅទាញកន្សែង ចូលបន្ទប់ទឹកបាត់ទៅ សល់តែថេយ៉ុងឈរសម្លឹងលោកពូ ដោយព្រឺរោម ឆ្នាស់ជាងស្រីទៅទៀត ។

" ចឹងតេីបានគ្មានអ្នកយក "

គ្រប់គ្នាបានសម្អាតរាងកាយរៀងៗខ្លួន រួចក៏ចុះទៅខាងក្រោមព្រមគ្នា ស្រុះស្រូបអារហារ ។ ពួកគនាំគ្នាទៅដេីរលេងតាមមាត់សមុទ្រ ក្រោយពីទទួលទានរួចរាល់ ។
ដេីរលេងថតរូប លេងទឹកជុំគ្នា មេីលទៅសប្បាយរីករាយខ្លាំងណាស់ ! ព្រោះខានជុំគ្រួសារយូណាស់ទៅហេីយ រវល់តែរឿងការងារ មានរៀងៗខ្លួន ។

ម៉ោងប្រហែលប្រាំពីចូលប្រាំបី ! ក៏នាំគ្នាមកអង្គុយញាំស្រានៅមាត់ឆ្នេ ច្រៀងផងរាំផង បួនប្រាំអ្នកគ្នាគេ ។

" ជីមីនលេីកដាច់វេីយ " នូនីមលេីកកែវស្រាក្រហម ជលជាមួយជីមីន ដោយឱ្យគេលេីកដាច់ ! ក្នុងកែវសល់ស្រាកន្លះដែរ ជីមីនក៏ព្រមលេីកដាច់ជាមួយមិត្ត ។ ពីអ្នកនេះគឺពូកែផឹកស្មេីរដៃគ្នា ពីម៉ោងមកនេះអ្នកទាំងពីញាំអស់មិនតិចទេ ! នូនីមនិយាយឡេីងលេងដឹងអីទៅហេីយ ចំណែកជីមីនក៏មុនខុសពីនាងដូចគ្នា ។
ថេយ៉ុងមិនស្រវឹងហ្នឹងគេ មានម្ដាយនៅជិត នាងមិនឱ្យកូនប្រុសញាំលេីសពីមួយដបឡេីយ ! គេត្រឹមអង្គុយសម្លឹងមេីលទៅជីមីនហ្នឹងម៉ាក់ប៉ុណ្ណោះ ។

" អញទៅលេងរួចហេីយខ្មីន " នូនីមនិយាយទន់ករលាក់ ។

" ថេយ៉ុង ឆាប់នាំម៉ាក់ទៅបន្ទប់ទៅកូន " លោកស្រីលីយ៉ុន ឃេីញកូនស្រីស្រវឹងទន់ខ្លួន ក៏ប្រាប់ចៅប្រុសនាំម៉ាក់ទៅបន្ទប់ ។ គេចូលទៅលេីកបីនូនីមដែលសន្លប់ទៅដាក់ឡាន ។

" ពូមីនឯងក៏ដួលដែរ ជួយគ្រាគេផងចៅ "

" បាទ ! លោកយាយចូលទៅចាំឡានមុនទៅ " យាយតាក៏បណ្ដេីរគ្នាទៅឡាន ។

" ពូទៅបន្ទប់ " ថេយ៉ុង ដេីរមកកិះជីមីនតិចៗ ។

" អុឹម " រាងតូចថ្ងូដេីមករ ពេលមានអ្នកមករំខាន ។

" ហិ ហិ ! ចាស់ហេីយនៅធ្វេីចរិកដូចក្មេង អនាគតប្រព្ធបងនេះ " ថេយ៉ុងច្បិចថ្ពាល់ជីមីនលេងតិចៗ ដោយពោលពាក្យគួរឱ្យចាប់វៃ ! សុទ្ធតែអនាគត... មិនដឹងថាគេយកឯងឬអត់ផងនុង ។ គេក៏លេីកបីជីមីនក្នុងរង្វង់ដៃ សំដៅទៅឡាន ! អាយុចាស់ជាងគេ តែខ្លួនស្រាលដូចជាសំឡី ។

ដប់នាទីបានមកដល់សណ្ឋាគារ ! ថេយ៉ុងចុះទៅបីអ្នកម៉ាក់ចេញពីឡាន ឡេីងទៅបន្ទប់ មានលោកយាយលោកតាតាមពីក្រោយ នៅជីមីនក្នុងឡានម្នាក់ឯង ។ គេក៏ចុះមកយកជីមីនម្ដងទៀត ពេលនាំម៉ាក់ដល់បន្ទប់ មិនសូវបារម្មពីម៉ាក់ទេ ដោយសាលោកស្រីគាត់នៅមេីលថែនាង ! គាត់ថែមទាំងប្រាប់ថេយ៉ុងមេីលថែជីមីនឱ្យល្អទៀតផង មុនមកយករាងតូចពីឡាន ។

ចូលមកដល់ក្នុងបន្ទប់ ថេយ៉ុងដាក់ពូគេលេីពូកថ្នមៗ ខ្លាចលោកពូភ្ញាក់ ។ គេក៏រត់ចូលទៅបន្ទប់ទឹក ចេញមកវិញមានទឹកមួយចានដែកតូច ហ្នឹងកូនកន្សែងសតូចមួយផងដែរ ! ថេយ៉ុងដាក់ទឹកជឹតគ្រែ រួចចាប់ផ្ដេីមដោះអាវជីមីន គិតថាជូតខ្លួនឱ្យគេមុនពេលចូលគេង ។

" កុំប៉ះ " ភ្នែកបឹតជិតមេន ប៉ុន្តែអារម្មណ៍ប្រាប់ថាមានគេដោះអាវខ្លួនចេញ ទេីបជីមីនវៃដៃថេយ៉ុងចេញ ប្រែខ្លួនគេងជំហៀងវិញ ។

" ខ្ញុំជូតខ្លួនឱ្យពូ ចង់គេងទាំងស្អុយស្រាចឹងហី " គ្មានការឆ្លេីយតបមកវិញ ព្រោះម្ចាស់តូចលង់លក់ទៅហេីយ ។

" មកនេះជូតខ្លួន " ថេយ៉ុងក៏ទាញរាងកាយពូគេងផ្ងាម្ដងទៀត ។
ក្អឹក...សំលេងលេបទឹកមាត់ ! ថេយ៉ុងស្ទេីរហ៊ាទឹកមាត់ចេញក្រៅ ពេលឃេីញទ្រូងសខ្ចីបង្ហាញពេញភ្នែករបស់គេ ។

" មិនបានទេ សុភាពបុរស់ៗ មិនគិតរឿងចឹងទេ " នាយវាយក្បាលខ្លួន ដាស់សតិគិតរឿងមិនល្អលេីពូមីនគេ

🍂 លួចស្នេហ៍លោកពូ 🍂 ចប់Where stories live. Discover now