46

227 30 10
                                    

រីង....!! សំលេងកណ្ដឹងផ្ទះនូនីមលឺរន្ទឺដល់អ្នកខាងក្នុង ព្រោះតែមានអ្នកចុចខាងក្រៅ ។ ថេយ៉ុងបានមកដល់ផ្ទះមុខម្ដាយចុះទៅចុចកណ្ដឹងផ្ដល់សំលេង ចំណែកជីមីនអង្គុយចាំក្នុងឡាន ភ្លាមនោះទ្វាបើកដោយខ្លួនឯងព្រោះអ្នកចុចបញ្ជានៅខាងក្នុង ផ្ទះរបស់គេស្រួលមិនពិបាកហត់ទៅដើររុញ ចុចបញ្ជាតែពីចម្ងាយក៏បើកស្រេច ។

« ថេយ៉ុង »ទ្វាបានបើកស្របពេលនូនីមកំពុងដើរមកដូចគ្នា នាងត្រេកអរជាខ្លាំងឃើញរូបរាងដ៏សង្ហាកូនប្រុសឈរញញឹមមកកាន់នាង ។

« អ្នកម៉ាក់ »មិនបង្អង់យូនាយដើរទៅអោបម្ដាយដោយក្ដីនឹករលឹក ។

« ឯណាឲ្យម៉ាក់មើលរូបរាងកូនបន្តិច មានស្គមស្គាំងទេ »នូនីមប្រលែងពីអោបចាប់បង្វែខ្លួនកូនប្រុសមើល ។
« នៅតែសង្ហាដូចដេីមយេីងនេះ!អូមែន ឯណាសម៉ាជិកថ្មីរបស់យេីង? » នូនីមស្រាប់តែនឹកឃេីញអនាគតកូនប្រសារ នាងអេីតកមេីលទៅកញ្ចក់ឡាន សង្សាថេយ៉ុងប្រកត់ជានៅខាងក្នុង ។

« ម៉ាក់ចាំកូនហៅគេមក!កូនប្រាប់ទៅចុះម្នាក់នេះម៉ាក់ស្គាល់ច្បាស់តែម្ដង ឃេីញដឹងតែពេញចិត្តស្ដូកចាំនឹងសិនហេីយ » និយាយចប់ថេយ៉ុងដេីរទៅបេីកទ្វាឱ្យរាងតូចចុះ ។
ជីមីនចុះពីក្នងឡានមិនទាន់បង្ហាញខ្លួននះទេ នៅពួនពីក្រោយខ្នងរាងក្រាសធ្វេីចិត្តបន្តិច ឯនូនីមអន្ទះសារចង់ឃេីញស្ទេីស្លាប់ទៅហេីយ ។
« ទេនៗៗ.... »មិនឱ្យម៉ាក់រងចាំយូថេយ៉ុងដេីរចេញពីមុខជីមីនបង្ហាញអ្នកម៉ាក់ ។
ស្នាមញញឹមលេីផ្ទៃមុខនូនីមប្រែជាស្មេីរ ទឹកមុខដែលរំភេីបក៏ប្ដូរគាំងរកពាក្យថាមិនត្រូវ ចំណែកជីមីនឈរស្ញេញសម្លឹងទៅមិត្ត ។ (មិត្តភក្កិឯងសោះ )
.....
ក្នុងផ្ទះ!!

អ្នកទាំងបីអង្គុយលេីសាឡុងក្នុងបន្ទប់ទទួលភ្ញាវ ថេយ៉ុងអង្គុយជិតជីមីនពីនាក់ខ្លួនឡេីងត្រង់ស្លូ ចំណែកនូនីមសម្លឹងមេីលពួកគេឆ្លាស់គ្នា ។ តាមពិតទៅនាងក៏ដឹងរួចទៅហេីយថាកូនប្រុសស្រលាញ់មិត្តភក្កិខ្លួនឯង ហេីយនាងក៏មិនជំទាស់ពីស្នេហាកូនប្រុសនោះដែរ ប៉ុន្តែអ្វីដែលនាងស្មានមិនដល់ ថេយ៉ុងអាចតាមរកលោកពូទាល់តែឃេីញ មិនព្រមបោះបង់ចោល ដំបូងឡេីយសង្សាដែលកូននិយាយនាងគិតថាជាមនុស្សថ្មី ថេយ៉ុងអាចបំភ្លេចជីមីនចោលហេីយសាងជីវិតថ្មីជាមួយអ្នកថ្មីនៅស្វីស ប៉ុន្តែគ្រប់យ៉ាងដែលបានស្រម៉ៃវារលាយដូចអាច៍គោឡានកិនចឹង បេីដឹងថាជាជីមីននាងមិនពិបាកហត់នឿយរងចាំយ៉ាងអន្ទះអន្ទេង។

🍂 លួចស្នេហ៍លោកពូ 🍂 ចប់Where stories live. Discover now