ចេញពីកន្លែងលេងស្គីទឹកកកថេយ៉ុងបានបន្តនាំរាងតូចមកជិះកង់លេងតាមតំបន់ជើងភ្នំវិញម្ដង ថេយ៉ុងជាអ្នកឌុបដោយជីមីនជិះពីក្រោយ គេក្រោកឈរអោបកររាងក្រាស់ជាមួយស្នាមញញឹម លើទេសភាពមានពណ៍ខៀវខ្ចី បូកខ្យល់ត្រជាក់បក់ផាត់ប៉ះលើរាងកាយ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ។
« ហ៊ូ!! »ជីមីនត្រដាងដៃបឹតភ្នែកដង្ហើមយ៉ាងវែង ដូចជាក្រវ៉ាត់ចោលទុកកង្វល់ទាំងប៉ុន្មានក្នុងចិត្ត ។
យប់!!
ពេញមួយថ្ងៃនេះអ្នកទាំងពីបានចំណាយពេលវេលានៅជាមួយគ្នាយ៉ាងមានក្ដីសុខទោះបីជាទាស់សំដីបន្តិចបន្ទួចពិតមែន ប៉ុន្តែនៅតែអាចផ្សះផ្សារគ្នាយ៉ាងល្អឹតរមួតមកវិញ ត្រឡប់មកពីដើរកំសាន្តនាយក៏ជូនជីមីនត្រឡប់មកផ្ទះមីនហូវិញ ពីព្រោះគេរំអុកខ្លាំងពេក ប៉ុន្តែក៏សន្យាដែរស្អែកគឺត្រូវរើទៅរស់នៅជាមួយគ្នាយ៉ាងពេញលេញ មកគេងទីនេះមួយយប់គឺដើម្បីមីនជីប៉ុណ្ណោះ បើមិនព្រោះមីនជីថេយ៉ុងមិនអនុញ្ញាតឡើយ ។
« សន្យាហាមបាតដៃខ្នងដៃទៀត អូនដោះស្រាយជាមួយមីនជីរួចពេលណាខលមកបង បងមកទទួលភ្លាមអូខេ »ថេយ៉ុងនិយាយរៀបរាប់ខណៈអ្នកទាំងពីនៅក្នុងឡានដែលចតមុខផ្ទះមីនហូ ។
« ដឹងហើយ »
« ហួយ!មិនចង់បែកពីអូនទេ »ភ្លាមៗនាយស្រាប់តែបញ្ចេញចរិកកូនក្មេងដាក់រាងតូច ។
« ហិ!ធ្វើមើលតែបែកទៅឆ្ងាយ នេះនៅជាមួយពេញមួយថ្ងៃហើយមិនឆ្អែតទេ? »
« ទោះមួយជីវិតក៏អត់ឆ្អែតដែរ »
« អា៎បានហើយៗ!ឈប់ធ្វើខ្លួនដូចក្មេងទៅ យើងចូលផ្ទះសិនហើយ »រាងតូចនិយាយរួចក៏បើកទ្វាឡានចុះ ចំណែកថេយ៉ុងក៏ចុះតាមក្រោយ គេមិនចង់គេងអត់សំណប់ចិត្តឡើយ ។
« មីននី »
« ហុឺម? »ជីមីនទប់ខ្លួនសឹងមិនទាន់ពេលនាយចូលមកអោបទាំងកំរោល ។
« សុបិន្តឃើញបងផងលឺទេ »
« ដឹងហើយចាំសុបិន្តឃើញគ្រប់នាទី »រាងតូចតបទៅវិញទាំងសើចហួសចិត្ត ចរិកឡើងកូនក្មេងហើយមកធ្វើប្ដីគេ? ជីមីនក៏ទាញនាយចេញពីការអោប រួចថេយ៉ុងក៏ប្ដូជាអោបចង្កេះតូចវិញ ។
« ចរិកចឹងធ្វើប្ដីមិនកើតទេ សមជាប្រពន្ធពូច្រើនជាងកូនស្វា »
YOU ARE READING
🍂 លួចស្នេហ៍លោកពូ 🍂 ចប់
Actionលួចស្រលាញ់គេតែម្នាក់ឯងតាំងពីជួបលើកដំបូង!មិនថាត្រូវគេជេ គេរត់ចោលយ៉ាងក៏មិនដែលមានចិត្តស្អប់គំគួនជាមួយ ។ តើស្នេហាដែលកើតចេញពីម្ខាងវាអាចទៅរួចដែរឬទេ?