25

253 33 10
                                    

មិនថាសំដីថេយ៉ុងនិយាយចាក់ដោតដើមទ្រូងប៉ុណ្ណាក៏ជីមីននៅតែមិនអើពើ!គេបានដើរចាកចេញដោយមិនងាកក្រោយបន្តិចឡើយ។
ធ្វើឲ្យអ្នកកំលោះឈឺចុកចាប់កាន់តែខ្លាំង!មើលទៅការរងចាំប្រាំមួយឆ្នាំគឺជាការរងដែលអាាសាបង់ទទេ!អ្វីទទួលបានមកវិញគឺជាភាពអស់សង្ឃឹម នឹងក្ដីឈឺចាប់មិនអាចពណ៍នា ។
នាយឈរមើលដំណើរការចាកចេញរបស់រាងតូច!អារម្មណ៍វាថាមិនត្រូវក្នុងពេលនេះ!មើលទៅគេចិត្តដាច់ពិតមែន ឬមួយមិនដែលគិតថាស្រលាញ់ក្មេងប្រុសដែលឈរសម្លឹងមើលគេនេះ។

« លោកថេយ៉ុង!តោះទៅ » មីនហូបាននិយាយឡើងពេលជីមីនបានចេញទៅផុត!ប៉ុន្តែកាហៅរបស់មីនហូដូចជាមិនចូលក្នុងត្រជៀកថេយ៉ុងទាល់តែសោះ ។
« លោកថេបាទ » ព្រោះតែគ្មានការឆ្លើយតបមកវិញ!មីនហូបានសាកហៅម្ដងទៀត ចុងក្រោយថេយ៉ុងក៏បានងាកមកចាប់អារម្មណ៍ជាមួយមីនហូ ។
« ពួកយើងទៅ »

« បាទ! » បន្ទាប់ពីនោះមីនហូបាននាំថេយ៉ុងចុះទៅខាងក្រោមដើម្បីទៅហាងដែលគេនិយាយមុននេះជាមួយថេយ៉ុង ។
......

ជីមីនបានបើកឡាននៅលើដងផ្លូវត្រឡប់ទៅផ្ទះវិញ!គ្មានអ្នកណាដឹងនោះទេថាគេមានអារម្មណ៍បែបណានៅពេលនេះ មានតែរូបគេប៉ុណ្ណោះដែលដឹង ។ ឡានចេះតែបោះពួយទៅ ដោយម្ចាស់រថយន្តមានអារម្មណ៍សោកសៅ!ខំធ្វើជាមនុស្សរឹងមាំចំពោះមុខគេតាមការពិតជាមនុស្សដែលឆាប់ទទួលអារម្មណ៍ប៉ះទង្គិចណាស់ ។
ជីមីនបើឡានក៏គិតពីផ្ទៃមុខរបស់ថេយ៉ុង ទឹកភ្នែកក៏បានស្រក់ចុះទាំងមិនដឹងខ្លួន ។

« ហេតុអីពួកយើងត្រូវមកជួបគ្នាម្ដងទៀត? ហឹក!! » ព្រោះតែនិយាយមិនចេញ!ទ្រូងអួលណែនខ្លាំងពេក ជីមីនក៏បើកឡានឈប់គៀនផ្លូវមួយកន្លែង រួចគេក៏អង្គុយយំយ៉ាងខ្លាំងដើម្បីឲ្យបានធូស្រាលក្នុងចិត្ត ។

......
ល្ងាច!!

« មើលទៅថ្ងៃនេះម៉ាមីមុខមិនស្រស់ទាល់តែសោះ!មិនស្រួលខ្លួនមែនទេ » ពីអ្នកម្ដាយកូនអង្គុយញាំបាយពេលល្ងាច!មីនជីបានឆ្ងល់អំពីកាយវិការម្ដាយ តាំងពីយកនាងចេញពីសាលា មើលទៅឃើញថាថ្ងៃនេះជីមីនដូចជាមិនសប្បាយចិត្ត! ព្រោះគេមិនបានសួរនាំមីនជីច្រើនដូចសព្វដង ធ្វើការដោយស្ងៀមស្ងាត់នាងតូចសួរមួយម៉ាត់ឆ្លើយមួយម៉ាត់ ។

🍂 លួចស្នេហ៍លោកពូ 🍂 ចប់Where stories live. Discover now