ស្អែកនេះជីមីនគិតថាប្រាប់កាពិតទៅមីនហូ ប៉ុន្តែគិតថាប្រាប់យប់នេះតែម្ដងទៅបើជ្រុលជាគេនិយាយថ្នាក់នេះទៅហើយ មុននឹងក្រោយគង់តែដឹងដដែល ។
« ខ្ញុំមានរឿងចង់ប្រាប់ទៅលោក »រាងតូចសម្លឹងទៅគេយ៉ាងមឺងម៉ាត់ ដល់ពេលហើយ ។
« តើមានរឿងអ្វីទៅ »មីនហូសួរខណៈដើរទៅអង្គុយសាឡុង រួចជីមីនក៏ដើរទៅអង្គុយដូចគ្នា ។
« លោកប្រកត់ជាស្គាល់លោកថេយ៉ុងហើយត្រូវទេ »
« មែនហើយក្រុមហ៊ុនគេបានធ្វើការជាមួយក្រុមហ៊ុនខ្ញុំ »
« បាទគឺគេ!ខ្ញុំចង់ប្រាប់លោកពីរឿងនេះ »
« និយាយមក »គេសួរមុនលើកកែវកាហ្វេក្រេបបន្តិច ហើយក៏ដាក់វាលើតុ ។
« គឺ គឺខ្ញុំនឹងថេយ៉ុងពួកយើង »
« ស្រលាញ់គ្នា!អ្នកទាំងពីគឺស្រលាញ់គ្នា »មីនហូបានបន្ទរបន្ថែមពាក្យជីមីន គេបានដឹងរឿងនេះរួចមកហើយព្រោះថេយ៉ុងគឺអ្នកប្រាប់ ។
« មិចក៏លោកដឹង »ពិតជាមានការភ្ញាក់ផ្អើលដែលនាយទាញដឹងមុន ជីមីនអង្គុយសឹងមិនជាប់ខណៈមីនហូវិញធ្វើខ្លួនធម្មតាហាក់ជាគ្មានរឿងអីកើតបន្តិចសោះ ។
« គេជាអ្នកនិយាយប្រាប់ខ្ញុំ »
« ថេយ៉ុង? »មីនហូបែជាញញឹមមកកាន់រាងតូច ត្រូវហើយអ្វីជីមីនបានលឺគឺមិនខុសនោះទេ ថេយ៉ុងជាអ្នកប្រាប់ដោយផ្ទាល់មាត់ មូលហេតុនាយមិនសួរនាំគ្រាន់តែចង់ឲ្យមីននីនិយាយកាពិតប្រាប់គេដោយខ្លួនឯងប៉ុណ្ណោះ ក៏ចង់ដឹងតើនឹងសារភាពនៅថ្ងៃណា ។
ស្រម៉ៃ!!
ហាងអារហារ!!( លោកស្គាល់ជីមីនមែនទេ? )នៅថ្ងៃអ្នកទាំងពីណាត់គ្នាញាំអារហារថ្ងៃត្រង់ មីនហូមានអារម្មណ៍ចម្លែកពេលនឹកឃើញកែវភ្នែកថេយ៉ុងសម្លឹងទៅកាន់ជីមីន រិកពាពួកគេគួឲ្យសង្ស័យ ជ្រុលជាបែបនេះសួរឲ្យដឹងសខ្មៅ ។
( មិនខុសទេ តើលោកមានបញ្ហា? )
( ហឺស!!យូប៉ុណ្ណា )មីនហូសើចទាំងហួសចិត្តនៅពេលថេយ៉ុងនិយាយចេញមកឥតលាក់លាម ។
( ច្រើនជាងលោក!មិនត្រឹមតែប៉ុណ្ណោះ ខ្ញុំក៏បានជីមីនមុនលោកទៀតផង )មើលសំដីថេយ៉ុងហាក់ចង់និយាយឲ្យមីនហូមានកំហឹងឡើងមក ។
YOU ARE READING
🍂 លួចស្នេហ៍លោកពូ 🍂 ចប់
Actionលួចស្រលាញ់គេតែម្នាក់ឯងតាំងពីជួបលើកដំបូង!មិនថាត្រូវគេជេ គេរត់ចោលយ៉ាងក៏មិនដែលមានចិត្តស្អប់គំគួនជាមួយ ។ តើស្នេហាដែលកើតចេញពីម្ខាងវាអាចទៅរួចដែរឬទេ?