28

274 37 25
                                    

សភាពក្នុងឡានពេលនេះប្រែជាស្ងាត់!ម្នាក់ៗគិតតែសម្លឹងមុខគ្នា ទឹកភ្នែកវិញគឺហូមិនចាញ់អ្នកណា ។

« ឯងដឹងចម្លើយរួចហើយ ចឹងពីពេលនេះទៅសុំកុំមករំខានជីវិតខ្ញុំបន្តទៀត!ចែកផ្លូវគ្នាត្រឹមនឹងចុះ »ជីមីននិយាយដាច់ហាង់ការ មើលទៅគ្មានផ្លូវដែលគេអាចមកចំណាយពេលពាក់កណ្ដាលជីវិតជាមួយក្មេងម្នាក់នេះបានឡើយ ។

« បើមិនចង់ឲ្យខ្ញុំរញ៉េរញ៉ៃក្នុងជីវិតអ្នកទៀត មិនអីនោះទេខ្ញុំនឹងចេញទៅរហូត!មិនឲ្យអ្នកឃើញមុខ លឺសំលេងឡើយ » ថេយ៉ុងគ្មានពាក្យអ្វីយកមកនិយាយទៀតនោះទេ បើគេមិនចង់ឲ្យយើងចូលក្នុងជីវិតគេតទៀតចឹងដើរចេញដើម្បីក្ដីសុខគេទៅចុះ ។
« លាហើយ!ថែរក្សាខ្លួនផង » ពោលប្រយោជន៍ចប់រាងក្រាស់ក៏ចុះពីឡានជីមីន រួចដើរទៅណាក៏មិនដឹងទៅដោយគ្មានទិសដៅ!អារម្មណ៍ខ្លួនពេលនេះល្ហែល្ហៃថាមិនត្រូវ វាគ្មានកំលាំងដើរទៅមុខបន្តទាល់តែសោះ ចង់តែលូតចូលក្នុងទឹកបឹតភ្នែកបំភ្លេចគ្រប់យ៉ាងចោល ។
ចំណែកជីមីនក៏មិនខុសពីថេយ៉ុង ក្រោយពេលដេញរាងក្រាស់ឲ្យចេញបាត់ពីមុខ!ក៏មិនបានសប្បាយចិត្ត ស្រឡះទ្រូងដូចគ្នាអារម្មណ៍វិលវល់ មិនយល់ពីខ្លួនឯង ។

« ហឹក!!តើខ្ញុំកំពុងតែធ្វើអ្វី? » នៅសុខៗក៏យំហើយសួរខ្លួនឯង!ឃើញទេសូម្បីខ្លួនឯងមើលមិនច្បាស់ផង ។
« កំពុងតែចាក់បេះដូងខ្លួនឯងមែនទេ?ថេយ៉ុង » ដោយសារតែទ្រាំមិនបានតទៅទៀត!ជីមីនបានរត់ចុះពីឡានទៅរកថេយ៉ុង ។
ផឹប!!
រាងក្រាស់កំពុងដើរម្នាក់ឯងលើដងផ្លូវយ៉ាងស្ងប់ស្ងាត់ស្រាប់តែមានដៃតូចមួយគូរត់មកអោបចង្កេះពីក្រោយ!នាយភ្ញាក់ផ្អើលជាខ្លាំង អ្នកណាក៏ហ៊ានម្ល៉េះមកអោបរាងកាយដែលហួងហែងសម្រាប់ទុកឲ្យមនុស្សពិសេស ។
ថេយ៉ុងឈរទ្រឹងសម្លឹងមើលដៃអោបខ្លួនជាប់ រួចចាប់ផ្ដើមបិះដៃមួយគូនេះចេញពីរាងកាយ!!

« ហឹក!! » ពេលងាកក្រោយមើលទើបដឹងថាជាជីមីន កាន់តែធ្វើឲ្យថេយ៉ុងមានចម្ងល់!កើតអីបានរត់មកអោបគេហើយទឹកភ្នែកសស្រាក់នោះ ។
« ខ្ញុំមិនអាចលាក់អារម្មណ៍ខ្លួនឯងបានទៀតទេ ហឹក!! »

« ជីមីន!! » នាយរន្ធត់ចិត្តពន់ពេកលឺសំដីរាងតូច មិនគិតច្រើនគេទាញរាងកាយតូចមកអោបជាប់ដើមទ្រូង ។

🍂 លួចស្នេហ៍លោកពូ 🍂 ចប់Where stories live. Discover now