13

297 43 5
                                    

" ឯងចង់ធ្វេីអីយេីង " ជីមីនសួរទៅអ្នកកំលោះ ខណៈរាងកាយត្រូវបានគេសង្កត់ជាប់ រេីមិនរួច ! ថេយ៉ុងញញឹមក្បួច ឃេីញទឹកមុខលោកពូស្លេកស្លាំង ។

" ធ្វេីអីក៏បានធំហេីយ "

" អាយ...កុំណា " ជីមីនស្រែចចាច ពេលបបូមាត់ទន់ៗរាងក្រាសប្រថាប់លេីកញ្ចឹងក ។

" ពូនៅតែស្ងៀមទៅស្រួលទាំងអស់គ្នាទេ "

" អត់ទេ យេីងមិនលេងជាមួយទេវេីយ...ឆាប់ចេញទៅ អាយ...." មិនដឹងជាធ្វេីយ៉ាងណា ខណៈរាងកាយត្រូវ បានគេថេីបពាស់ពេញ ! ជីមីនក៏ស្រែកយំដូចជាកូនក្មេងបីឆ្នាំ ។

" ហាស់ៗ " ថេយ៉ុង សេីចកាច់កពេលសភាពជីមីន មិនខុសក្មេងយំទាម៉ែញាំការ៉េម ។

ផឹប...អូយ....ថេយ៉ុងស្រែភ្លាតសំលេង ព្រោះសុីមួយជេីងរបស់លោកពូសែនស្អាត ! អ្នកណាមិនឈឺចុកចាប់ បេីធាក់ចំកូនពូជរបស់គេ ។

" អូយ យូយ...ពូមីន " ថេយ៉ុង ឈរក្ដោបនៅចន្លោះភ្លៅ ទាំងឈឺ ។

" ខ្ញុំឈឺណាលោកពូ "

" ឱ្យវាសមមុខឯង " និយាយចប់ជីមីនក៏ ក្រោកឈរត្រឹមត្រូវ រួចចូលឡានបឹតទ្វាយ៉ាងលឿន ហេីយបេីកឡានចេញទៅ ដោយទុកថេយ៉ុងចោល ! ថេយ៉ុងឃេីញថាពូបេីកឡានទៅមុខ នាយស្លន់ស្លោឡេីងមិនទាន់ ក៏រត់តាមឡានពីក្រោយត្រឹកៗដូចកូនឆ្កែ ។

" ពូមីន ! ពីមីនឈប់សិន លោកពូ " ថេយ៉ុងរត់ផងស្រែកផង ដេីម្បីឱ្យឡានជីមីនឈប់ ប៉ុន្តែជីមីនអត់បានឈប់ឡេីយ មានតែបន្ថែមល្បឿនរហូតឡានបាត់ស្រម៉ោល ! ថេយ៉ុងអស់សង្ឃឹមខណៈឡានលេងឃេីញស្រម៉ោល ហត់ពេកនាយក៏ទន់ជង្គង់ដួលលេីថ្នាល់ ចំណែកឡានឆ្លងកាត់វិញ គឺគ្មានតែម្ដង ស្ងាត់ល្អខ្លាំងណាស់ ។

" ហ៊ានទុកខ្ញុំចោលផងហេ៎ ! ចាំមេីលខ្ញុំប្រដៅឱ្យរៀងម្ដង ខ្មីន ! អូយហត់ណាស់ " ព្រោះតែហត់ខ្លាំង ថេយ៉ុងក៏ដេកនៅកណ្ដាលផ្លូវ ប្រមូលកំលាំងវិញ ។

ងាកមកមេីលជីមីន បេីមកឆ្ងាយលេងឃេីញថេយ៉ុងរត់តាម ក៏បន្ថយល្បឿនវិញ ! យាយរួមអត់មានគំនិតថាត្រឡប់ទៅយកក្មួយវិញទេ គេគិតថាប្រកត់មានឡានឆ្លងកាត់ ហេីយថេយ៉ុងហ្នឹងសុំជិះ ។

រឺង..... ភ្លាមនោះទូរស័ព្ទថេយ៉ុងបានរ៉ូ ជីមីនក៏ងាកទៅមេីល ឃេីញទូរស័ព្ទក្មួយនៅក្នុងឡាន ! ហេីយសំខាន់អ្នកខលមកគឺជានូនីមម៉ាក់របស់ថេយ៉ុង ។
ជីមីនមិនចង់លេីកទាល់តែសោះ ព្រោះថាខ្លួនទំលាក់កូនប្រុសគេចោលកណ្ដាលផ្លូវហេីយ បេីម៉ែវាសួររកតបយ៉ាងមិច ! គិតបន្តិចជីមីនអែបឡានទៅគៀនផ្លូវឈប់ រួចដាច់ចិត្តទាញទូរស័ព្ទមកកាន់ ។

" ហុឺយ...លេីកអត់ទេ បេីមិនលេីកនាងនោះវាស្លន់ងាប់ហេីយ ចុះបេីលេីកកូនវានៅឯណា ? អូយ...ឈឺខួរណាស់ លេីកក៏បាន " ជម្រេីសចុងក្រោយ បង្ខំចិត្តលេីកទាល់តែបាន ។

( ថេយ៉ុង មកដល់ណាហេីយកូនប្រុស ) ទទួលភ្លាមលឺសំលេងនូនីមនិយាយយ៉ាងពីរោះជាមួយកូន ! វាធ្វេីឱ្យចិត្តជីមីនមិនស្ងប់ គេស្រលាញ់កូនគេសឹងស្លាប់ ឯងជេផងវាយផង ហេីយបេីកឡានមកចោលទៀត ។

( កូនប្រុសលឺម៉ាក់និយាយទេ ) ព្រោះតែគ្មានសំលេងតបនូនីមក៏សួរ ។

( គឺយេីងឯង ) ជីមីន ទេីបដាច់ចិត្តឆ្លេីយ ។

( អា៎..ជីមីន អឺលូវឯងមកដល់ណាហេីយ យេីងមកដល់ហេីយណា )

( ជិត បន្តិចទៀតដល់ហេីយ )

( ហេីយថេយ៉ុងទៅណា មិចក៏ឯងជានាក់លេីក )

( អឺ )

( អុីអឺស្អី )

( អឺ ថេយ៉ុង ! ថេយ៉ុងគេ )

( វាស្អីឯង កូនប្រុសខ្ញុំនៅឯណា សុំនិយាយជាមួយតិច )

( អរ..!ថេយ៉ុងគេ ! គេចុះទៅនោម មកវិញលូវហេីយ ! ចឹងបានហេីយឯង យេីងទៅដល់លូវហេីយ ) នូនីមមិនទាន់ឆ្លេីយអូខេផង ជីមីនរហ័យចុចបឹតភ្លាម ! រួចបត់ឡានទៅក្រោយវិញ ។
មិនឱ្យទៅអាយ៉ាងណា វាគេសួររកកូនហេីយ បេីទៅដល់មិនឃេីញកូនប្រុសគេ គឺចប់ហេីយជាតិនេះជីមីន នូនីមឆ្នាស់ផង ជេដាក់ខែម៉ង ។

🍂 លួចស្នេហ៍លោកពូ 🍂 ចប់Where stories live. Discover now