21

284 34 10
                                    

ក្រោយពីធ្វើដំណើរអស់ជាច្រើនម៉ោងមក!ថេយ៉ុងក៏បានមកដល់ទឹកដីប្រទេសស្វីស ។ អ្នកកំលោះចុះពីយន្តហោះក៏បន្តដំណើរតាមរថយន្តទៅកាន់ខុនដូរដើម្បីសម្រាក!មិនពិបាកសម្រាប់នាយក្នុងការរកកន្លែងស្នាក់នៅនោះឡើយ!នាយបានមកបន្តការសិក្សានៅប្រទេសបារាំងពេលសាលាឈប់សម្រាកថេយ៉ុងតែងតែមកលេងនៅស្វីសព្រោះទេសភាពនៅទីនេះត្រជាក់ភ្នែក អាចរំសាយអារម្មណ៍តានតឹងរបស់គេ ។ វាពិតជាងាយស្រួលព្រោះស្វីសនៅជាប់បារាំងន័យទិសខាងលិច!នាយចេញចូលឡើងស្គាល់សព្វអស់ទៅហើយ!ចំណែកខុនដូរដែលមកស្នាក់នៅ គឺម្ដាយគេបានទិញដាច់រួចស្រាប់ទុកដល់គេកាលពីនាយកំពុងរៀន ។

មកដល់ខុនដូរក៏យប់បាត់ទៅហើយ!ថេយ៉ុងរៀបចំខោអាវដាក់ក្នុងទូរៀបរយ ចូលទៅងូតទឹកសម្អាតខ្លួននឹងបានចុះទៅខាងក្រោមរកអ្វីញាំ!តាំងពីធ្វើដំណើរមកនាយមិនមានបាយចូលពោះមួយគ្រាប់ឡើយ ។
ឈូ!!
សំលេងទឹកបើកចេញពីផ្កាឈូកហូស្រោចដងខ្លួនរបស់កំលោះសាច់ដុំហាប់ណែនដោយរាងកាយគ្មានអ្វីបឹតបាំង ។

« តើពេលណាទើបពួកយើងជួបគ្នាម្ដងទៀតទៅ?ខ្ញុំពិតជានឹកខ្លាំងណាស់ » ថេយ៉ុងឈរក្រោមដំណក់ទឹកផ្អែកខ្នងទល់ជញ្ជាំងបឹតភ្នែករំលឹកដល់មនុស្សជាទីស្រលាញ់ដែលបាត់ទៅយូឆ្នាំ ។

....

ងាកមកមើលគ្រួសារជីមីនវិញ!អ្នកទាំងបីកំពុងរៀបចំខ្លួនត្រៀមចេញទៅខាងក្រៅ។ ល្ងាចនេះមីនហូបានសន្យាថានាំមីនជីទៅញាំអីខាងក្រៅ ទើបពួកគេរៀបចំខ្លួនស្អាតបាត!បើបដិសេធមិនទៅគឺមិនបានទេ ស្រីតូចមីនជីពូកែចាំខ្លាំងណាស់ថាទៅគឺទៅ មិនអាចក្រឡាស់សំដីបានដាច់ខាតជាមួយនាង ។

« មីននីអូនថ្ងៃនេះស្អាតណាស់ » ថ្ងៃនេះក៏ប្លែកដែរដែលមីនហូចេះសសើររាងតូច ព្រោះតាំងពីនៅក្បែរគ្នាមក លើកទៅមួយដែលគេសសើរជីមីន ។

« បាទ!អរគុណ » ជីមីនតបទាំងមុខក្រហម ។

« ប៉ាប៉ា!មីននីមុខក្រហម អៀនប៉ាហើយឃើញទេ!ហិហិ!! » ខ្លួនតូចទេតែសំដីដូចមនុស្សចាស់!ដឹងថាគេអៀនហើយនៅមកចំអន់ថែមទៀត ។

« មីនជី » ជីមីនកាន់តែខ្មាស់លឺក្មេងចំអន់លែង!គេក៏ដឹកដៃមីនជីទៅចាំនៅឡានមុន ។

🍂 លួចស្នេហ៍លោកពូ 🍂 ចប់Where stories live. Discover now